រឿង Manga រន្ធត់របស់អ្នកនិពន្ធ Junji Ito ទទួលបានរង្វាន់ Eisner (អាមេរិក) – Oscar ផ្នែកសៀវភៅរឿង

រឿង Manga រន្ធត់ “Remina” និង “Venus in the Blind Spot” របស់អ្នកនិពន្ធ Junji Ito បានទទួលការផ្តល់កិត្តិ​យស​ចំនួន​ពីរនៃរង្វាន់ Eisner ឆ្នាំនេះនៅសហរដ្ឋអាមេរិក។

យោងតាមក្រុមហ៊ុន Shogakukan Inc., ដែលទទួលខុសត្រូវក្នុងការបោះពុម្ពផ្សាយស្នាដៃរបស់អ្នកនិពន្ធ Junji Ito បានអោយដឹងស្នា​ដៃ​ទាំង​ពីររបស់វិចិត្រករល្បីឈ្មោះរូបនេះទទួលបានពានរង្វាន់នៅ Eisner Award ។

រឿង Remina បានទទួលចំណាត់ថ្នាក់បោះពុម្ពអន្តរជាតិដែលចេញផ្សាយនៅសហរដ្ឋអាមេរិក ខណៈដែលស្នាដៃមួយផ្សេងទៀតរបស់អ្នកនិពន្ធ “Venus in the Blind Spot” (រឿងខ្លី) ក៏នាំមកនូវរង្វាន់សិល្បករឆ្នើមផងដែរ។

The Will Eisner Comic Industry Awards ឬគេហៅថា Eisner Award គឺជារង្វាន់របស់អាមេរិកដែលប្រគល់អោយ​ចំពោះសមិទ្ធ​ផលច្នៃប្រឌិតផ្នែកសៀវភៅរឿង។ ពានរង្វាន់ដាក់តាមឈ្មោះរបស់អ្នកនិពន្ធ និងវិចិត្រករ Will Eisner – ដែលជាអ្នកផ្តួចផ្តើមផ្នែកសៀវ​ភៅរឿង។

អ្នកនិពន្ធ Junji Ito ចែករំលែកអារម្មណ៍ពេលទទួលបានរង្វាន់នេះថា “ដូចជាសុបិន” ខ្ញុំមិនគិតថាស្នាដៃទាំងពីរនេះនឹងត្រូវបានទទួលស្គាល់ក្នុងពានរង្វាន់ធំបែបនេះទេ។

ប្រធានលេខាធិការខុទ្ទកាល័យលោក Katsunobu Kato មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានប្រចាំដោយសំ​ដៅ​លើ​រង្វាន់​ធំរបស់អ្នកនិពន្ធ Junji Ito ។

លោក Junji Ito កើតថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ១៩៦៣ នៅទីក្រុង Nakatsugawa ខេត្ត Gifu ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ គាត់ចូលរៀនសាលាបច្ចេកទេសទន្តសាស្ត្រ ហើយក្លាយជាអ្នកបច្ចេកទេសធ្មេញ។

លោក Junji Ito ជាវិចិត្រករ Manga ល្បីជាមួយនឹងស្នាដៃនិពន្ធរឿងរន្ធត់ ដែលពណ៌នាពីការពិតយ៉ាងឃោរឃៅ។ គាត់​មានចំណង់ចំណូលចិត្តចំពោះសៀវភៅរឿងតាំងពីក្មេង។ ស្នាដៃល្បីរបស់លោក Junji Ito ទទួលបានការគាំទ្រពីអ្នក​អានទូទាំងពិភពលោករួមទាំង Tomie, Uzumaki, Dissection Girl ក្នុងនោះរឿង Remina និង Venus in the Blind Spot ជាស្នាដៃពីរដែលទទួលរង្វាន់។

វិចិត្រករសៀវភៅរឿងល្បីជប៉ុនរួមមាន Osamu Tezuka , Naoki Urasawa និង Katsuhiro Otom ក៏ធ្លាប់ទទួលបាន​រង្វាន់ Eisner នេះផងដែរ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: