ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ១៩៦៤ នាំមកនូវឳកាសផ្លាស់ប្តូររាជធានីជប៉ុន
ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូពេលនេះកំពុងដំណើរការបន្ទាប់ពីមានភាពច្របូកច្របល់ជាច្រើន។
ទោះបីមានគុណវិបត្តិ និងត្រូវចំណាយថវិកាច្រើន ប៉ុន្តែទីក្រុងតូក្យូគ្មានអ្វីប្រែប្រួលនោះទេ។
ឥឡូវនេះ ចូរយើងវិលត្រឡប់ទៅពេលវេលាព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ១៩៦៤ ជាមួយនឹង JAPO ទាំងអស់គ្នា ដែលជាព្រឹត្តិការណ៍កីឡាពិសេសបានផ្លាស់ប្តូររាជធានីជប៉ុនទាំងស្រុង។
រូបភាព https://www.ssf.or.jp/ssf_eyes/history/olympic_legacy/02.html
ដូចជាលើកនេះដែរក៏មានការសម្តែងយន្តហោះរបស់កងកម្លាំងស្វ័យការពារក្នុងពិធីបើកផងដែរ។
ក្បួនដង្ហែរក្រុមទាំងនេះរៀបរយ ល្អស្អាត ខុសពីទស្សនីយភាពកន្លងទៅ។ កាលនោះទស្សនិកជនឈរលើវេទិកា ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្នស្ថិតក្នុងរដូវកូវីដ ១៩ ដូច្នេះក៏មិនអាចប្រៀបធៀបនោះដែរ។
ទីក្រុងតូក្យូឆ្នាំ ១៩៦៤ នៅតែជាទីក្រុងក្រីក្រមួយដែលទើបតែចាញ់សង្គ្រាម។ ការធ្វើជាម្ចាស់ផ្ទះអូឡាំពិកដូចជាជំហានទៅមុខដ៏ធំមួយដែលជាសញ្ញានៃពន្លឺ នៅទីបំផុតលេចចេញក្រោមភាពងងឹតសូន្យ។
ទាំងរដ្ឋាភិបាល និងប្រជាជនរួបរួមគ្នាក្នុងការខិតខំធ្វើកំណែទម្រង់ទីក្រុងតូក្យូ ដើម្បីបង្ហាញពីទិដ្ឋភាពប្រទេសជប៉ុនដែលស្អាតបំផុត។
នោះហើយជាពេលដែលផ្លូវដែកល្បឿនលឿនដំបូងគេលើពិភពលោកចាប់កំណើត។
ពិតណាស់ Shinkansen ដែលជាមោទនភាពរបស់ប្រទេសជប៉ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ។ កម្មវិធីផ្លូវដែកល្បឿនលឿនរបស់ប្រទេសជប៉ុនបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៣២ មកម្ល៉េះ។ មានមតិខ្លះនិយាយថាគួរតែភ្ជាប់ខ្សែរថភ្លើងល្បឿនលឿនពីតូក្យូទៅ Changchun ប្រទេសចិនដើម្បីដឹកជញ្ជូនទំនិញបានច្រើន ហើយមានផែនការផ្លូវដែកដែលមានល្បឿនអតិបរមា ២០០ គីឡូម៉ែត្រ/ម៉ោង។
បន្ទាប់មកស្ថានភាពសង្គ្រាមនៅជប៉ុនកាន់តែអាក្រក់ គម្រោងគ្រាន់តែជាគម្រោង ប៉ុន្តែក្តីស្រមៃនៅតែដដែល ហើយនៅទីបំផុតសម្រេចក្នុងឆ្នាំ ១៩៦៤ ។
ក្រោយសង្គ្រាមដោយសារតែការហាមឃាត់រាល់អាជីវកម្មដែលទាក់ទងនឹងយន្ដហោះ ដូច្នេះអ្នកអភិវឌ្ឍន៍យន្ដហោះដែលបានបាត់បង់ទិសដៅរបស់ខ្លួនប្រមូលផ្តុំគ្នាបង្កើតផ្លូវដែកល្បឿនលឿនបំផុតនៅលើពិភពលោក។
កំណើតនៃទីក្រុង Shibuya
បច្ចុប្បន្ននេះសង្កាត់ដែលអ៊ូអរនៅកណ្តាលទីក្រុងរួមមាន Ueno, Asakusa និង Ginza រីឯ Shibuya នៅតែជាតំបន់លំដាប់ទាប។ ទោះជាយ៉ាងណាក៏ដោយ អូឡាំពិកបាននាំមកនូវឱកាសផ្លាស់ប្តូរនៅទីនោះ។ ដោយសារនៅជិតពហុកីឡាដ្ឋាន និងកន្លែងប្រកួត ផ្លូវជាតិនៅ Shibuya ត្រូវបានពង្រីក ហើយភោជនីយដ្ឋាននានាច្រើនឡើងផងដែរ។
ចាប់តាំងពីពេលនោះមក Shibuya អភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលបានក្លាយជាទីក្រុងឈានមុខគេនៅទីក្រុងតូក្យូសព្វថ្ងៃ។
ពិតជាគួរឱ្យចាប់អារម្មណ៍នឹងទីក្រុងដែលរថយន្តរត់ឆ្លងកាត់អាគារ
ទីក្រុងតូក្យូជាកន្លែងមានសភាពអ៊ូអរតាំងពីសម័យសាមូរ៉ៃម្ល៉េះ។ កាលសម័យនោះជាទីក្រុងដែលមានប្រជាជនច្រើនជាងគេលើពិភពលោក លើសពីទីក្រុងឡុង និងប៉ារីស។ លទ្ធផលមិនសល់ដីទំនេរដោយជួបផលពិបាកក្នុងការពង្រីកផ្លូវ។
អ្នកគ្រប់គ្រងទីក្រុងត្រូវគិតពីបច្ចេកទេសសាងសង់ផ្លូវឆ្លងកាត់អាគារ និងឆ្លងកាត់ផ្លូវក្រោមដី។
នៅឆ្នាំ ១៩៦២ ផ្លូវល្បឿនលឿនដែលផ្តល់ភាពងាយស្រួលមានឈ្មោះថា Metropolitan បើកសម្ភោធ។ នៅឆ្នាំ ១៩៦៤ ពេលធ្វើជាម្ចាស់ផ្ទះអូឡាំពិកនៅជិត Yoyogi បើកសម្ភោធ ទីក្រុងតូក្យូបានក្លាយខ្លួនជាទីក្រុងអនាគត។
ព្រឹត្តិការណ៍កីឡាអូឡាំពិកជាកត្តាជម្រុញការផ្លាស់ប្តូរសំខាន់ៗនៅក្នុងរាជធានីនាពេលកន្លងមក ប៉ុន្តែពេលនេះព្រឹត្តិការណ៍អូឡាំពិកមិនបានផ្តល់ឱកាសអភិវឌ្ឍន៍ច្រើនសម្រាប់ទីក្រុងតូក្យូទៀតទេ។
ដោយផ្ទាល់ខ្ញុំគិតថាទីក្រុងកាន់តែស្អាតជាងមុនបន្តិច ប៉ុន្តែហាក់ដូចជាមិនមានភាពលេចធ្លោច្រើនឡើយ។
Kengo Abe