អត្តពលិកជប៉ុនទាំងពីរយកឈ្នះចិនទទួលមេដាយមាសអូឡាំពិកដំបូងនៃកីឡាវាយកូនបាល់
អត្តពលិកទាំងពីរដែលមានឈ្មោះ Jun Mizutani និង Mima Ito បានទទួលជ័យជម្នះលើភាគីចិនឈ្មោះ Xu Xin និង Liu Shiwen យកឈ្នះមេដាយមាសកីឡាវាយកូនបាល់លើតុលើកដំបូងសម្រាប់អត្តពលិកប្រុសស្រី។
អត្តពលិក Mizutani ទទួលបានមេដាយលើកទី ៣ រីឯ Ito ជាមេដាយលើកទី ២ ចាប់តាំងពីរដូវអូឡាំពិកនៅ Rio ទោះយ៉ាងណានេះគឺជាមេដាយមាសដំបូងសម្រាប់អ្នកទាំងពីរ ហើយក៏ជាមេដាយមាសដំបូងសម្រាប់កីឡាករមិនមែនចិនចាប់តាំងពីឆ្នាំ ២០០៤ មក។
នៅក្នុងការប្រកួតនោះអត្តពលិកលេខ ២ ពិភពលោក Xu និងម្ចាស់ជើងឯកពិភពលោក Liu របស់ចិននាំមុខការប្រកួតពីរដំបូង ប៉ុន្តែ Mizutani និង Ito បានកែប្រែស្ថានភាពក្នុងការប្រកួតទី ៣ ។
ទោះបីចាញ់ក្នុងការប្រកួតទី ៦ តែភាគីជប៉ុនមិនបាត់បង់សន្ទុះនោះទេ នៅតែបន្តដណ្តើមគូប្រកួតដោយពិន្ទុដូចខាងក្រោម៖ 5-11 7-11 11-8 11-9 11-9 6-11 11-6 ។
រូបភាព reuters
ចំពោះ Ito ដែលជាកីឡាការិនីវាយកូនបាល់លេខ ២ ពិភពលោក និងមិត្តភក្តិរួមស្រុកកំណើត Mizutani ទទួលជ័យជំនះដូចជាការសងសឹកយ៉ាងអស្ចារ្យ។ ពួកគេចាញ់ភាគីចិនក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតដៃគូប្រុសស្រីរបស់ ITTF World Tour Grand Finals និង World Tour ស៊ុយអែតបើកនៅឆ្នាំ ២០១៩ បូករួមទាំងការប្រកួត World Tour German Open មួយឆ្នាំក្រោយមក។
Mizutani និយាយក្នុងបទសម្ភាសន៍ថា “យើងបានចាញ់ភាគីចិនក្នុងព្រឹត្តិការណ៍អូឡាំពិក និងជើងឯកពិភពលោកជាច្រើន ប៉ុន្តែយើងអាចសងសឹកពួកគេក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ” ។
លើសពីនេះប្រទេសចិនត្រូវបានគេស្គាល់ជាយូរមកហើយថាជាប្រទេសពូកែខាងកីឡានេះ ដោយទទួលបានមេដាយមាសចំនួន ២៨ ក្នុងចំណោមមេដាយមាសចំនួន ៣២ ប្រគល់បន្ថែមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៨៨ ក្នុងនោះទទួលបាននាមឯកត្តជននារី ៨ ផងដែរ
Sacchan