បញ្ហាថ្លៃចំណាយព្យាបាលសត្វចិញ្ចឹមនៅប្រទេសជប៉ុន
កាលខ្ញុំនៅក្មេង គេចិញ្ចឹមឆ្កែនៅមុខទីធ្លា រីឯឆ្មាអាចចេញទៅក្រៅដើរលេងតាមអំពើចិត្ត។ ទោះជាយ៉ាងណា សព្វថ្ងៃមនុស្សជាច្រើនចាត់ទុកសត្វចិញ្ចឹមរបស់ខ្លួនដូចជាសមាជិកគ្រួសារ ទុកឲ្យវារស់នៅក្នុងផ្ទះ។ ដូច្នេះហើយ បានជាសត្វឆ្កែ សត្វឆ្មាអាចរស់នៅបានយូរជាងមុន ដោយសារមិនទទួលរងគ្រោះថ្នាក់ខាងក្រៅ។ ចំពោះសត្វឆ្កែផ្ទះខ្ញុំរស់បាន ១៨ ឆ្នាំ។
នៅពេលដែលសត្វចិញ្ចឹមអាយុកាន់តែច្រើន សុខភាពរបស់វាក៏ធ្លាក់ចុះដែរ ត្រូវជួបពេទ្យសត្វញឹកញាប់។ ចំពោះថ្លៃចំណាយព្យាបាលសម្រាប់ពួកវាក៏ច្រើនណាស់ដែរ។
ការចំណាយព្យាបាលសត្វចិញ្ចឹមមានដូចខាងក្រោម។
“បាទ ឥឡូវនេះយើងនឹងធ្វើតេស្តឈាមរួចចាក់ថ្នាំមួយម្ជុល។ បង់ប្រាក់ ១២,០០០ យ៉េន។ សូមត្រលប់មកវិញនៅសប្តាហ៍ក្រោយ” ។
ចំនួនទឹកប្រាក់ដែលត្រូវទូទាត់ច្រើនដែរ ប៉ុន្តែដោយសារមិនអាចបោះបង់សត្វចិញ្ចឹម មិនចង់ទុកឲ្យវារងទុក្ខ និងចង់ឲ្យពួកវារស់បានយូរ ដូច្នេះត្រូវចំណាយប្រាក់។ ប៉ុន្តែវារស់កាន់តែយូរបន្ទុកប្រាក់កាន់តែកើនឡើង។
គ្រួសារខ្ញុំបានចំណាយប្រាក់ជាង ៤ ម៉ឺនយ៉េន (ប្រហែល ៣៦៧ ដុល្លារ) ចំណាយលើពេទ្យសត្វ។
ឧទាហរណ៍សត្វចិញ្ចឹមសុីចំណីដែលវាមិនគួរសុី ថ្លៃចំណាយសម្រាកពេទ្យ និងថ្លៃវះកាត់ប្រមាណ ៣០ ម៉ឺនយ៉េន (ប្រហែល ២,៧៥២ ដុល្លារ) ។
បើប្រៀបធៀបទៅនឹងករណីរបស់មនុស្ស ដោយសារភាគច្រើនប្រជាជនជប៉ុនមានធានារ៉ាប់រងសុខភាព ប្រសិនបើមិនមែនការព្យាបាលពិសេស ប្រាក់ចំណាយមិនច្រើនឡើយ។ ថ្លៃចំណាយ ៧០% ធានារ៉ាប់រងជាអ្នកបង់។
ប្រសិនបើការចំណាយច្រើនដូចនេះ បញ្ហាចិញ្ចឹមសត្វនៅជប៉ុនមិនងាយនោះទេ ប៉ុន្តែសូមអ្នកកុំបារម្ភ។
សេវាកម្មធានារ៉ាប់រងឆ្កែ ឆ្មាកាន់តែច្រើនឡើងនៅក្នុងប្រទេសជប៉ុន។ ធានារ៉ាប់រងមួយចំនួនពី ៥០០-១០០០ យ៉េនក្នុងមួយខែ ដូច្នេះអ្នកមិនចាំចាច់បារម្ភទៀតទេ។ ធានារ៉ាប់រងរួមទាំងថ្លៃព្យាបាលពី ៥០-៧០% លើសពីនេះពេទ្យសត្វខ្លះផ្តល់ជូនសេវាកម្មប្រឹក្សា ២៤ ម៉ោង។
ក្នុងករណីឆ្កែរបស់ខ្ញុំឈឺក្អួតនៅថ្ងៃឈប់សម្រាក ដោយសារថ្ងៃសម្រាកពេទ្យសត្វបិទទ្វារ។ ថ្វីត្បិតតែមានព័ត៌មានទំនាក់ទំនងរបស់វេជ្ជបណ្ឌិត ប៉ុន្តែនៅតែមិនច្បាស់ថាគេទទួលព្យាបាលដែរអត់ទេ។
អ្នកគួរតែទិញធានារ៉ាប់រងសត្វចិញ្ចឹម ក្នុងករណីអ្នកមិនអាចយកសត្វចិញ្ចឹមជាទីស្រលាញ់ទៅមន្ទីរពេទ្យ ដោយសារតែគ្មានប្រាក់បង់ថ្លៃមន្ទីរពេទ្យ។
Kengo Abe