ក្រុមហ៊ុនជប៉ុនរចនានាមប័ណ្ណមានភ្ជាប់ជាមួយស្នាមញញឹមរបស់ម្ចាស់កាត

នៅជប៉ុនមានក្រុមហ៊ុនធ្វើនាមប័ណ្ណអាជីវកម្មដោយភ្ជាប់ជាមួយនឹងស្នាមញញឹមរបស់ម្ចាស់កាត។

រូបភាព https://soranews24.com/

ដោយសារជំងឺកូវីដ១៩ មនុស្សគ្រប់គ្នាត្រូវពាក់ម៉ាស់នៅតាមទីសាធារណៈ ដើម្បីការពារសុខភាពផ្ទាល់ខ្លួនក៏ដូចជាការពារសហគមន៍ផងដែរ។ ទោះជាយ៉ាងណាក៏ដោយនេះជាឧបសគ្គសម្រាប់អ្នកដែលត្រូវជួបអតិថិជនប្រចាំ ពី​ព្រោះ​សម្រាប់​ពួក​គេចំណាប់អារម្មណ៍ពេលជួបដំបូងគឺសំខាន់ណាស់។

រូបភាព https://soranews24.com/

ជាការពិតមានវិធីច្រើនក្នុងការបង្ហាញពីអារម្មណ៍ដូចជាតាមរយៈសកម្មភាព កាយវិការ ភ្នែកជាដើម ដើម្បីបង្ហាញឥរិយាបថស្វាគមន៍ចំពោះអតិថិជនថ្មី។ ទោះជាយ៉ាងណាគ្មានអ្វីអាចជំនួសស្នាមញញឹមដែលមានឥទ្ធិពលបំផុតក្នុង​ផ្នត់គំនិតរបស់ប្រជាជនជប៉ុនឡើយ។

រូបភាព https://soranews24.com/

ដោយដឹងអំពីឧបសគ្គនោះក្រុមហ៊ុនបោះពុម្ព Nagaya Printing Co., Ltd.  (長屋印刷 株式会社) ដែលមានបទពិសោធជាង ១ សតវត្សរ៍បានចាប់ផ្តើមស្រាវជ្រាវ និងបង្កើតដំណោះស្រាយពិសេស។ ដំបូងគំនិតរបស់ពួកគេគឺបញ្ចូល Meishi – 名刺 (នាមប័ណ្ណ) ជាមួយម៉ាស់ ដោយអនុញ្ញាតឱ្យអតិថិជនបោះពុម្ពព័ត៌មានដែលពួកគេចង់បាន​លើម៉ាស់ដូចជាមធ្យោបាយផ្សាយពាណិជ្ជកម្ម។

រូបភាព https://soranews24.com/

ដើម្បីបង្ហាញពីភាពច្នៃប្រឌិតគ្មានដែនកំណត់របស់ខ្លួន ក្រុមហ៊ុន Nagaya បន្តបញ្ចេញនូវគំនិតទី ២ ដែលហៅថា Smile Meishi (スマイル名刺) ។

ជាមួយនឹងគំនិតនេះស្នាមញញឹមរបស់ម្ចាស់កាន់នាមប័ណ្ណនឹងត្រូវបានបោះពុម្ពលើកាត។ ការដាក់រូបថតលើនាមប័ណ្ណទោះមិនមែនជារឿងថ្មីចំពោះមនុស្សមួយចំនួន ប៉ុន្តែត្រឹមពាក់កណ្តាលមុខដែលផ្តោតលើស្នាមញញឹមដូចជានាម​ប័ណ្ណនេះ។

រូបភាព https://soranews24.com/

ក្រុមហ៊ុនថែមទាំងណែនាំអតិថិជនរបៀបប្រើនាមប័ណ្ណដែលមានប្រសិទ្ធភាពបំផុត ដោយភ្ជាប់ស្នាមញញឹមលើ​កាត​​នឹង​មុខ​របស់​អ្នក។

បើតាមលោកស្រី Suzumura ដែលទទួលបន្ទុក PR របស់ Nagoya Printing បានអោយដឹង Smile Meishi សង្ឃឹម​ថា​នឹង​ធ្វើ​ឱ្យអាជីវកម្មរបស់អ្នកកាន់តែងាយស្រួល។

រូបភាព https://soranews24.com/

Smile Meishi ដាក់បង្ហាញកាលពីថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២១ ។ បច្ចុប្បន្នកំពុងល្បីលើគេហទំព័រជប៉ុន withews និង​ត្រូវ​បានណែនាំក្នុងកម្មវិធី “N-Station” របស់ TBS ។

ការរចនាម៉ូដនីមួយៗមានតម្លៃ ១.៥០០ យ៉េន (ប្រហែល ១៤ ដុល្លារ)។ ប្រសិនបើអ្នកចង់បញ្ជាទិញនាមប័ណ្ណប្រភេទនេះ អាចបញ្ជា​ទិញ​នៅទីនេះ

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: