លោកតាអាយុ ៩៣ ឆ្នាំបង្កើតម៉ាសមានគុណសម្បត្តិ​ទាំង ១២ ចំណុចបើប្រៀបនឹងម៉ាសធម្មតា

បច្ចុប្បន្នពាក់ម៉ាសពេលចេញទៅក្រៅជាស្តង់ដារពិភពលោកដែលមួយផ្នែកដោយសារតែការព្រួយបារម្ភឆ្លងជំងឺ​កូវីដ​១៩ រីឯមួយផ្នែកទៀតភ័យខ្លាចការសម្លឹងមើលពីមនុស្សនៅជុំវិញ។

ទោះជាយ៉ាងណាពាក់ម៉ាសញឹកញាប់នៅរដូវក្តៅគឺពិបាកណាស់ ក្រៅពីនេះចំពោះអ្នកពាក់វ៉ែនតាដង្ហើមនឹងធ្វើអោយ​វ៉ែន​តា​ស្រអាប់។

ចំពោះ Contact Lens ដង្ហើមមិនធ្វើឱ្យកញ្ចក់ស្រអាប់ តែបើពាក់យូរពេកអាចបណ្តាលឱ្យភ្នែកស្ងួត។ ជាទូទៅបញ្ហាដែលកើតឡើងអំឡុងពេលពាក់ម៉ាសមានច្រើន។

ដោយសារតែពាក់ម៉ាសការដកដង្ហើមមានកំណត់ធ្វើអោយខួរក្បាលដំណើរការយឺត ប៉ះពាល់សួត។ ចំពោះស្រ្តីមានការព្រួយបារម្ភស្បែកស្ងួត។

សាស្រ្តាចារ្យ Nakamatsu ជាអ្នកបង្កើតដែលមានទេពកោសល្យម្នាក់ ចំពោះកង្វល់ទាំងនោះសាស្រ្តាចារ្យបានចាប់ផ្តើមកែលម្អដើម្បីផលិតប្រភេទម៉ាសថ្មី។

អ្នករកឃើញម៉ាសថ្មីធ្លាប់ធ្វើការច្នៃប្រឌិតជាង ៣០០០ គំរូហើយយ៉ាងហោចណាស់ទទួលបានប៉ាតង់ចំនួន ២០០ ។

ការបង្កើតថ្មីមានលក្ខណៈសាមញ្ញគ្រាន់តែប្រើសន្លឹកប្លាស្ទិចបិទត្រង់ច្រមុះ។ និយាយអីញ្ចឹងលោក Nakamatsu អាយុ ៩៣ ឆ្នាំរាងកាយរឹងមាំនៅឡើយ។

តោះចូរក្រឡេកមើលម៉ាសមួយនេះមានអ្វីខុសពីម៉ាសធម្មតា។

១. មិនក្តៅ

ដោយសារផ្នែកខាងក្រោមម៉ាសបើកជំហរដូច្នេះមិនស្ទះខ្សល់ដកដង្ហើម។ ប្រហែលមូលហេតុនេះ​ធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ល្អ​ជា​ពិសេស​នៅរដូវក្តៅ។

២. ងាយស្រួលដកដង្ហើម

នេះជាភាពខុសគ្នាធំជាងគេបើប្រៀបជាមួយម៉ាសក្រណាត់។

៣. រចនារឹងមាំការពារមេរោគ

នៅលើក្រណាត់មានស្នាមថ្នេរ ហើយវីរុសតូចៗអាចជ្រាបអាចចូលតាមរយៈថ្នេរដេរ។ រីឯម៉ាសនេះមិនមែនជាប្រភេទ​សំណាញ់ ដូច្នេះវីរុសមិនអាចជ្រាបចូលបានទេ។

៤. មិនឆ្លងរាលដាលវីរុសក្នុងសហគមន៍

ជាការពិតប្រសិនបើវីរុសមិនអាចចូលបាននោះក៏មិនអាចឆ្លងបានដែរ។

៥. អាចពាក់ម៉ាស និងទទួលទានអាហារក្នុងពេលតែមួយ

ផ្នែកខាងក្រោមម៉ាសធំទូលាយ ដូច្នេះអ្នកអាចដាក់ម្ហូបចូលមាត់បានយ៉ាងងាយស្រួល។ ម៉ាសប្រភេទនេះផ្តល់ភាពងាយស្រួលចំពោះភោជនីយដ្ឋាន និងហាងកាហ្វេក្នុងអំឡុងជំងឺរាតត្បាត។

៦. មិនធ្វើអោយកញ្ចក់វ៉ែនតាស្រអាប់

ដង្ហើមចេញពីម៉ាសមិនធ្វើអោយកញ្ចក់វ៉ែនតាស្រអាប់ ទន្ទឹមនឹងនេះបញ្ហាពាក់ Contact Lens ក៏អាចដោះស្រាយ​ផង​ដែរ។

៧. មិនរំខានមុខងារខួរក្បាល

ក្រៅពីមិនអាចដកដង្ហើមបាន ការពាក់ម៉ាសជាប្រចាំធ្វើឱ្យខួរក្បាលរបស់អ្នកដំណើរការមិនល្អ ពីព្រោះខ្សែកៅស៊ូរារាំងចរន្តឈាមផ្នែកត្រចៀក។ ម៉ាសប្រភេទនេះអ្នកមិនចាំបាច់ពាក់ខ្សែនៅនឹងត្រចៀកនោះទេ ដូច្នេះគ្រប់យ៉ាង​គឺ​ល្អ។

៨. មិនបង្កឱ្យមានក្លិនមាត់

ពាក់ម៉ាសរយៈពេលយូរបណ្តាលឱ្យសំណើម និងសីតុណ្ហភាពក្នុងម៉ាសកើនឡើង ធ្វើអោយបញ្ហាក្លិបមាត់ខ្លាំង។ ម៉ាសនេះអាចដោះស្រាយបញ្ហាទាំងនោះព្រោះវាអាចបញ្ចេញកំដៅ។

៩. មិនធ្វើឱ្យមុខធ្លាក់យារ

Zygomaticus major ជាប្រភេទសាច់ដុំនៅខាងក្រោមថ្ពាល់គ្រប់គ្រងស្នាមញញឹមរបស់មនុស្ស។ ពាក់ម៉ាសរយៈពេលយូរអាចបណ្តាល​ឱ្យសាច់ដុំខូចទ្រង់ទ្រាយធ្វើអោយស្បែកមុខធ្លាក់យារ។ នៅពេលដែលស្បែកមុខរបស់អ្នកស្រពាប់ស្រពោន អ្នកនឹងមើលទៅឆាប់ចាស់។

១០. ការពារកម្តៅថ្ងៃ

វត្ថុធាតុដើមផលិតម៉ាសមានកម្រិតការពារកម្តៅថ្ងៃរហូតដល់ SPF90+ ។

១១. ស្រាលបំផុត

ម៉ាសមានទម្ងន់ត្រឹមតែ ១,៣ ក្រាមប្រហែល ១/៣ នៃទម្ងន់ម៉ាសធម្មតាប៉ុណ្ណោះ។ ប្រវែងម៉ាសត្រឹម ០.០៥ មីលីម៉ែត្រ ដូច្នេះមានអារម្មណ៍ដូចមិនមានពាក់ម៉ាស។

១២. កម្ចាត់មេរោគ

សម្ភារៈត្រូវបានរម្ងាប់មេរោគ។

បច្ចុប្បន្ននេះមនុស្សជាច្រើនគិតថាមិនអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយប្រើម៉ាសធម្មតាបានឡើយ។

អ្នកបង្កើតថ្មីបានណែនាំឱ្យយើងប្រើម៉ាសប្រភេទនេះ។ តើប្រសិទ្ធិភាពពិតជាអស្ចារ្យមែនដែរឬទេ? សូមរង់ចាំមើលទាំង​អស់​គ្នា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: