ត្រីបាឡែនឃាតករសដ៏កម្រពីរក្បាលត្រូវគេប្រទះឃើញនៅសមុទ្រជប៉ុន
អ្នកត្រួតពិនិត្យមើលស្ទើរតែមិនជឿនឹងភ្នែកពេលឃើញត្រីបាឡែនឃាតករសដ៏កម្រពីរក្បាលហែលទន្ទឹមគ្នានៅឯសមុទ្រប្រទេសជប៉ុន។
រូបភាព https://www.dailymail.co.uk/
យោងតាមការបង្ហោះនៅលើហ្វេសប៊ុក ហ្វូងត្រីបាឡែនឃាតករត្រូវគេប្រទះឃើញអំឡុងដំណើរកម្សាន្តចេញទៅសមុទ្រមើលត្រីបាឡែន Gojiraiwa Kanko កាលពីថ្ងៃទី ២៤ ខែកក្កដានៅច្រកសមុទ្រ Kunashirskiy ដែលស្ថិតនៅចន្លោះកោះភាគខាងជើងកោះហុកកៃដូ និង Kunashir ប្រទេសជប៉ុន។
Mai ជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុនទេសចរណ៍ Gojiraiwa-Kanko បានអោយដឹងថាត្រីបាឡែនឃាតករសចាស់ជាងមួយក្បាល សម្បុរខ្មៅបន្តិច រីឯមួយក្បាលទៀតលើខ្នងមានស្នាម។
នាងបានអោយដឹងថាត្រីបាឡែនដែលចាស់ជាងត្រូវគេប្រទះឃើញដំបូងប្រហែល ២ ឆ្នាំមុន ប៉ុន្តែនេះជាលើកទីមួយ Mai ឃើញមួយក្បាលដែលតូចជាង ត្រីទាំងពីរក្បាលបង្ហាញខ្លួនក្នុងពេលតែមួយ។
Mai លាន់មាត់ថា “នោះជាថ្ងៃដែលល្អបំផុតពីមុនមក នេះជាលើកទីមួយហើយដែលត្រីបាឡែនឃាតករសពីរក្បាលបង្ហាញខ្លួននៅឯសមុទ្រជប៉ុន” ។
ត្រីបាឡែនឃាតករសពិតជាកម្រអាចត្រូវគេចាត់ទុកដូចក្នុងរឿងព្រេង។ អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថាត្រីបាឡែនសសល់តែ ៥ ក្បាលនៅលើពិភពលោកប៉ុណ្ណោះ។
មូលហេតុអាចបណ្តាលមកពីចំនួនត្រីបាឡែនឃាតករមានការថយចុះ ដែលបណ្តាលឱ្យភាពចម្រុះនៃហ្សែនក៏ធ្លាក់ចុះផងដែរ ដូច្នេះត្រីបាឡែនដែលនៅសេសសល់មិនមានជម្រើសបង្កាត់ពូជ។
ក្នុងនោះជំងឺហ្សែនដ៏កម្រដែលរាំងស្ទះដល់សមត្ថភាពរស់រានមានជីវិតក្នុងធម្មជាតិ ធ្វើអោយប្រភេទសត្វមានការថយចុះ។
ទោះជាមិនច្បាស់ថា Leucism អាចប៉ះពាល់ដល់ត្រីបាឡែនឃាតករយ៉ាងណា ប៉ុន្តែលក្ខណៈនោះធ្វើអោយពួកវាត្រូវគេមើលឃើញ ហើយរារាំងសមត្ថភាពរកចំណីឬត្រូវប្រភេទសត្វផ្សេងឃើញ។
AD