ដំណើរផ្សងព្រេង “តាមប្រមាញ់ Pokémon” ជាមួយឧទ្យាន Yomiuriland មកដល់ហើយក្នុងខែកក្កដានេះ

ក្រុមហ៊ុន Pokemon បានសហការជាមួយឧទ្យាន Yomiuriland តូក្យូនាំមកនូវបទពិសោធន៍តាមប្រមាញ់ Pokemon ដែលលាក់ខ្លួនក្នុងព្រៃមានឈ្មោះថា “Pokémon WONDER” ។

រូបភាព https://prtimes.jp/

ឧទ្យានកម្សាន្ត Yomiuriland ទីក្រុង Inagi តូក្យូបានប្រកាសពីកន្លែងកម្សាន្តថ្មីដែលមានឈ្មោះថា “Pokémon WONDER” ។ ជាពិសេសគម្រោងនេះត្រូវបានអភិវឌ្ឍក្នុងព្រៃដែលត្រូវបានគេបោះបង់ចោលអស់រយៈពេល ២០ ឆ្នាំដោយមានផ្ទៃដី ៤,៥០០ ម៉ែត្រ​ការេ។

នៅខាងក្នុងឧទ្យាន Yomiuriland ជាទិដ្ឋភាពស្រដៀងនឹងឈុតឆាកក្នុងហ្គេម New Pokémon Snap ដែលចេញកាលពីខែមេសាឆ្នាំនេះ។

វេជ្ជបណ្ឌិត និង Pikachu នឹងណែនាំអំពីរបៀបលេងហ្គេមក៏ដូចជាតម្រុយដើម្បីចាប់ផ្តើមដំណើរផ្សងព្រេងតាមប្រមាញ់ពពួក Pokemon នៅក្នុងព្រៃ។

Mokuro

Omanyte

នៅក្នុង Pokemon Wonder មាន Pokemon ជាង ៥០ ប្រភេទផ្សេងៗគ្នា។ ដែល Pokemon ត្រូវបានផលិតចេញពីផ្លែឈើធម្មជាតិជាច្រើនប្រភេទដូចជាផ្លែ Hokkaido ស្លឹក Palm ជាដើម។ ពួកវាអាចលាក់ខ្លួនក្នុងបរិស្ថានជុំវិញដែលធ្វើអោយហ្គេមកាន់តែពិបាក។

ក្នុងអំឡុងពេលធ្វើដំណើរអ្នកអាចជ្រើសរើសផ្លូវមួយក្នុងចំណោមផ្លូវពីររួមមានជញ្ជាំងថ្មបុរាណឬព្រៃឫស្សីអាថ៌​កំបាំង។

អ្នកមានរយៈពេលប្រមាណ ៩០ នាទីសម្រាប់រុករក និងប្រមាញ់ពពួក Pokemon នៅទីនេះ។

កុំភ្លេចអានការណែនាំ និងតម្រុយដោយប្រុងប្រយ័ត្ន។

ដើម្បីចាប់ផ្តើមចូលទៅកាន់តំបន់ដែលមានឈ្មោះថា “Wonderfield” ។

ផ្លូវជញ្ជាំងថ្មបុរាណ៖

ផ្លូវព្រៃឫស្សី៖

ដោយបំណងជួយអ្នកទាំងអស់គ្នាផ្សាភ្ជាប់ជាមួយធម្មជាតិតាមរយៈ “Pokemon” ក្រុមអ្នកបង្កើតបានសហការ​គ្នា ដើម្បីបង្កើតបទពិសោធន៍ធម្មជាតិថ្មីដែលអាចធ្វើបានតែនៅ “Pokémon WONDER” ប៉ុណ្ណោះ។

Pokémon Wonder នឹងបើកដំណើរការពីថ្ងៃសៅរ៍ទី ១៧ ខែកក្កដាឆ្នាំ ២០២១ ដល់ថ្ងៃអាទិត្យទី ៣ ខែមេសាឆ្នាំ ២០២២ ហើយអ្នកគាំទ្រអាចធ្វើការបញ្ជាទិញសំបុត្រអនឡាញតាមរយៈ wonder.pokemon ដែលអ្នកចូលរួមយ៉ាង​ហោច​ណាស់ ៦ នាក់ក្នុងមួយក្រុម ទាំងមនុស្សពេញវ័យ និងកុមារ។

ប្រភពរូបភាព https://prtimes.jp/

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: