បង្ហាញមុខហើយសាមូរ៉ៃកាត់សក់ប្រើដាវជប៉ុនក្នុងហាងមួយនៅ​ប្រទេស​អេស្ប៉ាញ

មានពាក្យចចាមអារាមជាច្រើននិយាយថាដាវជប៉ុនមុតខ្លាំងណាស់។ ក្នុងរឿង Anime និងខ្សែភាពយន្តនិយាយថានេះ​ជាអាវុធអាចកាត់ទាំងដែក ជាការពិតមិនអាចធ្វើបាននោះទេ។

ចុះចំពោះសក់វិញ?

ហាងកាត់សក់ដ៏ចម្លែកមួយមិនប្រើកន្ត្រៃកាត់សក់ទៅប្រើដាវ Katana ត្រូវបានប្រទះឃើញនៅប្រទេសអេស្ប៉ាញ។

រូបភាព https://rocketnews24.com/2019/05/30/1216292/

ពេលក្រឡេកមើលស្មានតែល្បិចឆបោកលើយូធ្យូប តាមពិតទៅជាហាងរកសុីត្រឹមត្រូវ។ កន្លែងនេះគេហៅ​ថា​សាមូរ៉ៃ​សាឡន (Samurai Salon) ។

តាមពាក្យចចាមអារាមម្ចាស់ហាងជាសាម៉ូរ៉ៃដែលសង្ហាមួយរូប ហើយក៏មានកេរ្តិ៍ឈ្មោះល្បីក្នុងពិភពអ្នកកាត់​សក់​ផង​​ដែរ។

និងអតិថិជនរូបនេះ។

ជាដំបូងសាមូរ៉ៃចូលទៅជិតស្រីស្អាតទាំងកាន់ដាវ Katana ក្នុងដៃ។

ចាប់ផ្តើមកាត់សក់។

បច្ចេកទេសប្រើដាវលើដៃទាំងសងខាង។

សាមូរ៉ៃថែមទាំងប្រើភ្លើងកាត់តម្រឹមសក់មុខ។

សូម្បីតែម៉ាស៊ីនផ្លុំសក់ក៏ប្រើដៃពីរដែរ។

នេះជាម៉ូដសក់ដែលកាត់រួចរាល់ ប្រហែលភ្ញៀវចូលចិត្តស្ទីលមូ៉ដសក់នេះ។

មិនត្រឹមតែប្រើដាវជប៉ុនប៉ុណ្ណោះទេ សាមូរ៉ៃរូបនេះក៏ប្រើអាវុធជាច្រើនប្រភេទផងដែរ។

តើនេះជា Wolverine ឬ???

មើលទៅមិននឹកស្មានថានេះជាហាងកាត់នោះទេ។

ប៉ុន្តែពេលគិតទៅនេះអាចជាការផ្សព្វផ្សាយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: