សកម្មភាពដាំដុះផ្កាថ្មដើម្បីការពារតំបន់សមុទ្រអូគីណាវ៉ា និងមនុស្សជំនាន់ក្រោយ

តំបន់សមុទ្រមួយកន្លែងទឹកថ្លាស្អាតស្ថិតនៅអូគីណាវ៉ាឆ្ងាយពីដីគោកប្រទេសជប៉ុន។ សមុទ្រពណ៌ខៀវស្រស់ស្អាតនេះហៅថា Churaumi (ភាសាក្នុងតំបន់) ដែលជាមោទនភាពរបស់អ្នកស្រុកអូគីណាវ៉ា។ ប៉ុន្តែតើអ្នកដឹងទេថាសមុទ្រ​នេះកំពុងងាប់បន្តិចម្តងៗដែរទេ?

រូបភាព https://intojapanwaraku.com/culture/161957/

អ្វីដែលរួមចំណែកដល់ភាពស្រស់ស្អាតនៃសមុទ្រគឺថ្មប៉ប្រះទឹកផ្កាថ្ម។ ទោះជាយ៉ាងណាផ្កាថ្មទាំងនេះកំពុងតែងាប់ដោយសារកំដៅផែន​ដី។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិផ្កាថ្មទាំងអស់លើពិភពលោកនឹងរលាយ​បាត់នៅសតវត្សរ៍ទី ២១ ។ 

ផ្កាថ្មគឺជាជម្រករស់នៅមួយភាគបួននៃសត្វសមុទ្រ។

តើត្រីតូចៗត្រូវធ្វើយ៉ាងណានៅពេលជម្រកដែលជាកន្លែងលាក់ខ្លួនរបស់វាបាត់បង់?

ពណ៌កាន់តែស្លេកទៅផ្កាថ្មក៏ងាប់បន្តិចម្តងៗ។

ក្នុងរូបភាពនេះអ្នកអាចមើលឃើញផ្កាថ្មមានពណ៌ស ខុសពីផ្កាថ្មដែលមានពណ៌ស្រស់ស្អាតនៅដើមអត្តបទ។ បាតុ​ភូត​ផ្កាថ្មទូទាំងពិភព​លោក​ប្រែ​ជា​សចាប់ផ្តើមតាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ។

Zooxanthellae – ជាសភាវៈតូចដែលរស់ជាមួយផ្កាថ្មប្រែទៅជាសដោយសារសម្ពាធសីតុណ្ហភាពទឹកសមុទ្រ។

ផ្កាថ្មចាប់យក និងស៊ី Plankton ប៉ុន្តែពួកវាមិនអាចរស់ដោយគ្មានថាមពលរស្មីសំយោគពី Zooxanthellae នោះទេ។ បន្ទាប់ពីសភាវៈនេះប្រែទៅជាស ពួកវាមិនអាចដំណើរការដូចមុន ដូច្នេះផ្កាថ្មក៏ងាប់តាមជាបណ្តើរៗដែរ។

Uminchu – អ្នកដែលក្រោកឈរដើម្បីតំបន់សមុទ្រសម្រាប់កុមារ

ភាសាក្នុងតំបន់អូគីណាវ៉ាអ្នកដែលរស់នៅជាមួយសមុទ្រគេហៅថា Uminchu ។ ពួកគេចង់ទុកឱ្យកូនចៅតំបន់សមុទ្រដ៏ស្រស់ស្អាត។ ដោយគោលបំណងនេះអ្នកទាំងនោះចាប់ផ្តើមធ្វើសកម្មភាព។ ដោយមានកិច្ចសហការមកពីខេត្ត Uminchu ប្រមូលផ្កាថ្មធម្មជាតិ បន្ទាប់​មក​ប្រើផ្កាថ្មដែលប្រមូលបានធ្វើជាគ្រឹះដុះលូតលាស់ទៅជាវាលផ្កាថ្មកណ្តាល​សមុទ្រ។

អាចធ្វើទៅបានដោយបង្កើតចំនួនផ្កាថ្មក៏ដូចជាបំបែកខ្លួន និងកាន់តែច្រើនឡើង។

វាលផ្កាថ្មនេះមានតួនាទីចិញ្ចឹមក៏ដូចជាសង្កេតមើលការលូតលាស់របស់ផ្កាថ្ម។ កំណាត់ពង្រឹងត្រូវបានដាក់ក្នុងខ្សាច់ ហើយគេដាក់ផ្កាថ្មពីលើសម្រាប់ការដាំដុះ។

នេះជាកិច្ចការដែលគួរឱ្យខ្លាច និងពិបាក។ ពួកគេត្រូវដឹកដែកធ្ងន់ចូលទៅក្នុងសមុទ្រ ហើយប្រើញញួរធំសម្រាប់កំណត់ស៊ុម។ ដំបូងការ​ងារ​មិនដំណើរការតាមការគ្រោងទុកទេ អ្នកអនុវត្តត្រូវចំណាយក្នុងការបង្កើតគំរូនេះ។

បន្ទាប់មកការងារកាន់តែមានស្ថិរភាព ការដាំដុះផ្កាថ្មនៅកន្លែងផ្សេងៗត្រូវបានធ្វើឡើងជាបន្តបន្ទាប់។

ការផ្លាស់ទីប្រភេទផ្កាថ្មតូចៗទៅកន្លែងផ្សេងក៏ជួបការលំបាកច្រើនផងដែរ។ តើធ្វើយ៉ាងណាអាចផ្លាស់ទីផ្កាថ្មទៅកន្លែង​ដែលមានថ្មច្រើន? ប្រសិនបើមិនកំណត់ពួកវានឹងត្រូវរលកបោកបក់ទៅបាត់ តែបើប្រើខ្សែត្រង់នោះនឹង​កើន​កម្តៅ​​សម្លាប់ផ្កាថ្ម។ អ្នកទាំងនេះព្យាយាម និងបរាជ័យច្រើនដងតែមិនបោះបង់ឡើយ។

ក្នុងអំឡុងពេលនោះពួកគេអាចប្រមូលផលផ្កាថ្មដែលកំពុងបន្តកើនឡើង និងលូតលាស់។

លើសពីនេះកាកសំណល់ប្លាស្ទិកក៏បង្កគ្រោះថ្នាក់ទៅលើសមុទ្រផងដែរ។ បន្ទាប់ពីត្រាំក្នុងទឹករយៈពេលយូរប្លាស្ទិកនឹង​បែកចេញ ត្រី និងផ្កាថ្មស្មានថាចំណី។ ដូច្នេះដើម្បីដាំផ្កាថ្មត្រូវរួមបញ្ចូលការប្រមូលសំរាមក្រោមសមុទ្រ។

ដោយសារតែសំរាមតែងត្រូវគេចោលទៅក្នុងសមុទ្រ ទោះប្រមូលយ៉ាងណាក៏មិនអស់ឡើយ។ ទោះជាយ៉ាងណាក៏គ្មានវិធីផ្សេងដែរ។

បំផ្លាញបរិស្ថានងាយណាស់ ប៉ុន្តែដើម្បីស្តារឡើងវិញត្រូវខិតខំប្រឹងប្រែងរាប់រយដង។

ដើម្បីការពារសមុទ្រដ៏ស្រស់ស្អាតសម្រាប់កូនចៅនាពេលអនាគត មនុស្សនៅជុំវិញពិភពលោកត្រូវរួមគ្នា និងខំប្រឹង​ប្រែងបន្តិចម្តងៗ។ សូមក្រឡេកមើលពណ៌ខៀវស្រស់ស្អាតនៃសមុទ្រ អាណិតអាសូរជំនួសសមុទ្រដែលកំពុងទប់​ទល់​នឹង​ការបំផ្លាញរបស់មនុស្ស។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: