គំនិតផ្តួចផ្តើមកែច្នៃឫស្សីរបស់លោកយាយអាយុ ៧២ ឆ្នាំ និងសាមគ្គីភាពរបស់ប្រជាជន

ការរួមបញ្ចូលគំនិត “ទស្សនា” “បរិស្ថាន” និង “កម្លាំងរបស់ប្រជាជន” នឹងធ្វើអោយព្រឹត្តិការណ៍គោមឫស្សីខ្នាតធំដែលប្រារព្ធ​ធ្វើឡើងនៅជុំវិញប្រាសាទ Kokura នាខែវិច្ឆិកាខាងមុខនេះ។

ព្រឹត្តិការណ៍គោមឫស្សីមានចំនួន ២ ម៉ឺនចង្កៀងនឹងបំភ្លឺទីក្រុងក្រោមពន្លឺដែលបញ្ចេញចេញពីគល់ឬស្សី។ ទោះជាយ៉ាងណាគោល​បំណង​នៃ​ព្រឹត្តិការណ៍នេះមិនត្រឹមតែដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះព្រៃឫស្សីដែលត្រូវគេបោះបង់ចោលបានក្លាយជាបញ្ហានៅទីក្រុង Kitakyushu ខេត្ត Fukuoka ។ ឫស្សីមានសមត្ថភាពលូតលាស់ខ្ពស់ រាល់ថ្ងៃអាចលូតរហូតដល់ទៅ ១ ម៉ែត្រ។ ពេលឫស្សីលូតខ្ពស់ពេកបាំង​ពន្លឺព្រះអាទិត្យបណ្តាលឱ្យរុក្ខជាតិ​ផ្សេងទៀតក្រៀមស្វិត។ លើសពីនេះគល់ឫស្សីដុះលូតលាស់ក្នុងដីធ្វើអោយ​ខូច​​សណ្ឋានដី ចំពោះតំបន់ជម្រាលភ្នំក៏អាចបណ្តាល​ឱ្យបាក់ដីផងដែរ។

រូបភាព https://camp-fire.jp/projects/view/285825

ព្រឹត្តិការណ៍ខាងលើក្រៅពីទាក់ទាញភ្ញៀវទេសចរណ៍ក៏រួមចំណែកដោះស្រាយបញ្ហាព្រៃឫស្សីត្រូវគេបោះបង់ចោលផង​ដែរ។

គម្រោងនេះគ្រោង និងរៀបចំតាំងពី ២ ឆ្នាំមុន។ ហាងសិប្បកម្មក្នុងស្រុកជាអ្នកទទួលខុសត្រូវផលិតផលនៃព្រឹត្តិ​ការណ៍​នេះ។ លោក Akagawa ដែលជាម្ចាស់រោងចក្រចូលរួមក្នុងគម្រោងនេះបានអោយដឹងថា៖

“ក្នុងស្ថានភាពជំងឺកូវីដ១៩ ពេលដែលមនុស្សគ្រប់គ្នាមានអារម្មណ៍អស់សង្ឃឹម ប្រសិនបើយើងអាចធ្វើអោយពួក​គេ​រំភើប​ចិត្តនោះជារង្វាន់ដ៏ធំបំផុតសម្រាប់យើង” ។

ស្នាដៃដែលពួកគេរំពឹងទុកខ្ពស់នោះគឺនាគឫស្សីដែលមានប្រវែង ១០ ម៉ែត្រ។

ទោះបីប្រើឫស្សីធ្វើចង្កៀងគោមឬផលិតផលសិប្បកម្មជាច្រើនផ្សេងទៀត ក៏ដើមឫស្សីនៅតែមានច្រើនណាស់។

មិនត្រឹមតែរោងចក្រសិប្បកម្មខិតខំកែច្នៃប៉ុណ្ណោះទេ រួមទាំងលោកស្រី Nishijima Soyoko ដែលជាអ្នកស្រុកមាន​អាយុ ៧២ ឆ្នាំក៏សមនឹងទទួលបានការកោតសរសើរចំពោះគំនិតផ្តួចផ្តើមដ៏អស្ចារ្យនេះផងដែរ។

រហូតមកដល់ពេលនេះលោកស្រីទទួលបានឫស្សីប្រហែល ១៥ តោន ផ្តួចផ្តើមគំនិតប្រើប្រាស់វត្ថុធាតុដើមឫស្សី ដើម្បី “ជួយសមាជិកអង្គការរៀបចំព្រឹត្តិការណ៍នៅប្រាសាទ Kokura ដែលកំពុងប្រឈមមុខនឹងការលំបាកជាច្រើន” ។

“ខ្ញុំគិតថាវាអាចនឹងមានប្រយោជន៍សម្រាប់អ្នកទាំងនោះ” ។

គំនិតគំនិតផ្តួចផ្តើមរបស់លោកស្រីគឺធ្យូងឫស្សី។ ជាក់ស្តែងគាត់ដុតឫស្សីហើយបន្ទាប់មកយកផេះធ្វើជាជី។ លោកស្រីផ្គត់ផ្គង់ធ្យូងឫស្សីសម្រាប់កសិករដែលកំពុងខំប្រឹងដាំដំណាំអោយមានជីវជាតិល្អបម្រើដល់ប្រជាជន។

ពីសំណល់ប្រែទៅជាវត្ថុមានប្រយោជន៍ដោយពឹងលើការរួមកម្លាំងគ្នា និងឆន្ទៈរបស់មនុស្ស។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: