ក្នុងគ្រាគ្រោះមហន្តរាយរីឯសេវាកម្មផ្លូវភេទបែរជាបើកដំណើរការវិញយ៉ាងឆាប់រហ័ស
កាលពីខែមីនាឆ្នាំ ២០១១ ប្រទេសជប៉ុនធ្លាប់រងគ្រោះដោយសាររញ្ជួយដីយ៉ាងខ្លាំង បន្ទាប់មកតំបន់ Tohoku ទាំងមូលត្រូវបំផ្លិចបំផ្លាញដោយរលកយក្ស។ ដោយផ្ទាល់ខ្ញុំក៏មានសាច់ញាតិដែលរងគ្រោះមហន្តរាយនោះដែរ។ ផ្ទះឪពុកម្តាយខ្ញុំក្លាយជាតំបន់រងគ្រោះមហន្តរាយ សាច់ញាតិ ៣ នាក់ត្រូវរលកយក្សបោកបក់យកទៅបាត់។
រូបភាព https://president.jp/articles/-/43987?page=2
ស្ថានភាពពេលនោះច្របូកច្របល់ណាស់ មិនច្បាស់ថាអ្នកណាបាត់ខ្លួននោះទេ។ ប្រជាជនព្រួយបារម្ភចំពោះផលប៉ះពាល់អូសបន្លាយដែលបណ្តាលមកពីរញ្ជួយដី។
ផលប៉ះពាល់ដែលបណ្តាលមកពីរញ្ជួយដីឆ្នាំ ២០១១ នៅតែបន្តមកដល់សព្វថ្ងៃនេះ។ ក្រោយរយៈពេលមួយខែផលប៉ះពាល់ធំបំផុតគឺជាពេលវេលាដែលប្រជាជនជប៉ុនត្រូវរស់ក្នុងភាពវឹកវរខាងផ្លូវចិត្ត។
ទោះយ៉ាងណាក្នុងស្ថានភាពនោះកន្លែងរកសុីផ្លូវភេទតែមួយសប្តាហ៍បើកដំណើរវិញក្រោយរញ្ជួយដី។ ជាទូទៅបុគ្គលិកស្រីទៅជាមួយភ្ញៀវចូលសណ្ឋាគារបន្ទាប់ពីចចារ ប៉ុន្តែពេលនោះសណ្ឋាគារទាំងអស់សុទ្ធតែបិទទ្វារ ដូច្នេះពួកគេសម្រេចចិត្តទៅផ្ទះរបស់ភ្ញៀវ។
អតិថិជនប្រុសបកស្រាយថា៖
“ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ ប្រសិនបើមិនប៉ះពាល់រាងកាយជាមួយនរណាម្នាក់ ខ្ញុំគ្មានស្មារតីឡើយ” ។
ក្រុមគ្រួសារទាំងមូលរបស់បុរសម្នាក់នោះត្រូវរលកបក់បោកទៅបាត់ សូម្បីតែការងាររបស់គាត់ក៏បាត់បង់ ក្តីសង្ឃឹមទាំងអស់នាពេលអនាគតត្រូវរលាយបាត់ទាំងស្រុង។
មនុស្សជាច្រើនជាពិសេសបុរសមានតម្រូវការបញ្ចេញសម្រែកទន់ខ្សោយដែលមិនអាចបង្ហាញប្រាប់នរណាម្នាក់ក្នុងស្ថានភាពដ៏លំបាកនាពេលនោះ។ នៅជប៉ុនគេជឿថាបុរសតំបន់ Tohoku ពូកែអត់ធ្មត់ ដូច្នេះហើយជាទូទៅពួកគេមិនចង់បង្ហាញពីចំណុចខ្សោយរបស់ខ្លួនចំពោះគ្រួសារ និងមិត្តភក្តិជិតស្និទ្ធឡើយ។ ប៉ុន្តែនៅពេលដែលសោកនាដកម្មលើសដែនកំណត់ អ្នកទាំងនោះនឹងមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ។
អ្នកដែលមិនធ្លាប់ឆ្លងកាត់ភាពតក់ស្លុតខាងផ្លូវចិត្តបែបនោះ នឹងមិនអាចយល់ពីរបួសផ្លូវចិត្តរបស់ជនរងគ្រោះបានទេ ដូច្នេះយើងកាន់តែមិនដឹងថាអ្វីអាចព្យាបាលពួកគេ។
កាលនោះទាំងទីក្រុងតូក្យូក៏មិនមានហ្គាសគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនដែរ ចំពោះតំបន់គ្រោះមហន្តរាយរឹតតែធ្ងន់ធ្ងរថែមទៀត។ នៅផ្ទះរបស់អតិថិជនហាក់ដូចជាសេវាកម្មមិនអំណោយផលប៉ុន្មានទេ។
ក្រោយរញ្ជួយដីប្រហែលមួយខែសណ្ឋាគារត្រូវបានស្ដារឡើងវិញបណ្តើរៗ។ ជនរងគ្រោះដែលបាត់បង់ផ្ទះសម្បែងដោយសារគ្រោះមហន្តរាយស្នាក់នៅកន្លែងបណ្តោះអាសន្ន ពីជញ្ជាំងខណ្ឌម្ខាងស្តាប់ឮជញ្ជាំងម្ខាងទៀតកំពុងធ្វើអ្វី។ ហេតុនេះហើយគូស្វាមីភរិយាមិនអាចរួមភេទជាមួយគ្នា លទ្ធផលចំនួនបុរសប្រើសេវាផ្លូវភេទតាមសណ្ឋាគារក៏កើនឡើងផងដែរ។
បញ្ហាផ្លូវចិត្តមិនត្រឹមតែកើតមានចំពោះបុរសប៉ុណ្ណោះទេ ទាំងស្រ្តីជាពិសេសអ្នកដែលធ្វើការខាងផ្លូវភេទ។ មនុស្សជាច្រើនទ្រាំនឹង PTSD (ជំងឺស្ត្រេសក្រោយប៉ះទង្គិចផ្លូវចិត្ត) ។ អារម្មណ៍តានតឹងជាប្រចាំបានក្លាយជាចំណែកមួយនៃជីវិតរបស់ពួកគេ។ ពេលខ្លះក្នុងសភាពធម្មតាជនរងគ្រោះប៉ះទង្គិចអារម្មណ៍រហូតដល់បែកញើសក្តៅខ្លួនខ្លាំង។
ប្រហែលជាអ្នកទាំងនោះចង់បន្ថយសម្ពាធដោយនិយាយជាមួយនរណាម្នាក់ឬមានទំនាក់ទំនងរាងកាយ។ ក្រៅពីនេះក៏មានមនុស្សជាច្រើនបាត់បង់ការងារ និងផ្ទះសម្បែង ហើយសម្រេចចិត្តប្តូរទៅធ្វើការខាងផ្លូវភេទ។
គ្រោះថ្នាក់រញ្ជួយដីឆ្នាំ ២០១១ វាយប្រហារផ្លូវចិត្តរបស់ជនជាតិជប៉ុនជាជាងការផ្ទុះជំងឺកូវីដ១៩ សព្វថ្ងៃ ព្រោះជាភាពអស់សង្ឃឹមដែលកើតឡើងភ្លាមៗគ្មាននរណាម្នាក់ដឹងមុន។ ទោះក្នុងស្ថានភាពគ្រោះមហន្តរាយបែបណា សភាវគតិរបស់មនុស្សភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ ហើយទោះបីក្នុងគ្រានៅដាច់ដោយឡែក សូមកុំភ្លេចសួរសុខទុក្ខគ្រួសារ និងចែករំលែកការលំបាករបស់ខ្លួនជាមួយអ្នកដែលនៅជុំវិញ។
Kengo Abe