មូលហេតុស្លាប់ដែលមិនសមហេតុផលរបស់តួអង្គល្បីក្នុងប្រវត្តិសាស្ត្រជប៉ុន
ខ្ញុំជឿថា យើងម្នាក់ៗមិនចង់ស្លាប់នោះទេ មិនថាព្រោះតែជំងឺ ឬគ្រោះថ្នាក់ចរាចរណ៍ក្តី។
យ៉ាងណាមិញ ប្រសើរជាងស្លាប់ហើយនៅតែត្រូវគេសើចចំអកថា “ហេតុអ្វីក៏អាយុខ្លីម្ល៉េះ?” ឬហេតុអ្វីបានជាស្លាប់បែបនេះ? ជាដើម។
ជាពិសេសបើមនុស្សម្នាក់នោះមានកេរ្តិ៍ឈ្មោះល្បី មូលហេតុស្លាប់នឹងត្រូវបានកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រ។ សាកស្រមៃគិតមើលកូនចៅដឹងអំពីមូលហេតុស្លាប់ដែលមិនសមហេតុផលហើយនិយាយថា “បុព្វបុរសរបស់ខ្ញុំពិតជាគួរឱ្យអស់សំណើចណាស់” នៅពេលនោះមិនដឹងថា គួរសើច ឬយំនោះទេ???
យើងនឹងលើកយកមូលហេតុនៃការស្លាប់របស់តួអង្គក្នុងប្រវត្តិសាស្រ្តជប៉ុនដែលអ្នកប្រហែលជាមិនជឿ។
អធិរាជ Shijo ស្លាប់ដោយសាររបុិលរប៉ូច
រូបភាព https://mag.japaaan.com/archives/144012
តួអង្គទីមួយគឺអធិរាជ Shijo បានក្លាយជាអធិរាជនៅអាយុ ២ ឆ្នាំក្នុងយុគសម័យដ៏ច្របូកច្របល់។
អធិរាជ Shijo របុិលរប៉ូចណាស់ ហើយតែងតែធ្វើឱ្យអ្នកមើលថែទ្រង់រន្ធត់ចិត្តរាល់ថ្ងៃ។
នៅថ្ងៃមួយពេលដែលអធិរាជកំពុងលេងរៀបថ្មធ្វើកន្លែងរមៀលចុះ ទ្រង់ដួលបោកក្បាលទទួលមរណភាពនៅជន្មាយុ ១២ ឆ្នាំ។
Matsunaga Hisahide ស្លាប់ដោយសារប៉ាន់តែ
មានពាក្យចចាមអារ៉ាមមិនល្អជាច្រើននិយាយពីតួអង្គ Matsunaga Hisahide រូបនេះ។
លោកនៅក្រោមបង្គាប់មនុស្សម្នាក់ឈ្មោះ Oda Nobunaga ។ មិនដឹងហេតុអ្វី Matsunaga Hisahide គោរពប្រតិបត្តិយ៉ាងខ្លាំងចំពោះ Oda Nobunaga តែងតែជូនឈុតប៉ាន់តែ និងដាវជាអំណោយដល់ Oda ចំណែកឯ Oda ក៏ចូលចិត្តអំណោយដែរ។
ឃើញដូច្នោះ Ieyasu Tokugawa – អ្នកដែលក្រោយមកគ្រប់គ្រងប្រទេសជប៉ុនទាំងមូលនិយាយប្រាប់ខ្លួនឯងថា៖
“ជាមនុស្សអែបអប ថ្ងៃណាមួយជននោះនឹងក្បត់” ។
ក្រោយមក គំនិតទាំងនោះក្លាយទៅជាការពិត Matsugana បង្កអោយមានការបះបោរប្រឆាំងនឹង Oda ។
ដោយមានកម្លាំងអំណាចខ្លាំងក្លា Oda Nobugawa ឡោមព័ទ្ធ និងកម្ចាត់ក្រុមបះបោរ។ ពេលនោះ Oda Nobugawa បានដាក់លក្ខខណ្ឌមួយ។
“ប្រសិនបើឯងប្រគល់ឈុតប៉ាន់តែ Hiragumo យើងនឹងទុកជីវិតអោយ”។
Matsunaga Hisahide ធ្វើតាមនឹងរួចជីវិត ប៉ុន្តែមិនដឹងហេតុអ្វីបែរជាបដិសេធ។ ពាក្យចុងក្រោយរបស់បុគ្គលរូបនេះគឺ៖
“ខ្ញុំនឹងមិនអោយឈុតប៉ាន់តែ និងជីវិតរបស់ខ្ញុំដល់អ្នកទេ”។
បន្ទាប់មក Matsunaga Hisahide ដាក់រំសេវផ្ទុះចូលទៅក្នុងប៉ាន់តែធ្វើអត្តឃាត។
Yoshimochi Ashikaga – ស្លាប់ដោយសារអេះគូទច្រើនពេក
ជំនាន់ទី ៤ នៃ Muromachi គឺ Yoshimochi Ashikaga គ្រប់គ្រងដែនដីធំល្មមនៃប្រទេសជប៉ុន។
Yoshimochi Ashikaga មានអារម្មណ៍រមាស់គូទ ដូច្នេះលើកដៃអេះមិនឈប់ បន្ទាប់មកមេរោគចូលមុខរបួសលើគូទធ្វើអោយលោកស្លាប់។
Yoshimochi ស៊ូទ្រាំនឹងមេរោគរយៈពេល ១០ ថ្ងៃ មុនពេលលោកទទួលមរណភាព អ្នកក្រោមបង្គាប់របស់ Yoshimochi បានប្រមូលផ្តុំគ្នាដោយសង្ឃឹមថា អាចរកឃើញអ្នកស្នងតំណែង។
ទោះជាយ៉ាងណា Yoshimochi ត្រឹមបន្សល់ទុកពាក្យមួយឃ្លាធ្វើឱ្យមនុស្សគ្រប់គ្នាស្រឡាំងកាំងថា៖ “ចូរបោះឆ្នោតនៅមុខអាទិទេព” ។
និយាយអញ្ចឹងជីតារបស់ Yoshimochi – បន្ថែមថាលោកស្លាប់ដោយសារឈាមច្រមុះមិនឈប់។
មូលហេតុស្លាប់ទាំងបីខាងលើសុទ្ធតែមិនសមហេតុសមផល។
Kenshin Uesugi – ស្លាប់ដោយសារដាច់សរសៃរឈាមពេលចូលបន្ទប់ទឹក
Kenshin Uesugi ត្រូវបានគេស្គាល់ជាមនុស្សមិនចេះចាញ់ លោកការពារតំបន់នៅជាប់នឹង Takeda Shingen ។ ក្នុងនាមជាមេទ័ពដ៏ល្បីក្នុងសមរភូមិម្នាក់ ប៉ុន្តែមូលហេតុស្លាប់គួរឱ្យសោកសៅណាស់។
Kenshin Uesugi ចូលចិត្តផឹកស្រា លោកតែងទទួលទានត្រីងៀត ផ្លែព្រូនត្រាំខ្លែមជាមួយស្រា ដូច្នេះទើបគាត់មានសម្ពាធឈាមខ្ពស់។ ហេតុនេះលោកមានជំងឺសរសៃឈាមខណៈពេលចូលបន្ទប់ទឹក ហើយស្លាប់ដោយសារដាច់សរសៃឈាម។
សូមចងចាំថាកុំបរិភោគប្រៃច្រើនពេក។
Kengo Abe