ភ្ញាក់ផ្អើលនឹងអាយុពិតរបស់នារីក្នុងវីដេអូជាង ៦០ ឆ្នាំ

ថ្មីៗនេះក្រុមហ៊ុន McDonald ជប៉ុនបានរៀបចំគម្រប់ខួប ៥០ ឆ្នាំរបស់ខ្លួនជាមួយនឹងវីដេអូដែលបង្ហាញពីទិដ្ឋភាព​ថ្ងៃបើកសម្ភោធភោជនីយដ្ឋានដំបូងនៅទីក្រុងតូក្យូ។

ទីដ្ឋភាពអតិថិជននៅក្នុងហាង McDonald សង្កាត់ Ginza ទីក្រុងតូក្យូកាលពីថ្ងៃ ២០ ខែកក្កដាឆ្នាំ ១៩៧១ គឺជាអតិថិជន​ដំបូងក្នុងប្រទេសដែលបានភ្លក្សរសជាតិ Hamburger Bic Mac នៃសង្វាក់ភោជនីយដ្ឋានដ៏ល្បីនេះ។

វីដេអូគម្រប់ខួបនេះមិនត្រឹមតែបង្ហាញពីភោជនីយដ្ឋាន និងឯកសណ្ឋានបុគ្គលិកអំឡុងពេលបើកសម្ភោធប៉ុណ្ណោះ​ទេ ហើយថែមទាំងបង្ហាញពីទីក្រុងតូក្យូសម័យឆ្នាំ ១៩៧១ ជាមួយនឹងស្ទីលម៉ូតលក្ខណៈពិសេសផងដែរ។

តួអង្គឯកក្នុងវីដេអូជាយុវនារីម្នាក់អង្គុយជាមួយមិត្តប្រុសដែលកំពុងរង់ចាំទទួល Hamburger សម្រាប់ពួកគេទាំង​ពីរ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺថាយុវនារីនោះជាតារាសម្តែង Yoshiko Miyazaki អាយុ ៦២ ឆ្នាំ។

ក្នុងវីដេអូបង្ហាញពីភាពរីករាយលាយឡំនឹងភាពក្រៀមក្រំ។ ថ្ងៃណាត់ជួបរបស់នាងបញ្ចប់ជាមួយទិដ្ឋភាពមិត្តប្រុសដើរចេញដោយ​សារ​តែ​មិត្ត​ស្រី​របស់​គាត់មិនព្រមញ៉ាំ Big Mac បន្ទាប់ពីបុរសរង់ចាំរយៈយូរទើបយកបាន។

ក្រោយរយៈពេលច្រើនឆ្នាំនារីនោះឥឡូវនេះបានក្លាយជាស្រ្តីចំណាស់ម្នាក់ ដោយពន្យល់ប្រាប់ចៅថា “តើធ្វើយ៉ាងណាអាចញ៉ាំនំធំបែបនេះនៅចំពោះមុខមនុស្សដែលខ្លួនចូលចិត្ត?” ។ ប៉ុន្តែលោកយាយបែរជាបញ្ជាក់ប្រាប់ថាខ្លួនហ៊ានទទួលទាននៅចំពោះមុខលោកតាដែលជាប្តីរបស់គាត់។ នោះជាពាក្យសារភាពដ៏ផ្អែមល្ហែម ពេលដែលក្តី​ស្រលាញ់​លើស​ពីភាពអៀនខ្មាស់ ហើយឃើញថាខ្លួនអាក្រក់បំផុតពេលទទួលទានឬគេងជាដើម។

នៅទីបំផុតចៅជញ្ជឹងក្នុងចិត្តថា “ប្រសិនបើ Big Mac តូចជាងនេះបន្តិចប្រហែលខ្លួននឹងមិននៅទីនោះទេ” ។

ប្រយោគបិទដែលពិសេសគឺថា Big Mac បើតូចនោះលែងជា Big Mac ទៀតហើយ។

ក្នុងឆ្នាំ ១៩៧១ តារាសម្តែង Miyazaki រស់នៅ Kyushu ដូច្នេះគាត់មិនបានទទួលទានផ្ទាល់នៅ McDonald សង្កាត់ Ginza ក្នុងថ្ងៃដំបូងឡើយ។ ទោះយ៉ាងណាក្រុមហ៊ុន McDonald ជប៉ុនបានអោយដឹងថាវីដេអូដកស្រង់ពីរឿងពិតរបស់អតិថិជន។

ក្រៅពីការផ្សាយពាណិជ្ជកម្ម សារក្នុងវីដេអូរំលឹងយើងថាអារម្មណ៍ឈឺចាប់ និងភាពបាត់បង់ក៏សំខាន់ចំពោះទំនាក់ទំនងដ៏ស្មោះត្រង់ មិនចាញ់គ្រាសុភមង្គលពេលនៅជាមួយគ្នាឡើយ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: