ហាងមានប្រវត្តិជាង ១០០ ឆ្នាំជំនាញផលិតនំសម្រាប់សត្វក្តាន់
ពេលនិយាយពី Nara ច្បាស់ជាមានអ្នកគិតទៅដល់សត្វក្តាន់។ ទីក្រុងណារ៉ាល្បីដោយសារហ្វូងក្តាន់ដើរសេរីក្នុងឧទ្យាន និងតាមដងផ្លូវ។ សត្វក្តាន់នៅទីនោះមានទំនាក់ទំនងល្អជាមួយអ្នកស្រុក និងភ្ញៀវទេសចរណ៍។
រូបភាព Mainichi
នៅណារ៉ាថែមទាំងមានផលិតនំសម្រាប់សត្វក្តាន់ដែលគេហៅថា Shika Senbei ។ នំនេះមានតាំងពីសម័យអេដូ តោះសូមមកមើលហាង Shika Senbei ចំណាស់ជាងគេទាំងអស់គ្នា។
ប្រវត្តិហាង Takeda Toshio មានអាយុកាលតាំងពីសម័យ Taisho ។ រហូតមកដល់សព្វថ្ងៃពួកគេទទួលបានបទពិសោធឧស្សាហកម្មជាងមួយសតវត្សរ៍មកហើយ។
បច្ចុប្បន្នម្ចាស់ហាងគឺលោក Takeda ។
រូបភាព Soranews24
នៅពេលឈានជើងចូលហាងក្លិននំឈ្ងុយឆ្ងាញ់ ផ្នែកខាងក្រោយជាកន្លែងផលិតនំ។
រូបភាព Soranews24
មិនដូចជាប្រភេទនំដែលផ្សំពីគ្រឿងទេសសម្រាប់មនុស្សនោះទេ នំក្តាន់ត្រូវបានផលិតចេញពីគ្រឿងផ្សំចំនួន ៣ មុខរួមមានកន្ទក់ស្រូវ ស្រូវសាលី និងទឹក។ ដំបូងគេប្រើម៉ាសុីនលាយគ្រឿងផ្សំទាំង ៣ មុខនេះ។
រូបភាព Soranews24
ពេលលាយបញ្ចូលគ្នាយ៉ាងល្អម្សៅត្រូវបានបញ្ជូនចូលពុម្ពម៉ាសុីនអាំងមានរាងមូល។
រូបភាព Soranews24
បន្ទាប់ពីពុម្ពត្រូវបានចាក់បំពេញ បន្ទះដែកក្តៅនឹងសង្កត់ចុះកៀបម្សៅរាបស្មើរួចដុតនំ។
រូបភាព Soranews24
នំមានរសជាតិឆ្ងាញ់លើសពីការរំពឹងទុក នំស្រួយ និងក្តៅ។ រសជាតិនំពេលលែងក្តៅដូចជាចំណីសត្វ។ ដូច្នេះប្រសិនបើអ្នកចង់ភ្លក់ Shika Senbei ចូររើសនំដែលទើបចេញពីឡ។
ការវុិខ្ចប់មួយកញ្ចប់មាន ១០ នំ រីឯក្រដាសខ្ចប់បានមកពីមូលនិធិអភិរក្សណារ៉ា ដើម្បីទទួលបានប្រាក់ចំណាយលើកម្មវិធីសុខុមាលភាពសត្វក្តាន់។
ប្រភេទកាវបិទក្រដាសមានសុវត្ថិភាពក្នុងករណីក្តាន់សុីទាំងក្រដាសខ្ចប់។
Japo Cambodia