កុមារាអាយុ ៥ ឆ្នាំស្លាប់ដោយសារពុលកម្តៅថ្ងៃបន្ទាប់ពីត្រូវទុកចោលលើឡានក្រុង
កាលពីថ្ងៃទី ២៩ ខែកក្កដាកុមារាឈ្មោះ Toma Kurakake តាមទម្លាប់ឡើងរថយន្តក្រុងទៅសាលារៀន។ ដោយសារតែមិនបានត្រួតពិនិត្យ នាយិកាសាលា និងអ្នកបើកបរភ្លេចក្មេងប្រុសនោះ ហើយចាក់សោទ្វារឡានក្រុង។ លទ្ធផលក្មេងប្រុសជាប់ក្នុងរថយន្តតាំងពីព្រឹករហូតដល់យប់រយៈពេល ៩ ម៉ោង។
រូបភាព Asahi news
ជាធម្មតានៅព្រឹកថ្ងៃទី ២៩ ខែកក្កដា Toma ចេញពីផ្ទះជាមួយម្តាយ ពេលឡានក្រុងមកដល់ប្អូនជំរាបសួរនាយិកាហើយបក់ដៃលាម្តាយ។
ប៉ុន្តែនៅពេលដែលម្តាយរង់ចាំ Toma ត្រឡប់មកវិញតាមឡានក្រុងពេលល្ងាច គ្រូទទួលបន្ទុកម្នាក់និយាយថា៖ “ថ្ងៃនេះ Toma មិនបានទៅសាលាទេ” ។
ដោយដឹងថាឡានក្រុងកាលពីព្រឹកមានតែនាយិកាសាលាប៉ុណ្ណោះ ក្រៅពីនេះគ្មានគ្រូផ្សេងទៀតទទួលខុសត្រូវឡើយ។ ដូច្នេះគ្រូក្នុងថ្នាក់គិតថា Toma អវត្តមាន។
ជាទូទៅអ្នកបើកបរត្រូវប្រមូលកាតឡានក្រុងដើម្បីស្រង់វត្តមាន ប៉ុន្តែនាយិកាសាលាបែរជាភ្លេចរឿងនេះ។ បន្ទាប់ពីបើកឡានទៅដល់សាលាមត្តេយ្យ នាយិកាសាលាចេញពីកៅអីអ្នកបើកបរ ហើយក្រឡេកមើលកៅអីត្រឹមប៉ុន្មានជំហានប៉ុណ្ណោះ។
នាយិកាសាលានិយាយថា៖ “ខ្ញុំចាក់សោទ្វារឡានក្រុងពីខាងក្រៅ។ ខ្ញុំគិតថា Fuyu chan បានចុះពីឡានក្រុង ប៉ុន្តែមិនបានពិនិត្យឡើងវិញ” ។
ប៉ូលីសបានអោយដឹងថាទ្វារឡានក្រុងអាចបើកពីខាងក្នុងបាន ប៉ុន្តែវាពិបាកសម្រាប់កុមារ។
បន្ទាប់ពីដឹងថាកូនប្រុសរបស់ខ្លួនមិនមានលើឡានក្រុងត្រឡប់មកផ្ទះ ម្តាយក្មេងប្រុសប្រញាប់ទៅសាលារៀន គាត់ទទួលបានដំណឹងក្មេងប្រុសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ពេលទៅដល់មន្ទីរពេទ្យបានអោយដឹងថា Toma ឆ្លងមិនផុត។ រឿងដែលម្តាយរបស់ Toma ឆ្លងកាត់ពិតជាគួរឱ្យរន្ធត់ណាស់។
កាតឡានក្រុងប្រើសម្រាប់កត់សម្គាល់ពេលវេលាភ្ញាក់ពីគេងប្រចាំថ្ងៃ និងស្ថានភាពសុខភាពរបស់សិស្ស។ នៅពេលសិស្សឡើងឡានក្រុង អ្នកបើកបរឬគ្រូដែលទទួលបន្ទុកត្រូវប្រមូលកាតពីឪពុកម្តាយឬអាណាព្យាបាលដើម្បីស្រង់វត្តមាន។
រូបភាព Asahi news
បន្ទាប់ពីចូលដល់ថ្នាក់នាយិកាសាលា និងគ្រូម្នាក់ទៀតត្រូវពិនិត្យមើលម្តងទៀត ប៉ុន្តែដោយសាររវល់មើលថែក្មេងម្នាក់កំពុងយំ ពួកគេមិនអាចផ្តោតអារម្មណ៍ហើយរំលង Toma ។ គ្រូក្នុងថ្នាក់ឃើញថា Toma អវត្តមានក៏មិនទូរស័ព្ទទៅបញ្ជាក់ជាមួយឪពុកម្តាយដែរ។
យោងតាមការសង្កេតការណ៍ឧតុនិយមក្នុងតំបន់បានអោយដឹងថាសីតុណ្ហភាពនៅព្រឹកថ្ងៃកើតហេតុជាង ៣៣ អង្សាសេ។
បន្ទាប់ពីហេតុការណ៍នេះកើតឡើងបុគ្គលិកជាច្រើនត្រូវបញ្ជូនទៅធ្វើការត្រួតពិនិត្យ ជាពិសេសតាមសាលាមត្តេយ្យ ហើយប៉ូលីសក៏កំពុងបន្តស៊ើបអង្កេតលើហេតុការណ៍នេះផងដែរ។
សង្ឃឹមថាមិនមានគ្រោះថ្នាក់អកុសលកើតឡើងម្តងទៀត។
Japo Cambodia