ប្លែកទៀតហើយ…ពុម្ពនំមានរាងដូចលាមក
ជនជាតិជប៉ុនល្បីជាមួយនឹងការច្នៃប្រឌិតប្លែកៗដូចជាស្រោមជើងធ្លុះមួយប្រហោង គំរូអាហារជ័រជាដើម។ តើម្តងនេះផលិតផលអ្វីដែលត្រូវលើកមកនិយាយ។
ក្រុមហ៊ុនជប៉ុន HAC ផលិតពុម្ពនំដែលមានរាងលាមកសម្រាប់អ្នកដែលមានតម្រូវការ។
ប្រសិនបើអ្នកគិតថាគំនិតនេះចម្លែកវាពិតជាមិនប្លែកនោះទេ ប្រសិនបើអ្នកដឹងថាប្រទេសជប៉ុនឆ្កួតនឹងលាមកប៉ុណ្ណា។
ពុម្ពនំមានទទឹង ២៤ សង់ទីម៉ែត្រ ជម្រៅ ១៤ សង់ទីម៉ែត្រ កម្រាស់ ៧,៥ សង់ទីម៉ែត្រ និងទម្ងន់ ៦៥០ ក្រាម។ អ្នកអាចធ្វើនំតូចៗ ចំនួន ១២ ដែលនំមានកម្ពស់ ៣,៥ សង់ទីម៉ែត្រ។
មើលទៅក៏គួរអោយស្រលាញ់ណាស់ដែរ
ប្រភេទពុម្ពដែលត្រូវបានរចនាឡើងសម្រាប់នំខ្នាតតូច និងសូកូឡា។ លើសពីនេះអ្នកក៏អាចលាយពណ៌នំផងដែរ។
នំដែលចេញពីពុម្ពនេះគេហៅថា Unchi-yaki ដូចជានំចំណីលក់តាមដងផ្លូវជប៉ុនដែរ។
ពុម្ពនំមានតម្លៃ ១៤៣០ យ៉េន (ប្រហែល ១៣ ដុល្លារ) ហើយនឹងដាក់លក់ចាប់ពីខែសីហា នៅតាមហាងផ្សេងៗក្នុងប្រទេសជប៉ុនដូចជា Akibaoo និង Horishoten ។
Sacchan