តារាសម្តែង Yuko Oshima និង Kento Hayashi បានប្រកាសរៀបការ

នៅថ្ងៃទី ២៩ នេះតារាសម្តែងស្រី Yuko Oshima អាយុ ៣២ ឆ្នាំ និងតារាសម្តែងប្រុស Kento Hayashi អាយុ ៣០ ឆ្នាំ បានប្រកាស​រៀប​ការ​តាមរយៈការិយាល័យគ្រប់គ្រងរបស់ពួកគេ។ ពួកគេនឹងដាក់ពាក្យសុំក្នុងពេលវេលាសមស្រប។

អ្នកទាំងពីរមានឱកាសសហការសម្តែងក្នុងខ្សែភាពយន្តឆ្នាំ ២០១២ ដែលមានឈ្មោះថា “Yamikin Ushijima-kun” ។ នៅចុងឆ្នាំ ២០១៩ អ្នកទាំងពីរបន្តសហការសម្តែងលើកញ្ចក់ទូរទស្សន៍ NHK “Scarlet” នេះជាកត្តាដែលជម្រុញឱ្យពួកគេចាប់ផ្តើមមានទំនាក់ទំនង។

ចំពោះកញ្ញា Oshima Yuko បានអោយដឹងថា៖

“រយៈពេល ២៥ ឆ្នាំមកហើយតាំងពីពេលខ្ញុំចាប់ផ្តើមអាជីពរបស់ខ្លួន ភាគច្រើនខ្ញុំចំណាយពេលទៅលើការងារ ដោយ​មានការគាំទ្រពីមនុស្សជាច្រើន។ ខ្ញុំពិតជារីករាយណាស់ដែលបានប្រកាសរឿងនេះ ហើយខ្ញុំក៏សប្បាយចិត្តប្រសិន​បើ​អាចរីករាយជាមួយអ្នករាល់គ្នា” ។

ម៉្យាងវិញទៀតលោក Kento Hayashi ក៏បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា៖

“និស្ស័យចូលសម្តែងតាំងពីពេលខ្ញុំអាយុ ១៥ ឆ្នាំ ហើយខ្ញុំបានចំណាយពេលពាក់កណ្តាលជីវិតសម្រាប់ការសម្តែង។ នៅពេលអនាគតខ្ញុំនឹងទទួលខុសត្រូវដោយការប្តេជ្ញាចិត្តខ្ពស់ជាងនេះ បន្តខំប្រឹងអស់ពីលទ្ធភាព” ។

តារាសម្តែង Yuko Oshima និង Kento Hayashi (សងខាង) ថតជាមួយមិត្តរួមការងារ Erika Toda (កណ្តាល) ។ អ្នកទាំងបីបង្ហាញខ្លួនក្នុងរឿងភាគទូរទស្សន៍ “Scarlet” ។

ឈុតឆាកក្នុងខ្សែភាពយន្ត “Yamikin Ushijima-kun” (រូបភាព Blog livedoor)

កញ្ញា Oshima កើតឆ្នាំ ១៩៨៨ ចូលរួមក្រុម AKB48 ក្នុងនាមជាអ្នកដឹកនាំជំនាន់ទី ២ ឆ្នាំ ២០០៦ ដែលជាតួអង្គសំខាន់នៃយុគសម័យមាស Kami7 ។ នាងទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុង “ការជ្រើសរើសសរុប” ក្នុងឆ្នាំ ២០១០ និង ២០១២ ។ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលនៅ AKB48 កាលពីខែមិថុនាឆ្នាំ ២០១៤ កញ្ញា Oshima Yuko ផ្តោត​ទាំង​ស្រុងលើអាជីពជាអ្នកសម្តែង។

លោក Hayashi កើតឆ្នាំ ១៩៩០ មកពីខេត្ត Shiga ។ ក្នុងឆ្នាំ ២០០៧ ត្រូវបានជ្រើសជាតួឯកក្នុងខ្សែភាពយន្ត “Battery” ដែលបង្ហាញខ្លួនក្នុងនាមជាតួសម្តែងលើកដំបូង។ គាត់បង្ហាញខ្លួនញឹកញាប់លើកញ្ចក់ទូរទស្សន៍ជប៉ុន ហើយក៏បង្ហាញខ្លួនជាបន្តបន្ទាប់ក្នុងផលិតកម្មល្បីដូចជា “Arakawa Under the Bridge” និង “Ossans Love” ផង​ដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: