ល្ខោន Kabuki ក្នុងពិធីបើកសម្ភោធព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូបើកសម្ភោធផ្លូវការកាលពីថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១ ។ មុននោះដោយសារបញ្ហាជំងឺកូវីដ១៩ និងហិរញ្ញវត្ថុ ព្រឹត្តិការណ៍នេះត្រូវប្រឈមនឹងការបដិសេធយ៉ាងខ្លាំងនៅក្នុងប្រទេស។ ទោះជាយ៉ាងណានៅពេលអូឡាំពិកបើកសម្ភោធអត្រាមើលកម្មវិធីឈានដល់ ៤២,៥% អាចនិយាយបានថា “ខ្ពស់មិនធម្មតា” ក្នុងសង្គមដែលប្រជាជនងាកចេញពីទម្លាប់មើលទូរទស្សន៍។
ក្នុងពិធីបើកសម្ពោធ ក្រៅពីវប្បធម៌ដែលមានប្រជាប្រិយទាំងក្នុងប្រទេស និងក្រៅប្រទេសដូចជា Anime ឬ Game ជប៉ុនក៏មិនភ្លេចផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិ ដែលក្នុងចំណោមនោះគឺរឿងល្ខោន Kabuki ។
រូបភាព https://www.chunichi.co.jp/article/296737
នេះជាការដកស្រង់ចេញពីរឿងល្ខោន Kabuki ដែលមានឈ្មោះថា 暫 (Shibaraku) របស់ Ebizo Ichikawa ។ ខាងក្រោមមានតំណភ្ជាប់ Youtube ប្រសិនបើអ្នកខកខានពិធីបើកសម្ភោធ។ បន្ទាប់ពីល្ខោន Kabuki ជាការសម្តែង Piano Jazz ដ៏ល្បីលើពិភពលោកឈ្មោះ Hiromi Uehara ។
https://www.youtube.com/watch?v=UvEigoBD2Jo
ត្រង់ចំណុចនេះខ្ញុំចង់ពន្យល់បន្តិចអំពី Shibaraku ។
នៅក្នុងពិធីបើកសម្ភោធការសន្ទនាច្រើនតែជា “Shibaraku…shibaraku…” ដូច្នេះខ្ញុំគិតថាមនុស្សតិចណាស់ដែលយល់អត្ថន័យ។ មិនជាអី្វទេជនជាតិជប៉ុនជាច្រើនក៏មិនយល់ដែរ។
គ្រាន់តែជាប្រយោគសាមញ្ញតែនាំមកនូវអារម្មណ៍រំភើបយ៉ាងខ្លាំង។
រូបភាព https://mag.japaaan.com/archives/153501
តួអង្គឯកគឺ Kamakura Gongoro Kagemasa (ឈ្មោះវែងពេកហើយ !!!) រឿងកើតឡើងក្នុងសម័យ Heian ប្រហែលជា ១០០០ ឆ្នាំមុន។
ឈុតឆាកនេះជាផ្នែកសំខាន់ក្នុងបរិបទ Kiyohara no Takehira ចាប់ខ្លួន និងសម្លាប់អ្នកប្រឆាំងនៅពេលលោកដណ្តើមរាជបល្ល័ង្ក ដោយប្តេជ្ញាថាបិទ Oshu ទាំងអស់ (តំបន់ Tohoku សព្វថ្ងៃ) ។
តួអង្គ Kamakura Gongoro Kagemasa បង្ហាញខ្លួនក្នុងឈុតឆាកប្រហារជីវិតដោយនិយាយថា៖
“Shibaraku ! Shibaraku….!!!”
Shibaraku មានអត្ថន័យដូចគ្នានឹង “chotto matte” ដែលមានន័យថា “ រង់ចាំ” ។
ក្រៅពីសកម្មភាពច្រានអ្នកក្រោមបង្គាប់ទៅម្ខាង Kamakura Gongoro Kagemasa ព្យាយាមបញ្ចុះបញ្ចូលមនុស្សអាក្រក់ Takehiro Kiyohara ដោយបំផ្លាញមហិច្ឆតារបស់ម្នាក់នោះ។
ឈុតនោះពណ៌នាការសម្តែងយ៉ាងអស្ចារ្យក្នុងស្ថានភាពហាក់ដូចជាអស់សង្ឃឹម។ ការប្តេជ្ញាចិត្ត និងការតស៊ូជាចំណុចលេចធ្លោក្នុងការសម្តែង។
រហូតមកដល់ពេលនេះអ្នកច្បាស់ជាស្រមៃឃើញពីការផ្សារភ្ជាប់ឈុតឆាក Kabuki និងពិធីបើកសម្ភោធការប្រកួតកីឡាអូឡាំពិក។
ក្រៅពីនេះការប្រកួតកីឡាអូឡាំពិករៀបចំធ្វើឡើងខណៈពេលដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ចិត្តមនុស្សជ្រួលច្របល់ និងអស់សង្ឃឹម។ ឈុតឆាកនេះរំលឹកយើងពីគ្រាលំបាកក្នុងជីវិតកុំភ្លេចរំលឹកខ្លួនឯងថា៖
“Shibaraku” – ចូរចងចាំគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម៖ តួអង្គដែលបង្ហាញខ្លួនក្នុងល្ខោនសុទ្ធតែជាមនុស្សពិត ចំពោះព័ត៌មានលម្អិតមិនត្រូវបានកត់ត្រាដោយឯកសារប្រវត្តិសាស្ត្រណាមួយឡើយ។ ដូច្នេះមិនច្បាស់ទេថានេះជារឿងប្រឌិតឬអត់។
Kengo Abe