វិធានការបណ្តេញជនអនាថាចេញពីទីសាធារណៈដោយគ្មានការអាណិតអាសូរ
នៅប្រទេសជប៉ុនកៅអីសាធារណៈមាននៅកន្លែងដូចជាឧទ្យាន និងស្ថានីយ៍រថភ្លើងដែលជាកន្លែងមានមនុស្សច្រើន។ ប៉ុន្តែបើក្រឡេកមើលការរចនាកៅអីអង្គុយមួយចំនួនរបស់ជប៉ុន មនុស្សជាច្រើនប្រហែលជាឆ្ងល់ថា “ហេតុអ្វីបានជារចនាបែបនេះ?” ឬក៏ “តើកៅអីនេះអាចអង្គុយបានដែរ?”
មូលហេតុកៅអីអង្គុយទីសាធារណៈមានរូបរាងចម្លែកគោលបំណងដើម្បីបណ្តេញអ្នកគ្មានផ្ទះសម្បែង។ ប្រជាជនជប៉ុនច្រើនគ្មានការអាណិតអាសូរចំពោះអ្នកគ្មានផ្ទះសម្បែង ព្រោះបុគ្គលទាំងនោះមើលទៅគួរឱ្យខ្លាច គ្មានអនាម័យ គ្មានសុវត្ថិភាពជាដើម។ ដើម្បីធានាសុវត្ថិភាពវិធានការបណ្តេញអ្នកគ្មានផ្ទះសម្បែងត្រូវបានដាក់ចេញ។ ជាក់ស្តែងមិនមានករណីវាយប្រហារដែលបណ្តាលមកពីអ្នកគ្មានផ្ទះសម្បែងឡើយ ប៉ុន្តែផ្ទុយទៅវិញដោយសារការរើសអើងគ្មានមូលហេតុប្រើអំពើហឹង្សាមកលើជនអនាថា។ ដូច្នេះតើនរណាទើបគួរអោយខ្លាច?
ទោះជាយ៉ាងណាគ្មាននរណាក្រោកឈរការពារសិទ្ធិរបស់ក្រុមអ្នកគ្មានផ្ទះសម្បែងនោះទេ ផ្ទុយទៅវិញវិធានការ “បណ្តេញ” នៅតែត្រូវបានអនុវត្ត។ ក្នុងនោះមានការផ្លាស់ប្តូររូបរាងកៅអីអង្គុយទីសាធារណៈដែលជាជម្រករបស់ពួកគេ។
ប៉ុន្តែលទ្ធផលមិនត្រឹមតែបណ្តេញអ្នកគ្មានផ្ទះសម្បែងប៉ុណ្ណោះទេ ថែមទាំងផ្ទុយនឹងគោលបំណងដើមក្នុងការប្រើប្រាស់កៅអីអង្គុយទាំងនេះ រហូតដល់មនុស្សជាច្រើនមិនទាំងដឹងថាវាជាកៅអីបម្រុងផង។
ខ្ញុំសូមលើកឡើងកៅអីដែលមានរូបរាងចម្លែកមួយចំនួននៅប្រទេសជប៉ុនខាងក្រោម។
ប្រភេទកៅអីសម្រាប់បណ្តេញជនអនាថា។
រូបភាព http://blog.livedoor.jp/dqnplus/archives/2009191.html
ប្រសិនបើអង្គុយមិនជាបញ្ហាទេ តែដោយសារកៅអីបន្ថែមដៃកាន់បានជាមិនអាចដេក។ នៅពេលរឹងទទឹងដេកលទ្ធផលនឹងដូចនេះ។
ហេតុអ្វីត្រូវធ្វើដល់ថ្នាក់នឹង? ប៉ុន្តែយ៉ាងហោចណាស់កៅអីខាងលើនៅតែអាចអង្គុយបាន។
ដើមឡើយ “កៅអីមានផាសុខភាពសម្រាប់អ្នករាល់គ្នា” ហេតុអ្វីបានជាដូច្នេះ?
ឧទាហរណ៍ដូចជាកៅអីនេះពិតជាពិបាកអង្គុយណាស់។ មិនត្រឹមតែមិនអាចដេក ទោះចង់អង្គុយយូរក៏មិនបានដែរ។
តើធ្វើយ៉ាងណាអាចអង្គុយបានទៅ? ប្រសិនបើមិនអាចអង្គុយ តើបង្កើតឡើងដើម្បីអ្វី? តើអ្នកដែលបានរចនាកៅអីនេះសាកអង្គុយហើយឬនៅ?
មើលលែងស្គាល់ថាជាកៅអីអង្គុយទៅហើយ។
មិនត្រឹមតែផ្លាស់ប្តូររូបរាងកៅអីអង្គុយសាធារណៈប៉ុណ្ណោះទេ វិធានការបណ្តេញអ្នកគ្មានផ្ទះសម្បែងក៏ត្រូវបានគេយកទៅអនុវត្តក្រោមស្ពាន ចិញ្ចើមផ្លូវ និងនៅតាមមជ្ឈមណ្ឌលលក់ទំនិញជាដើម។
មិនថាជនអនាថា សូម្បីតែអ្នកដំណើរឆ្លងកាត់បើដួលអាចបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
តើតាំងពីពេលណាដែលជនជាតិជប៉ុនប្រែជាគួរឱ្យខ្លាចដូច្នេះ?
Kengo Abe