ជប៉ុនបំបែកឯតទគ្គកម្មពិភពលោកជាមួយល្បឿន ៣១៩ តេរ៉ាប៊ីតក្នុងមួយវិនាទីនៃល្បឿនផ្ទេរទិន្នន័យ

វិស្វករជប៉ុនបានបង្កើតបច្ចេកវិទ្យាថ្មីដែលបំបែកកំណត់ត្រាល្បឿនផ្ទេរទិន្នន័យមុននោះ។ ក្រៅពីនេះជប៉ុនបានបំបែក​ឯតទគ្គកម្មពិភពលោកស្តីអំពីល្បឿនបញ្ជូនទិន្នន័យ ៣១៩ តេរ៉ាប៊ីត (terabits) ក្នុងមួយវិនាទី។ 

មិនត្រឹមតែបំបែកឯតទគ្គកម្មរបស់ខ្លួន ១៧៨ តេរ៉ាប៊ីតក្នុងមួយវិនាទីប៉ុណ្ណោះទេ បច្ចេកវិទ្យាក៏ស្របជាមួយហេដ្ឋារចនា​សម្ព័ន្ធដែលមានស្រាប់ ហើយអាចតំឡើងបានយ៉ាងងាយស្រួល។

រូបភាព https://www.sciencealert.com/

កំណត់ត្រាថ្មីត្រូវបានបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ និងវិស្វករដឹកនាំដោយរូបវិទូ Benjamin Puttnam នៃវិទ្យាស្ថានបច្ចេកវិទ្យា និងព័ត៌មានជាតិជប៉ុន (NICT) នាំមុខ។ បច្ចេកវិទ្យានេះបង្កើតឡើងផ្អែកលើការងារមុននោះ​ដែល NICT បានចូលរួមឈានដល់ល្បឿន ១៧២ តេរ៉ាប៊ីតក្នុងមួយវិនាទីដែលត្រូវបានប្រកាសកាលពីឆ្នាំមុន។

កាលពីមុនក្រុមស្រាវជ្រាវប្រើខ្សែអុបទិកមាន ៣ បណ្តូលភ្ជាប់ បច្ចេកវិទ្យាបញ្ជូនទិន្នន័យតាមបណ្តោយបំពង់សរសៃ​អុប​ទិកចំនួន ៣ បណ្តូលជាជាង ១ បណ្តូលតាមលក្ខណៈស្តង់ដារសព្វថ្ងៃ ដើម្បីកាត់បន្ថយការបំភាន់សញ្ញាក្នុងរយៈចម្ងាយ។ ល្បឿន ៣១៩ តេរ៉ាប៊ីតប្រើបច្ចេកវិទ្យាដូចគ្នាតែមាន ៤ បណ្តូល។

ទិន្នន័យត្រូវបានបញ្ចូនដោយប្រើបច្ចេកវិទ្យាមួយហៅថាការបែងចែករលកពន្លឺ ដែលត្រូវបានបញ្ចេញពីឡាស៊ែរដែល​បំបែកសញ្ញាទៅជា ៥៥២ បណ្តាញហើយបន្តបញ្ជូនបណ្តូលទាំង ៤ នៃខ្សែអុបទិក។

រូបភាព https://www.sciencealert.com/

សរុបទៅល្បឿនទិន្នន័យជាមធ្យមក្នុងមួយបណ្តាញប្រហែល ១៤៥ ជីហ្គាបៃក្នុងមួយវិនាទីសម្រាប់ ១ បណ្តូល និងប្រហែល ៥៨០ ជីហ្គាបៃក្នុងមួយវិនាទីសម្រាប់ ៤ បណ្តូលបញ្ចូលគ្នា។

ល្បឿន ៣១៩ តេរ៉ាប៊ីតត្រូវបានសម្រេចកំណត់ត្រានៅបណ្តាញរលកចម្ងាយអតិបរមា ៥៥២ ។

ក្រុមមានគម្រោងនឹងបន្តធ្វើការលើប្រព័ន្ធបញ្ជូនទិន្នន័យចម្ងាយរបស់ខ្លួន ដោយព្យាយាមបង្កើនចំណុះបញ្ជូន និង​ពង្រីកការ​បញ្ជូន។

លទ្ធផលការងារក្រុមត្រូវបានបង្ហាញក្នុងសន្និសីទអន្តរជាតិស្តីពីការទំនាក់ទំនងតាមខ្សែកាបអុបទិកកាលពីខែមិថុនា​កន្លងទៅ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: