ស្មានថាគ្រែធ្វើពីក្រដាសកាតុងក្នុងកីឡាអូឡាំពិកផុយស្រួយតាមពិតអាចទ្រនឹងទម្ងន់ ២០០ គីឡូក្រាម

ភូមិអូឡាំពិកជាកន្លែងស្នាក់នៅដែលត្រូវបានសាងសង់ឡើងសម្រាប់អត្តពលិក និងបុគ្គលិកអូឡាំពិក។ ដើម្បីងាយស្រួលក្នុងការដោះស្រាយនៅពេលក្រោយ អ្នករចនាត្រូវពិចារណាលើការប្រើប្រាស់សម្ភារ។ ទិដ្ឋភាពភូមិអូឡាំពិកនៅឆ្នាំនេះ ដូចដែលអ្នកបានឃើញហើយភូមិអូឡាំពិកមានទំហំធំណាស់។

បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាអូឡាំពិក បន្ទប់ក្នុងភូមិអូឡាំពិកយកទៅធ្វើជាអាផាតមិនប្រណីត មនុស្សជាច្រើន​ទិញដើម្បីក្លាយជាម្ចាស់ផ្ទះទាំងនោះ។

ព្រឹត្តិការណ៍កីឡាអូឡាំពិកប្រព្រឹត្តទៅយឺតមួយឆ្នាំដែលបណ្តាលឱ្យការផ្ទេរត្រូវពន្យារពេល។

ការផ្ទេរអាផាតមិនមិនមានបញ្ហានោះទេ ប៉ុន្តែគ្រឿងសង្ហារឹមនៅខាងក្នុងទើបជាបញ្ហាដែលត្រូវដោះស្រាយ។ ការរុះ​រើគ្រឿងសង្ហារឹមពិត​ជា​ពិបាក​ណាស់។ ដូច្នេះគ្រែក្រដាសកាតុងដែលដាក់អោយប្រើប្រាស់ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ​នេះ។

ពេលនិយាយពីគ្រែក្រដាសកាតុងអ្នកប្រាកដជាគិតថាថោកហើយងាយនឹងខូចមែនទេ? មនុស្សជាច្រើនទៅដល់ភូមិអូឡាំពិកលើកដំបូងក៏គិតដូច្នេះ។  “គ្រែធ្វើពីក្រដាសកាតុងឆាប់ខូចណាស់” ប៉ុន្តែតាមពិតវាល្អជាងអ្វីដែលអ្នកគិត។

សូមមើលរូបភាពខាងក្រោម។

នេះជាលទ្ធផលបន្ទាប់ពីកីឡាករអុីស្រាអែល ៩ នាក់បានលោតនៅលើគ្រែ។

គ្រែខូចទៅហើយ ត្រូវកីឡាករមាឌធំ ៩ នាក់លោតពីលើទោះគ្រែធម្មតាក៏ខូចដែរ។

គ្រែអូឡាំពិកនេះអាចទ្រនឹងទម្ងន់រហូតដល់ ២០០ គីឡូក្រាម។

កីឡាករទាំងនេះហាក់ដូចជាចង់លោតរហូតធ្វើអោយគ្រែបាក់ស្រុត ប៉ុន្តែគ្រែធន់មិនបាក់។

អត្តពលិកជាច្រើនផ្សេងទៀតក៏បានបង្ហោះវីដេអូ “ហក់លោត” ម្នាក់ឯងលើគ្រែ ដើម្បីបញ្ជាក់ និងបង្ហាញថាគ្រែរឹង​មាំ។

ភូមិអូឡាំពិកជាកន្លែងដែលប្រើស្រោមអនាម័យឥតគិតថ្លៃច្រើនជាងគេ។ គ្រែក្រដាសកាតុងត្រូវបានសើចចំ​អក​ថា​មាន​លក្ខណៈ​ស្តើង ដើម្បីកាត់បន្ថយមិនអោយអត្តពលិករួមភេទ ប៉ុន្តែវាបែរជាមាំជាងគ្រែធម្មតាទៅទៀត។

ដោយសារតែគ្រែធ្វើពីក្រដាសកាតុងមានខ្យល់ចេញចូលបានល្អសមនឹងអាកាសធាតុរដូវក្តៅនៅប្រទេសជប៉ុន។ គ្រាន់​​តែនិយាយថាប្រើក្រដាសកាតុងគេនឹងគិតភ្លាមថាថោក។

អ្នកផលិតគ្រែបន្ទាប់ពីបានមើលវីដេអូរបស់កីឡាករទាំង ៩ រូបខាងលើនេះនិយាយថា៖

ខ្ញុំក៏គិតដែរថាអ្នកទាំងអស់គ្នានឹងសាកល្បងលោតលើគ្រែ ប៉ុន្តែមិននឹកស្មានថាផ្ទុកបាន ៩ ​នាក់សោះ។ ខ្ញុំពិតជា​រីក​រាយដែលកីឡាករមិនមានរបួស។

វីដេអូរបស់អត្តពលិក ៩ នាក់នោះហាក់ដូចជាបំផ្លិចបំផ្លាញ ប៉ុន្តែប្រែជាវីដេអូផ្សព្វផ្សាយដែលមានប្រសិទ្ធភាពទៅ​វិញ។

ទោះជាយ៉ាងណាសូមសរសើរគ្រែធ្វើក្រដាសកាតុង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: