ហេតុអ្វីបានជាអ្នកដែលរៀបការរួចនៅជប៉ុនចូលរួមពិធីណាត់​ជួប​រក​គូស្នេហ៍?

“ខ្ញុំរកមិនបានគូស្នេហ៍ដោយសារតែការងារ។ ខ្ញុំគ្មានពេលនិយាយជាមួយអ្នកផ្សេងព្រោះខ្ញុំរវល់ពេក” ។

មនុស្សប្រុសស្រីច្រើនតែបង្ហាញហេតុ​ផលបែបនេះពេលត្រូវគេសួរហេតុអ្វីបានជាពួកគេនៅលីវ។

ទោះជាយ៉ាងណាការងារគ្រាន់តែជាលេសប៉ុណ្ណោះ។ ក្រៅពីនេះក៏មានយុវជនជាច្រើនកំពុងស្វែងរកគូតាមរយៈការណាត់ជួបជាក្រុមផង​ដែរ។

បុរសនារីបបួលក្រុមមិត្តភក្តិរបស់ពួកគេជួបជុំជប់លៀងជាមួយគ្នា។

ជាទូទៅអ្នកដែលភ្ជាប់ពាក្យ និងរៀបការរួចក៏ចូលរួមពិធីជប់លៀងនេះដែរ។ ពិធីជប់លៀងមួយចំនួនហាមមិនអោយ​អ្នក​ដែល​មានម្ចាស់ចូលរួម។

ទោះយ៉ាងណាថ្មីៗនេះចំនួនអ្នកដែលភ្ជាប់ពាក្យ និងរៀបការរួចចូលរួម Gokon កាន់តែច្រើនឡើង។ Gokon ជាពិ​ធី​ជប់​លៀងសម្រាប់បុរស និងនារីចង់ស្វែងរកគូស្នេហ៍ ដូច្នេះតើអ្នកដែលជិតរៀបការឬរៀបការរួចចូលរួម​ពិ​ធី​នេះ​ដើម្បីអ្វី?

អ្នករៀបចំកម្មវិធីបានអោយដឹងថាពួកគេមានហេតុផលខុសគ្នាៗដូចជារាប់អានមិត្តភក្តិ ប៉ុន្តែតាមពិតទៅដើម្បីរក​គូស្នេហ៍ផិតក្បត់។

“ប្រសិនបើអ្នកចង់រកគូសង្សារ អ្នកដែលរៀបការរួចជាបុគ្គលិកដែលល្អជាងគេ។ ព្រោះភាគីទាំងសងខាងមិនបង្ខំអោយរៀបការជាមួយខ្លួនឡើយ ហើយក្នុងពេលតែមួយអ្នកទាំងពីរត្រូវរក្សាការសម្ងាត់ចំពោះទំនាក់ទំនងរបស់ពួក​គេ” ។

ប្រហែលនេះជាមូលហេតុ​។

អ្នកដែលនៅលីវដឹងតែពីធ្វើការងារមិនងាយយោគយល់នឹងរឿងនេះទេ។ ទន្ទឹមនឹងនេះមានតែមនុស្សដែលរៀបការរួច ហើយធ្លាក់ក្នុងស្ថានភាពដូចគ្នាទើបយល់ប៉ុណ្ណោះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: