វីដេអូ TikTok ទាំង ៥ ដែលកំពុងពេញនិយមនៅជប៉ុន

ជាមួយនឹងវីដេអូកំប្លុកកំប្លែង គួរឱ្យស្រឡាញ់ ប្លែក និងអស់សំណើច TikTok បានក្លាយជាវេទិកាបណ្តាញសង្គមដ៏ពេញនិយមបំផុតនៅលើពិភពលោក។

TikTok អនុញ្ញាតឱ្យអ្នកប្រើបង្កើតវីដេអូខ្លីភ្ជាប់ជាមួយតន្រ្តី និងកម្មវិធីពិសេស។ កម្មវិធីមានប្រជាប្រិយភាពចំពោះ​យុវវ័យ និងត្រូវបាន​ចែក​រំលែកទូទាំងពិភពលោករួមទាំងប្រទេសជប៉ុន។

រូបភាព Campaign Asia

ថ្ងៃនេះចូរស្វែងយល់ជាមួយនឹង JAPO អំពី TikTok ដែលពេញនិយមនៅប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ។

១. ការសាកល្បង៖ My root

ការនិយមនេះក្នុងគោលបំណងសរសើរអំពីវប្បធម៌ចម្រុះ “ឫសគល់របស់ខ្ញុំ” “マイルーツ – Myroots ល្បងនឹងអ្នកប្រើ TikTok ចែក​រំ​លែក​លក្ខណៈ​សម្បត្តិដូចជាកម្ពស់ ពណ៌ភ្នែកដែលទទួលបានពីឪពុកម្តាយជាមួយតន្រ្តី “Combination Taco Bell and Pizza” ដោយ Das Racist ។

https://youtu.be/PgWlVp67HTo

នេះជាការនិយមគួរអោយចាប់អារម្មណ៍ក្នុងសង្គមដែលមានភាពចម្រុះដូចជប៉ុន។

២. ការសាកល្បង៖ “Sen- en choudai”

ដូចប្រទេសដទៃទៀតដែរ ជនជាតិ​ជប៉ុនមានរបៀបប្រើពាក្យរបស់ខ្លួន ហើយពួកគេអោយតម្លៃទៅលើភាពកំប្លុកកំប្លែករបស់អ្នកចេះប្រើពាក្យ។ ការល្បង “Sen-en choudai” នៅលើ TikTok ក៏ផ្អែកលើការប្រើពាក្យ ប៉ុន្តែចំណុចនេះតម្រូវឱ្យអ្នកចេះសម្តែងទៀត។ 

“Sen-en choudai” ត្រូវបានបង្ហោះដោយ @yokohama_z តារាកំប្លែងទាំងបីនៅ Yokohama ។ តន្ត្រីនៃការសាក​ល្បងនេះផ្តើមដោយសំលេងរបស់បុរសម្នាក់ ដែលប្រើឃ្លាផ្លូវការ “Honto ni moushiwake gozaimasen – សូមទោសដោយស្មោះ” ។

ភ្លាមៗនោះតន្ត្រីកាន់តែញាប់ទៅភ្ជាប់ពាក្យ “sen” ក្នុងប្រយោគខាងលើ “Sen-en choudai” (សុំ ១០០០ យ៉េន) ។ បើ​សុំ​បាន ១០០០ យ៉េនបន្ទាប់មកសុំ ២០០០ យ៉េនទៀត។

ចំណុចគួរអោយកត់សម្គាល់ស្ថិតលើការសម្តែង។ រីឯការសម្តែងរបស់អ្នកត្រូវសុីសង្វាក់ជាមួយ Twist តន្រ្តី។ 

៣. ការសាកល្បង៖ “Music Face Challenge”

ក្រុម Kpop កូរ៉េ BTS មានអ្នកគាំទ្រច្រើននៅជប៉ុន ដូច្នេះបទចម្រៀងរបស់ពួកគេក៏ក្លាយជាតន្ត្រី Cover ភ្ជាប់ជា​មួយ Lip-sync និង Dance cover នៅលើ TikTok ប្រទេសជប៉ុន។

ថ្មីៗនេះ TikToker ជនជាតិជប៉ុនដែលកំពុង Cover បទចម្រៀងល្បីរបស់ក្រុម “Butter” ប្រើកម្មវិធី Music Face ។

ដើម្បីសាកល្បងអ្នកលេងប្រើ Music Face ថតទម្រង់មុខរបស់ពួកគេ បន្ទាប់មកកម្មវិធីនឹងបង្កើតជាចង្វាក់ខុសគ្នារាល់ពេលអ្នកធ្វើចលនាក្បាលឡើង ចុះ ឆ្វេង ស្តាំ។

ការសាកល្បងមួយនេះអាចមានសមាជិកច្រើននាក់ ម្នាក់សម្តែង beat និងប៉ុន្មានអ្នកទៀតច្រៀង។

៤. ការសាកល្បង Still-Face

Trend Still-Face ជាភាសាជប៉ុនគេហៅថា “magao charenji” ។ អ្នកលេងត្រូវរក្សាទម្រង់មុខមាំ (លក្ខណៈ poker face) ខណៈប្រើ filter កែទ្រង់ទ្រាយមុខមាត់។ Filter នេះដំណើរការពេលអ្នកលេងផ្លាស់ប្តូរទឹកមុខ។ 

៥. ការសាកល្បងក្លាយជាតួអង្គ 3D ដែលគួរឱ្យស្រឡាញ់

ចំពោះការសាកល្បង “Mahou chenji” នេះអ្នកលេងនឹងក្លាយទៅជាតួអង្គគំនូរជីវចលរបស់ Pixar ហើយមានរូបរាង 3D គួរ​ឱ្យ​ស្រលាញ់។

https://youtu.be/WPtAC8MN8CE

ការសាកល្បងទាំងនេះបានក្លាយជាការពេញនិយមយ៉ាងឆាប់រហ័សពីសំណាក់ TikTok-er ជប៉ុន។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: