រឿងអាស្រូវដែលទាក់ទងនឹងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ រហូតមកដល់ពេលនេះ

ថ្មីៗនេះគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកតូក្យូបានបណ្តេញនាយកពិធីបើកសម្ភោធអូឡាំពិកតូក្យូដោយសារលេងសើចរឿង Holocaust (ប្រល័យពូជសាសន៍យូដា) ក្នុងកម្មវិធីកំប្លែងឆ្នាំ ១៩៩៨ ។

ប្រធានគណៈកម្មាធិការរៀបចំលោក Seiko Hashimoto បានអោយដឹងមុនពិធីបើកសម្ភោធលោក Kentaro Kobayashi ត្រូវបណ្តេញចេញ។ គាត់ត្រូវចោទប្រកាន់រឿងយកសោកនាដកម្មប្រវត្តិសាស្ត្រមកលេងសើចដោយប្រើឃ្លាថា “Let’s Play the Holocaust” ។

លោក Seiko Hashimoto និយាយថា “យើងរកឃើញថាលោក Kentaro Kobayashi ប្រើឃ្លានេះចំអកសោកនាដ​កម្ម​ប្រវត្តិសាស្ត្រជនជាតិយូដា។ យើងសូមអភ័យទោសដោយស្មោះដែលអនុញ្ញាតឱ្យមានហេតុការណ៍មិនល្អបែបនេះកើត​ឡើងមុនពិធីបើកសម្ភោធ បណ្តាលឱ្យមានបញ្ហា និងកង្វល់ដល់អ្នកពាក់ព័ន្ធក៏ដូចជាប្រជាជនជាច្រើននៅទីក្រុង​តូក្យូ និងមួយផ្នែកទៀតនៃប្រទេសជាតិ” ។

រូបភាព https://apnews.com/

មុននោះអ្នកនិពន្ធភ្លេង Keigo Oyamada ក្នុងពិធីត្រូវបង្ខំអោយលាលែងពីតំណែងដោយសារតែអតីតកាលសម្លុតមិត្តរួមថ្នាក់របស់ខ្លួន។ Clip តន្ត្រីរបស់គាត់មិនត្រូវគេប្រើក្នុងពិធីបើកសម្ភោធនោះទេ។

រូបភាព Japantimes

បេសកជន Rabbi Abraham Cooper អនុប្រធាន និងជានាយកកិច្ចការសង្គមពិភពលោករបស់មជ្ឈមណ្ឌល Simon Wiesenthal អង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុង Los Angeles បានអោយដឹងថា៖ “អ្នកណាក៏​ដោយមិនថាមានគំនិតច្នៃប្រឌិតប៉ុណ្ណាក៏គ្មានសិទ្ធិមើលងាយជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ណាស៊ីនោះដែរ” ។

លោកក៏បានកត់សម្គាល់ផងដែរថាពួកណាសុីបានបាញ់សម្លាប់ជនពិការអាល្លឺម៉ង់។

លោកមានប្រសាសន៍ថា៖ “ទំនាក់ទំនងណាមួយរបស់បុគ្គលនេះជាមួយអូឡាំពិកទីក្រុងតូក្យូនឹងធ្វើអោយប៉ះពាល់ដល់ការចងចាំរបស់ជនជាតិយូដាចំនួន ៦ លាននាក់ និងចំអកមើលងាយការប្រកួត Paralympic” ។

Kentaro Kobayashi គឺជាអតីតសមាជិកក្រុមកំប្លែង Rahmens ដែលល្បីល្បាញនៅបរទេសតាមរយៈរឿង sitcom ។

ជប៉ុនកំពុងជម្រុញអូឡាំពិកតាមការណែនាំរបស់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ។ ការរៀបចំការប្រកួតកីឡាអូឡាំពិកថ្វី​បើមានការប្រឆាំងពីប្រជាជន មួយផ្នែកដោយសារសម្ពាធពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ តាមការប៉ាន់ប្រមាណ​ត្រូវប្រឈមមុខនឹងការខាតបង់ពី ៣ ទៅ ៤ ពាន់លានដុល្លារចំពោះសិទ្ធិទូរទស្សន៍ប្រសិនបើការប្រកួតកីឡា​មិនប្រារព្ធធ្វើឡើង។

រូបភាព The Independent

លោក Seiko Hashimoto បានអោយដឹងថា៖ “យើងចំណាយពេលរៀបចំយូរណាស់មកហើយតាំងពីឆ្នាំមុនដោយផ្ញើសារវិជ្ជមាន​តាម​រយៈ​អូឡាំពិក។ ប៉ុន្តែនៅទីបំផុតអូឡាំពិកតូក្យូ ២០២០ ជួបឧបសគ្គជាច្រើន ហើយពោរពេញទៅដោយ​ភាព​អវិជ្ជមាន” ។

លោក Toshiro Muto នាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំទីក្រុងតូក្យូក៏បានទទួលស្គាល់ការខូចខាតកេរ្តិ៍ឈ្មោះផងដែរ។ លោកមានប្រសាសន៍ថា “ប្រហែលជាហេតុ​ការណ៍អវិជ្ជមានទាំងនេះនឹងប៉ះពាល់ដល់សារវិជ្ជមានដែលយើងចង់បង្ហាញដល់ពិភពលោក” ។

មុននោះរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី Yoshihide Suga ត្រូវប្រឈមនឹងការរិះគន់ចំពោះការផ្តល់អាទិភាពដល់ការប្រកួត​កីឡា​អូឡាំពិក ទោះបីមានការព្រួយបារម្ភពីសុខភាពសាធារណៈខណៈពេលដែលជំងឺកូវីដ១៩ ផ្ទុះឡើងវិញ។

Hiroshi Sasaki លាលែងពីតំណែងក្នុងនាមជានាយកច្នៃប្រឌិតពិធីបើកសម្ភោធ និងបិទកម្មវិធី បន្ទាប់ពីមើល​ងាយ​រូបរាងរបស់សិល្បការនី Watanabe Naomi ដោយប្រើពាក្យ Olympic ទៅជា Olympig ។

រូបភាព The Times

ទោះបីឧបសគ្គយ៉ាងណាពិធីបើកសម្ភោធក៏ប្រារព្ធធ្វើឡើងដោយជោគជ័យផងដែរ។ សង្ឃឹមថាកីឡាអូឡាំពិកឆ្នាំនេះអាចបន្តជាលំដាប់រហូតដល់បញ្ចប់។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: