ក្រុមហ៊ុន Shionogi ជប៉ុនចាប់ផ្តើមធ្វើតេស្តថ្នាំលេបព្យាបាលជំងឺកូវីដ១៩ នៅផ្ទះដោយបន្សាបមេរោគក្នុងរយៈពេល ៥ ថ្ងៃ
ក្រុមហ៊ុន Shionogi ដែលមានការិយាល័យកណ្តាលនៅអូសាកាប្រទេសជប៉ុន ចាប់ផ្តើមសាកល្បងថ្នាំលេបម្តងមួយថ្ងៃសម្រាប់អ្នកជំងឺកូវីដ១៩ ។
Shionogi ក៏ជាក្រុមហ៊ុនដែលចូលរួមក្នុងការអភិវឌ្ឍប្រភេទថ្នាំកាត់បន្ថយកូឡេស្តេរ៉ុល Crestor ក្នុងឈាមផងដែរ។ ក្រុមហ៊ុនបានអោយដឹងថាប្រភេទថ្នាំនេះមានសមត្ថភាពសម្លាប់មេរោគថ្មី។ ក្រៅពីនេះចំនួនមួយគ្រាប់ក្នុងមួយថ្ងៃក៏ងាយស្រួលជាងដែរ។ ក្រុមហ៊ុន Shionogi ធ្វើតេស្តថ្នាំចាប់ពីខែនេះ ហើយត្រូវគេរំពឹងថានឹងចំណាយពេលរហូតដល់ឆ្នាំក្រោយដើម្បីពិនិត្យមើលផលប៉ះពាល់។
ក្រុមហ៊ុន Shionogi តាមក្រោយ Pfizer និង Merck (ដែលជាក្រុមហ៊ុនកំពុងធ្វើការស្រាវជ្រាវថ្នាំលេបព្យាបាលកូវីដ) អំឡុងពេលធ្វើតេស្តថ្នាំដំណាក់កាលចុងក្រោយ។ ថ្នាំរបស់ Pfizer លេបពីរដងក្នុងមួយថ្ងៃដែលត្រូវគេរំពឹងថានឹងដាក់ចេញនាចុងឆ្នាំនេះ។
Pfizer កំពុងអំពាវនាវដល់អ្នកជំងឺដែលមានសុខភាពល្អពី ៥០ ទៅ ១០០ នាក់ចូលរួមក្នុងការសាកល្បងថ្នាំប្រឆាំងវីរុសនៅប្រទេសជប៉ុន។
ការស្រាវជ្រាវបានបង្ហាញថាវ៉ាក់សាំងនៅតែមានប្រសិទ្ធភាពក្នុងការការពារជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីវីរុសបម្លែងខ្លួនថ្មី រួមទាំងប្រភេទ Delta ឆ្លងខ្លាំងផងដែរ។ ទោះយ៉ាងណាក៏ដោយតាមពិតទៅមនុស្សមួយចំនួនមិនចង់ចាក់វ៉ាក់សាំងឬអ្នកចាក់វ៉ាក់សាំងហើយនៅតែអាចឆ្លងមេរោគ។
វិធីសាស្រ្តព្យាបាលនាពេលសព្វនេះដែលរួមទាំងថ្នាំប្រឆាំងមេរោគ remdesivir ថ្មីរបស់ Gilead Sciences ជាក្រុមហ៊ុនជីវឱសថដ៏ធំរបស់អាមេរិក ជារឿយៗត្រូវបានគេគ្រប់គ្រងនៅមន្ទីរពេទ្យ ហើយមានប្រសិទ្ធភាពក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
លើសពីនេះថ្នាំដទៃទៀតដែលអាចត្រូវបានផ្តល់អោយនៅមន្ទីរពេទ្យរួមមានថ្នាំអង់ទីប៊ីយ៉ូទិកដែលផលិតដោយ Regeneron Pharmaceuticals និង steroid dexamethasone ។
ក្នុងនោះក្រុមហ៊ុនផលិតកំពុងស្វែងរកថ្នាំសម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមាននឹងកូវីដ១៩ ប្រើនៅផ្ទះខណៈរោគសញ្ញារបស់ពួកគេស្រាល។
នាយកប្រតិបត្តិ Shionogi បានអោយដឹងថាលោកកំពុងឆ្ពោះទៅរកការអភិវឌ្ឍសមាសធាតុថ្នាំលេបដែលមានសុវត្ថិភាពដូចជា Tamiflu និង Xofluza ។ វិធានការរបស់ក្រុមហ៊ុនក្នុងគោលបំណងបន្សាបមេរោគបន្ទាប់ពីប្រើបាន ៥ ថ្ងៃ។
Yuki