ទង្វើផិតក្បត់របស់អភិជននៅសម័យ Heian
នៅពេលគិតថាបុរសនារីលួចលាក់ស្និតស្នាលគ្នាលើឡាន មនុស្សច្រើនគិតទៅដល់ឈុតឆាកភាពយន្តក្តៅសាច់ ឬឈុតឆាកកំប្លែងក្នុងខ្សែភាពយន្តមនោសញ្ចេតនា។ ទោះជាយ៉ាងណា នៅជប៉ុនឈុតឆាកទាំងនោះមានប្រវត្តិ ១០០០ ឆ្នាំមកហើយ។
ការស្និតស្នាលគ្នាលើឡានគឺជាប្រភេទផិតក្បត់ទូទៅរបស់អភិជននៅសម័យ Heian ប្រហែល ១២០០ ឆ្នាំមុន។ ជាក់ស្តែងអំពើផិតក្បត់ជាច្រើនត្រូវគេចាប់ភស្តុតាងលើឡាន។
ជាការពិតណាស់ នៅសម័យនោះមិនមានឡានទេ ដូច្នេះពេលនិយាយពីរថយន្តសម័យ Heian គឺសំដៅលើរទេះដូចនេះ។
រូបភាព https://intojapanwaraku.com/culture/165515/
មិនមែនរទេះសេះនោះទេ តែជារទេះគោ។ បើប្រៀបទៅនឹងរថយន្តនាសម័យនេះ “ស្និតស្នាលគ្នា” លើរទេះគោមានភាពងាយស្រួលជាង ព្រោះមនុស្សខាងក្រៅមិនអាចមើលឃើញនៅក្នុង។
ប៉ុន្តែដោយសារគ្មានកញ្ចក់ការពារសម្លេង ដូច្នេះមិនអាចបញ្ចេញសម្លេងឡើយ។
អភិជនម្នាក់នៅសម័យ Heian បានបន្សល់ទុកឃ្លាប្រយោគដូចខាងក្រោម។
人しづまりてぞおはしまして、御車にたてまつりて、よろづのことをのたまはせ契る。
បកប្រែតាមភាសាសម័យនេះ៖ បន្ទាប់ពីមនុស្សគ្រប់គ្នាចូលគេង បុរសម្នាក់ដើរទៅមុខ ឡើងរទេះ ខ្លួនប្រាណពួកគេដេកត្រួតលើគ្នាដោយសំឡេងខ្សឹបខ្សៀវស្នេហា។
នេះជារឿងរ៉ាវនិយាយពីកន្លែងចតរទេះគោនៅជិតផ្ទះបងជីដូនមួយរបស់អភិជននោះ។ ដោយសារជាផ្ទះរបស់អភិជន ដូច្នេះមានអ្នកដើរល្បាតជុំវិញច្រើន។ ស្និតស្នាលក្នុងស្ថានភាពនោះពិតជាគ្រោះថ្នាក់ណាស់ ប៉ុន្តែប្រហែលមកពីមូលហេតុនោះធ្វើឲ្យអារម្មណ៍កាន់តែរំភើប។
នៅសម័យ Heian ច្បាស់ជាមនុស្សមួយចំនួនចូលចិត្តបែបនោះ។
តួអង្គស្រីក្នុងរឿងផិតក្បត់នេះមានឈ្មោះថា Izumi Shikibu ជាមនុស្សស្រីដែលមានពាក្យចចាមអារ៉ាមថាមានល្បិចកល និងទាក់ទងបុរសជាច្រើន។ ប្រហែលដោយសារតែបទពិសោធក្នុងរឿងស្នេហា ម្នាក់នោះចាប់ផ្តើមធុញទ្រាន់នឹងអារម្មណ៍ធម្មតា។
ជូនចំពោះអ្នកចាស់ទុំដោយប្រើពាក្យថា៖ “ក្មេងៗសម័យនេះគួរឲ្យខ្លាច ហ៊ានធ្វើរឿងទាំងនោះលើឡាន” ។ រឿងនេះកើតឡើងតាំងពី ១០០០ ឆ្នាំមុន មិនមែនគ្រាន់តែជារឿងរបស់ “ក្មេងៗ” សម័យឥឡូវនោះទេ។
Kengo Abe