ជប៉ុនចាប់ទទួលយកពាក្យសុំផ្តល់លិខិតឆ្លងដែនវ៉ាក់សាំងនៅចុងខែកក្កដានេះ
ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីលោក Katsunobu Kato បានប្រកាសកាលពីថ្ងៃទី ១១ ខែកក្កដាថាជប៉ុននឹងទទួលយកពាក្យសុំផ្តល់លិខិតឆ្លងដែនវ៉ាក់សាំងចាប់ពីថ្ងៃទី ២៦ ខែកក្កដា សម្រាប់អ្នកដែលបានទទួលវ៉ាក់សាំងកូវីដ១៩ គ្រប់គ្រាន់ក្នុងការធ្វើដំណើរជាលក្ខណៈអន្តរជាតិ។
ដោយថ្លែងលើកញ្ចក់ទូរទស្សន៍ NHK លោក Katsunobu Kato បានអោយដឹងថារដ្ឋាភិបាលក៏នឹងពិចារណាផងដែរថាតើត្រូវប្រើការបញ្ជាក់នេះសម្រាប់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកឬអត់ ដើម្បីឆ្លើយតបទៅនឹងមជ្ឈដ្ឋានអាជីវកម្ម។
រូបភាព https://economictimes.indiatimes.com/
លោកមានប្រសាសន៍ថា “យើងមិនទុកអោយយប្រជាជនទទួលការរើសអើងឬការបង្ខិតបង្ខំដោយអយុត្តិធម៌ ទោះបីជាពួកគេបានទទួលវ៉ាក់សាំងហើយឬនៅ” ។
លិខិតបញ្ជាក់ទទួលវ៉ាក់សាំងគឺជាឯកសារផ្លូវការដែលចេញដោយអាជ្ញាធរទីក្រុង ដើម្បីបញ្ជាក់ថាមនុស្សម្នាក់បានទទួលវ៉ាក់សាំងកូវីដ១៩ គ្រប់គ្រាន់។ លិខិតឆ្លងដែនមានព័ត៌មានដូចជាឈ្មោះ លេខលិខិតឆ្លងដែន និងកាលបរិច្ឆេទចាក់ថ្នាំបង្ការ។
ទន្ទឹមនឹងនេះលិខិតបញ្ជាក់ទទួលវ៉ាក់សាំងក៏នឹងចេញនៅចុងខែកក្កដានេះ ដំបូងក្រោមទម្រង់ជាក្រដាស។ រីឯទម្រង់ឌីជីថលនឹងត្រូវពិចារណាតាមក្រោយ។
ជប៉ុនកំពុងខ្នះខ្នែងយ៉ាងខ្លាំងដើម្បីអោយលិខិតឆ្លងដែនវ៉ាក់សាំងកូវីដ១៩ ទទួលបានការទទួលស្គាល់ជាង ១០ ប្រទេស។ ដូច្នោះហើយអ្នកកាន់លិខិតឆ្លងដែននឹងត្រូវបានលើកលែងឬកាត់បន្ថយរយៈពេលធ្វើចន្តាឡីស័កពេលធ្វើដំណើរពីប្រទេសជប៉ុនទៅកាន់ប្រទេសទាំងនោះ។
AD