រឿងអាស្រូវអធិរាជ Kazan និងប្រវត្តិសាស្ត្រដែលប្រជាជនជប៉ុនគ្រប់រូបចង់បំភ្លេច
ក្រោយសង្គ្រាមអធិរាជ (Tennouheika – 天皇陛下) ដូចជានិមិត្តរូបតំណាងប្រទេសជប៉ុនរហូតមកដល់បច្ចុប្បន្ន។
កាលនោះអធិរាជត្រូវគេហៅថា Arahitogami (現人神) មានន័យថា “អាទិទេព” ឬព្រះរស់។
គ្រួសារអធិរាជជប៉ុនត្រូវគេចាត់ទុកជាតួអង្គពិសេសបំផុតដោយសារតែបុព្វបុរសជាអាទិទេពក្នុងទេវកថារបស់ជប៉ុន។
ទោះជាយ៉ាងណា ក្នុងចំណោមនោះមានអាទិទេពម្នាក់បង្ហាញទង្វើដែលមិនអាចទទួលយកបានគឺអាទិទេព Tennoheika ។
រូបភាព https://mag.japaaan.com/archives/148212
នេះជាអធិរាជ Kazan ដែលប្រហែលជាប្រជាជនជប៉ុនភាគច្រើនមិនធ្លាប់ស្គាល់ឈ្មោះនោះទេ។
បន្ទាប់ពីឡើងកាន់តំណែងបាន ២ ឆ្នាំ អធិរាជ Kazan ធ្វើឲ្យស្ថានភាពប្រទេសវឹកវរ រហូតដល់កូនចៅមិនហ៊ានក្នុងការទទួលមរតករបស់ទ្រង់។
ព្រះអង្គបានក្លាយជាអធិរាជទី ៦៥ ឆ្នាំ ៩៨៤ ដែលអាយុទើបតែ ១៦ ឆ្នាំ។
ក្នុងពិធីសោយរាជ្យអធិរាជផ្ទំជាមួយអ្នកបម្រើស្រីលើកៅអីពិសេសដែលសម្រាប់តែព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី។ ក្នុងពិធីសោយរាជ្យទ្រង់ថែមទាំងត្អូញត្អែរថាមកុដលើក្បាលរបស់ខ្លួនធ្ងន់ពេកដែលធ្វើឲ្យមន្ត្រីជុំវិញមានអារម្មណ៍មិនល្អ។
ស្តេចជប៉ុនត្រូវគេចាត់ទុកដូចជាអាទិទេព ដូច្នេះតើព្រះរាជាអង្គនេះជា “ស្តេចរួមមេត្រី” ដែរទេ?
លើសពីនេះទៅទៀត ទ្រង់ក៏បានធ្វើអោយប្អូនស្រីរបស់ម្តាយបង្កើតមានផ្ទៃពោះ បន្ទាប់មកធ្វើឲ្យកូនរបស់ម្នាក់នោះមានផ្ទៃពោះដែរ។ លោកស្ទើរតែប៉ះពាល់ស្ត្រីទាំងអស់ដែលនៅជុំវិញខ្លួន។
ជាការពិត មនុស្សគ្រប់គ្នាមានអារម្មណ៍ធុញទ្រាន់នឹងអធិរាជរូបនេះ គ្មាននរណាម្នាក់ចង់ការពារស្តេចបែបនេះទេ។ ដូច្នេះហើយជីវិតរបស់អធិរាជ Kazan តែងតែស្ថិតក្នុងគ្រោះថ្នាក់។
បន្ទាប់ពីទទួលរងសោកនាដកម្មបាត់បង់ភរិយា និងកូនដែលទើបនឹងកើត ស្តេចទ្រង់ហាក់ដូចជាធ្លាក់ទឹកចិត្តទាំងស្រុង។
ព្រះចៅអធិរាជ Kazan ត្រូវបង្ខំឲ្យបួស និងជាប់ឃុំក្នុងវត្តមួយ។ មុននោះគាត់ធ្លាប់ត្រូវបង្ខំឲ្យដាក់រាជ្យ។
នោះជាផ្នែកមួយនៃប្រវត្តិសាស្ត្រដែលប្រជាជនជប៉ុនចង់បដិសេធ ប៉ុន្តែដោយសារតួអង្គនោះធ្លាប់កាន់តំណែងជាអធិរាជមិនអាចថាលុបចោលគឺលុបបានទេ។ ទោះជាយ៉ាងណា នេះជាផ្នែកមួយដែលគ្មាននរណាម្នាក់ចង់រំលឹកឡើយ។
ទាំងនេះបង្ហាញថា មិនថាអ្នកមានអំណាចយ៉ាងណា ទោះបីអ្នកជាកូនចៅរបស់អាទិទេព ឬនរណាម្នាក់ក៏ដោយ មិនអាចធ្វើអ្វីតាមអំពើចិត្តនោះទេ សូម្បីតែអធិរាជ។
Kengo Abe