រឿងគំនូរជីវចលនិយាយពីជីវិតរបស់ Geisha ចេញផ្សាយក្នុងពេលឆាប់ៗនេះ

Geisha ជាតំណាងសម្រស់ និងភាពទាក់ទាញរបស់ស្ត្រីជនជាតិជប៉ុន។ ដើម្បីក្លាយទៅជា Geisha ម្នាក់ត្រូវឆ្លងកាត់ដំណើរ​ដ៏លំបាក ចំណាយទាំងពេលវេលា និងថវិកាច្រើន។

ដើម្បីក្លាយទៅជា Geisha តើត្រូវរៀនអ្វី? ហើយជីវិតរបស់ Geisha សព្វថ្ងៃមានលក្ខណៈដូចម្ដេច? មនុស្សជាច្រើនប្រហែល​ចង់ដឹងអំពីបញ្ហាទាំងនេះ។

ថ្មីៗនេះ NHK World បានចាប់ផ្តើមគម្រោង Anime ដែលមានឈ្មោះហៅថា “Kiyo in Kyoto: From the Maiko House” រឿងនេះត្រូវបានកែសម្រួលពី Manga របស់អ្នកនិពន្ធ Aiko Koyama ។

រឿងនិយាយពី Kiyo អ្នកស្រុក Aomori ទៅ Kyoto រៀនធ្វើជា Maiko ប៉ុន្តែគ្រូបង្ហាត់គិតថា Kiyo មិនមានលក្ខណៈ​​សម្បត្តិ​គ្រប់​គ្រាន់ដើម្បីក្លាយជា Geisha នោះទេ។

រូបភាព https://www3.nhk.or.jp/

ដោយសារតែទេពកោសល្យក្នុងការចម្អិនអាហារ ហើយមនុស្សជាច្រើនស្រលាញ់ចូលចិត្ត Kiyo ប្តូរទៅធ្វើជាជំនួយ​ការ​​ផ្ទះបាយនៅ Okiya (ផ្ទះរបស់ Geisha) ។

ថ្ងៃមួយ Kiyo បានជួបមិត្តភក្តិកាលវ័យកុមារភាពរបស់ខ្លួនឈ្មោះ Sumire នាងក៏កំពុងហ្វឹកហាត់ដើម្បីក្លាយជា Geisha ​មួយ​រូប​ផង​ដែរ។

រឿងនេះមិនត្រឹមតែនិយាយពីជីវិត និងដំណើរក្លាយទៅជា Geisha ប៉ុណ្ណោះទេ ថែមទាំងផ្តោតសំខាន់ទៅលើមុខម្ហូប។ នៅមាន​ឈុត​ឆាក​បង្ហាញ​ពីភាពទាក់ទាញនៃមុខម្ហូបប្រពៃណីជប៉ុន។

“Kiyo in Kyoto: From the Maiko House” ត្រូវបានសរសេរ និងគូរដោយអ្នកនិពន្ធ Aiko Koyama ចុះផ្សាយលើទស្សនាវដ្តី Weekly Shonen Sunday របស់ Shogakukan ។ ភាគទី ១ ចេញផ្សាយកាលពីថ្ងៃទី ១២ ខែមេសាឆ្នាំ ២០១៧ ។

រូបភាព NHK

គិតត្រឹមថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០២១ សរុប Manga ចំនួន ១៧ ភាគត្រូវបានចេញផ្សាយ។ កាលពីខែមីនាឆ្នាំ ២០២០ NHK បានប្រកាស​ថា​នឹង​កែសម្រួលទៅជារឿងគំនូរជីវចល Anime ។ ខ្សែភាពយន្តនេះផលិតដោយ JCStaff និង​ដឹក​នាំដោយ Yohei Suzuki ។ រឿងនេះនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ NHK WORLD នៅថ្ងៃទី ២៥ ខែធ្នូ។

រឿងរ៉ាវនិយាយពីមិត្តភាពវ័យកុមារភាព ជួយគ្នាទៅវិញទៅមកក្នុងផ្លូវជីវិត និងដំណើរតាមក្តីស្រមៃរបស់ខ្លួន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: