ប្រភេទវ៉ាក់សាំងកូវីដ១៩ បញ្ចូលតាមច្រមុះ វ៉ាក់សាំងបាយថ្មីរបស់ជប៉ុន

ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Shionogi Seiyaku និង HanaVax Inc., ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមក​ពី​សាកលវិទ្យា​ល័យ​តូក្យូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណដើម្បីអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងវីរុស​កូរូ៉ណា​ប្រភេទថ្មី។

រូបភាព https://times.abema.tv/news-article/8667619

ពេលមនុស្សជាច្រើនមើលព័ត៌មានហើយគិតថាការចាក់វ៉ាក់សាំងពិតជាឈឺណាស់។ តាមពិតការចាក់ថ្នាំមិនឈឺដូច​​អ្វីដែលអ្នកគិតនោះទេ ប៉ុន្តែមនុស្សមួយចំនួនក៏មិនចង់ត្រូវម្ជុលចាក់ដែរ។

ប្រភេទវ៉ាក់សាំងថ្មីដែលកំពុងត្រូវបានអភិវឌ្ឍនឹងបញ្ជូនចូលខ្លួនមនុស្សតាមច្រមុះ ដោយមិនចាំបាច់ប្រើម្ជុលដូចវិធីចាស់នោះទេ។ ការបញ្ជូលសារធាតុរាវតាមរន្ធច្រមុះមិនងាយឡើយ តាមពិតវាមិនអាក្រក់ដូចដែលអ្នកគិតទេ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺថាជាមួយនឹងការប្រើប្រាស់ទឹករំអិលច្រមុះ នោះប្រសិទ្ធភាពរបស់​​វ៉ាក់សាំងនឹងខុសគ្នាឆ្ងាយណាស់។

តាមពិតការចាក់វ៉ាក់សាំងជាការបញ្ចូលវីរុសខ្សោយទៅក្នុងខ្លួនមនុស្ស ជាក់ស្តែងបញ្ចូលភ្នាក់ងារបង្ករោគចូលក្នុងខ្លួន​ដើម្បីអោយរាងកាយផលិតអង់ទីករដោយខ្លួនឯង។

វិធីសាស្ត្រចាក់វ៉ាក់សាំងអាចការពារវីរុសខ្លាំងឡើង តែមិនអាចរារាំងវាចូលទៅក្នុងរាងកាយបានទេ។ ទោះជាយ៉ាង​ណា​ចំពោះ​វិធីសាស្រ្ត​ថ្មី ដោយប្រើទឹករំអិលច្រមុះត្រូវគេចាត់ទុកថាអាចរារាំងវីរុសចូលក្នុងខ្លួនពីដំបូង។

ទន្ទឹមនឹងនេះក្រុមអភិវឌ្ឍក៏បង្ហាញសម្មតិកម្មអំពីវ៉ាក់សាំងបាយផងដែរ។

បច្ចុប្បន្នប្រភេទវ៉ាក់សាំងមិនអាចត្រូវបានដឹកជញ្ជូនឬរក្សាទុកដោយគ្មានឧបករណ៍ក្លាសេនោះទេ។ ប៉ុន្តែអង្ករអាច​រក្សា​ទុក​នៅសីតុណ្ហ​ភាពធម្មតា ហើយអាចបង្កើនបានយ៉ាងងាយស្រួលទូទាំងពិភពលោក។ បញ្ហាគឺថាវាត្រូវការ​ពេល​​វេលា​សម្រាប់ដាំប្រភេទវ៉ាក់សាំងនេះ។ ដោយសារមានប្រទេសកសិកម្មច្រើននៅជុំវិញពិភពលោក ប្រសិន​បើ​ទទួល​​បាន​ជោគជ័យ ប្រទេសនីមួយៗអាចផលិតវ៉ាក់សាំងបានដោយខ្លួនឯង។

ប្រទេសជប៉ុនដែលកំពុងយឺតយ៉ាវក្នុងការអនុវត្តការចាក់វ៉ាក់សាំង តើអាចបង្កើនចំណែកទីផ្សាររបស់ខ្លួនបានដល់កម្រិត​ណា?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: