កម្រង​រូប​ភាព​បង្ហាញ​ពី Shipper ជប៉ុន​កាល​ពី​សម័យ​មុន

រូបភាព spoon-tamago

ក្នុងរូបភាពបុរសម្នាក់ដឹកជញ្ជូន Soba នៅ Meguro-dori Tokyo ។

សព្វថ្ងៃនេះ ការដឹកជញ្ជូនមានភាពងាយស្រួលហើយលឿនជាងមុន អ្នកដឹកជញ្ជូនធ្វើដំណើរតាមម៉ូតូ ទំនិញដាក់ក្នុងកាបូបធំ និងស្មាត​ហ្វូនមួយអាចទៅគ្រប់ទីកន្លែង។ ទោះជាយ៉ាងណា នៅសម័យមុនការធ្វើដំណើរ​មាន​លក្ខណៈ​សាមញ្ញ។ រូបភាពខាងលើបង្ហាញពីមនុស្សម្នាក់ធ្វើការងារដឹកជញ្ជូន​សម័យ Showa ។ ដូចដែលអ្នកបានឃើញការ​ដឹកជញ្ជូន​​របស់ជប៉ុនសម័យមុនទាមទារអោយមានភាពប៉ិនប្រសប់។ នៅសម័យនោះការដឹកជញ្ជូនគេហៅថា Demae ទម្រង់នេះមាន​នៅពាក់កណ្តាលសម័យអេដូប្រហែលទសវត្សឆ្នាំ ១៧០០ ។

រូបភាព spoon-tamago

នៅឆ្នាំ ១៩៥០ ការប្រកួតដឹកជញ្ជូន Soba ត្រូវបានរៀបចំធ្វើឡើង ក្នុងរូបភាពម្នាក់ខាងឆ្វេងទទួលជ័យជំនះដឹក Soba បានចំនួន ១០០ ចំណែក។

រូបភាព vintag.es

សេវាកម្ម  Demae គឺសម្រាប់តែអ្នកមានប៉ុណ្ណោះ ពួកគេនឹងបញ្ជាទិញដោយបញ្ជូនអ្នកបម្រើទៅដល់ហាង។ ក្រោយ​មក Demae រីកចម្រើនហើយកាន់តែពេញនិយម។ ដោយសារកាលពីមុនគ្មានទូរស័ព្ទ ហើយពិបាកក្នុងការបញ្ជា​ទិញ អ្នកដឹកជញ្ជូនត្រូវហាត់ជិះកង់លើក Soba ។ ហាង Soba មួយចំនួននៅតែបន្តដំណើរការរហូតមកដល់សព្វថ្ងៃ។

ម្ចាស់ហាង Soba Sunabahonten រូបថតប្រហែលក្នុងឆ្នាំ ១៩៤៥ ។ (រូបភាព spoon-tamago)

ក្នុងរូបភាពជាជំនាន់ទី ២ នៃហាង Sunabahonten ដែលនៅតែដំណើរការរហូតមកដល់សព្វថ្ងៃ។

នៅកណ្តាលរូបថតខាងក្រោមគឺលោក Asamatsu Miyakawa ម្ចាស់ហាង Kakinokizaka Sarashina នៅទីក្រុងតូក្យូ។ រូបភាពនេះថតក្នុងឆ្នាំ ១៩៣៩ ពេលគាត់កំពុងដឹកជញ្ជូនទៅសាកលវិទ្យាល័យក្រុងតូក្យូ។

បច្ចុប្បន្នទម្រង់ដឹកជញ្ជូនបែបនេះមិនមានទៀតទេ ប៉ុន្តែនៅតែត្រូវបានរក្សាទុក​តាមរយៈរូបភាព និងហ្គេមជា​ដើម។ ដូចជាហ្គេមដឹកជញ្ជូន Soba ដែលមានឈ្មោះថា Realistic Delivery Cycle ។

រូបភាព marketplace.secondlife.

នេះជាទំនិញរបស់អ្នក។

រូបភាព marketplace.secondlife.

នៅក្នុងហ្គេមការបញ្ជាទិញពិតជាច្រើនណាស់។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: