តើបុព្វបុរសប្រជាជនជប៉ុនធ្លាប់ប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែរទេ?
បច្ចុប្បន្នជំងឺកូវីដ ១៩ កំពុងតែរីករាលដាលទូទាំងពិភពលោក ប៉ុន្តែចំណុចគួរឲ្យកត់សម្គាល់ចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់មានកម្រិតខ្ពស់។ ខណៈដែលបណ្តាប្រទេសអាស៊ីបូព៌ាដូចជាជប៉ុន កូរ៉េ ចិន ចំនួនអ្នកជំងឺច្រើន ប៉ុន្តែចំនួនអ្នកស្លាប់មានកម្រិតទាប។
នៅអាស៊ីបូព៌ា និងបណ្តាប្រទេសអឺរ៉ុបអត្រាមរណភាពមានភាពខុសគ្នាខ្លាំង។
គ្មាននរណាចង់លំបាកដោយសារជំងឺឡើយ ប៉ុន្តែប្រសិនបើអត្រាមរណភាពទាប ប្រហែលជារដ្ឋាភិបាលជប៉ុនមិនចាំបាច់រឹតបន្តឹងដូចពេលបច្ចុប្បន្ននេះទេ។ បើក្រឡេកមើលស្ថានភាពឆ្លងនៅប្រទេសជប៉ុន ចំនួនអ្នកឆ្លងខ្ពស់ ប៉ុន្តែចំនួនអ្នកស្លាប់សរុបប្រមាណ ១៤.០០០ នាក់ប៉ុណ្ណោះ មិនច្រើនជាងមូលហេតុស្លាប់ផ្សេងទៀតឡើយ។
នៅប្រទេសជប៉ុនជារៀងរាល់ឆ្នាំមានមនុស្សប្រមាណ ៣០០០ នាក់ស្លាប់ដោយសារឈ្លក់ពេលបរិភោគនំ Mochi ក្នុងឳកាសថ្ងៃចូលឆ្នាំ។ សូមគិតអំពីរឿងនេះ ប្រសិនបើរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺតែបំផ្លាញសេដ្ឋកិច្ច តើគួរតែហាមលក់ទាំង Mochi ដែរទេ?
ខ្ញុំគ្មានបំណងមើលស្រាលជំងឺនោះទេ ប៉ុន្តែចំនួនអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ នៅជប៉ុនមានកម្រិតទាប។
វិទ្យាស្ថានស្រាវជ្រាវជាច្រើនកំពុងស៊ើបអង្កេតរកមូលហេតុនៃភាពខុសគ្នារវាងស្ថានភាពរាតត្បាតជំងឺកូវីដ១៩ នៅបណ្តាប្រទេសអឺរ៉ុប និងអាស៊ី។
ការបកស្រាយមួយចំនួននិយាយថាមកពីភាពខុសគ្នារវាងតុល្យភាពបាក់តេរីពោះវៀនដោយសារតែទម្លាប់ទទួលទាន រីឯខ្លះទៀតបានលើកឡើងថាបណ្តាលមកពីហ្សែន។
ថ្មីៗនេះលទ្ធផលស្រាវជ្រាវគួរឱ្យចាប់អារម្មណ៍មួយអះអាងថាសម្មតិកម្ម៖ បុព្វបុរសអាសុីធ្លាប់ឆ្លងវីរុសកូរូ៉ណា។
នៅពេលដែលអ្នកស្រាវជ្រាវបានបញ្ជាក់ពីអត្ថិភាពរបស់ប្រូតេអុីនអន្តរកម្មដែលមានឥទ្ធិពលលើវីរុសកូរ៉ូណាតាមពូជសាសន៍ និងតំបន់ លទ្ធផលបានបង្ហាញថាហ្សែនរបស់បុព្វបុរសអាស៊ីប្រហែលជាធ្លាប់ប្រយុទ្ធនឹងវីរុសកូរ៉ូណាតាំងពី ២៥.០០០ ឆ្នាំមុន។
ភស្តុតាងទាំងនោះរលាយជាបណ្តើរៗប្រហែល ៣០០០ ឆ្នាំមុនគ.ស។
ក្រៅពីនេះគេមិនបានបង្ហាញថាតើវីរុសវិវត្ត និងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ឬគ្រាន់តែជាជំងឺផ្តាសាយតាមរដូវ។ លើសពីនេះក៏មិនអាចសន្និដ្ឋានថាវាជាវីរុសកូរ៉ូណាផងដែរ។
ប៉ុន្តែប្រហែលជា ២ ម៉ឺនឆ្នាំមុន ហាក់ដូចជាបុព្វបុរសអាស៊ីធ្លាប់ប្រឈមនឹងការគំរាមកំហែងនៃប្រភេទវីរុសណាមួយ។
ប្រហែលជាដោយសារតែបុព្វបុរសអាស៊ីធ្លាប់ប្រយុទ្ធនឹងវីរុសនេះតាំងពីសម័យបុរាណមក ដូច្នេះចំនួនអ្នកស្លាប់ព្រោះជំងឺកូវីដ១៩ ទាបជាងអឺរ៉ុប។
តើអ្នកគិតយ៉ាងណាចំពោះសម្មតិកម្មនេះ?
Kengo Abe