គំនូររាងកាយលក្ខណៈ 3D បង្ហាញភាពរស់រវើកដូចពិតដោយវិចិត្រការនី Hikaru Cho
វិចិត្រការនីជនជាតិជប៉ុនម្នាក់ដែលមានទេពកោសល្យក្នុងការគូរគំនូរលើរាងកាយមនុស្ស (Body Painting) បានបង្ហាញស្នាដៃដ៏អស្ចារ្យដែលនាំមកនូវចំណាប់អារម្មណ៍ដល់អ្នកមើល។
រូបភាព https://www.odditycentral.com/
វិចិត្រការនីឈ្មោះ Hikaru Cho រស់នៅទីក្រុងតូក្យូ មានអាយុ ២៨ ឆ្នាំ ហើយនាងជាអ្នកគំនូររាងកាយដែលទទួលបានការកោតសរសើរនៅលើពិភពលោក។ នាងធ្លាប់ធ្វើការជាមួយយីហោធំៗដូចជា Samsung ឬ Shiseido ជាដើម។
រូបភាព https://www.odditycentral.com/
នាងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យសិល្បៈ Musashino ស្នាដៃរបស់ Hikaru Cho តែងតែនាំមកនូវជម្រៅ និងអារម្មណ៍សម្បូរបែប។
រូបភាព https://www.odditycentral.com/
Hikaru Cho គូរគំនូរតាំងពីក្មេង ហើយមិនដឹងតាំងពីពេលណានាងចាប់ចិត្តគំនូររាងកាយ និងរូបភាពបំភាន់ភ្នែកនោះទេ។ ទោះជាយ៉ាងណានាងបានបង្ហាញទេពកោសល្យរបស់ខ្លួន។
វិចិត្រការនីជនជាតិជប៉ុនដែលមានទេពកោសល្យរូបនេះនិយាយថា “ទាំងអស់នេះត្រូវបានគូរដោយផ្ទាល់លើស្បែក ហើយខ្ញុំមិនបានប្រើកុំព្យូទ័រឬអ្វីមកកែឡើយ” ។
រូបភាព https://www.odditycentral.com/
ជាទូទៅនាងចំណាយពេលពី ៥ ទៅ ៧ ម៉ោងសម្រាប់គូរគំនូរ សិល្បៈដែលជាការបំភាន់អ្នកមើលជាមួយនឹងផ្ទាំងគំនូរ 3D គួរឱ្យចាប់អារម្មណ៍លើដងខ្លួនរបស់តារាម៉ូដែល។
រូបភាព https://www.odditycentral.com/
“ខ្ញុំពិតជាគ្មានហេតុផលក្នុងការឆ្លើយសំណួរថាហេតុអ្វីបានជាខ្ញុំចាប់ផ្តើមធ្វើកិច្ចការនេះ។ ប៉ុន្តែខ្ញុំធុញទ្រាន់នឹងការប្រើកុំព្យួទ័រកែរូបថត ខ្ញុំចង់ដឹងថាតើខ្ញុំអាចឈានដល់កម្រិតណាប្រសិនបើមិនប្រើបច្ចេកវិទ្យាដូចជា Photoshop” ។
រូបភាព https://www.odditycentral.com/
Hikaru Cho ប្រើថ្នាំលាប acrylic និងល្បិចបំភាន់ភ្នែកដើម្បីបង្កើតបានជាស្នាដៃវិទ្យាសាស្ត្រ។ គំនូរ 3D របស់នាងពេលខ្លះធ្វើឱ្យអ្នកមើលមិនហ៊ានជឿនឹងភ្នែក។
រូបភាព https://www.odditycentral.com/
AD