នរណាថាមាឌធំដូចស៊ូម៉ូពេលចាក់វ៉ាក់សាំងកូវីដ១៩ មិនឈឺ
យោងទៅតាម Mainichi News បានអោយដឹងថាអ្នកចំបាប់ស៊ូម៉ូ និង Oyakata (ស៊ូម៉ូចូលនិវត្តន៍កំពុងធ្វើជាគ្រូបង្វឹក) បានទទួលវ៉ាក់សាំងកាលពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមិថុនាមុនការប្រកួតក្នុងតំបន់លើកដំបូងនៅប្រទេសជប៉ុន។
អ្នកប្រាកដជាគិតថាស៊ូម៉ូមានមាឌធំសុខភាពល្អ ប៉ុន្តែចូរក្រឡេកមើលទឹកមុខរបស់ពួកគេនៅពេលទទួលវ៉ាក់សាំងចុះ។
រូបភាពទាំងនេះត្រូវបានចែករំលែកដោយអ្នកប្រើ Twitter @aryaryagi ។
បណ្តាញអ្នកប្រើអុីនធឺណេតជប៉ុនបានបង្ហាញចំណាប់អារម្មណ៍លើកម្រងរូបភាពប្លែកៗទាំងនេះ មនុស្សមួយចំនួនថែមទាំង comment បង្ហាញពីអារម្មណ៍របស់ពួកគេបន្ទាប់បានឃើញរូបភាពខាងលើ៖
“មានពាក្យចចាមអារាមគួរឱ្យអស់សំណើចថាមានតែអ្នកចំបាប់ស៊ូម៉ូប៉ុណ្ណោះទើបឈឺ” ។
“អ្នកដែលមានមាឌធំៗតែងអញ្ចឹង សូម្បីតែ Songoku ក៏ស្អប់ត្រូវគេចាក់ដែរ” ។
ត្រូវហើយ…
“ដោយសារតែមានសាច់ច្រើនឬការចាក់ថ្នាំមិនល្អ? ព្រោះតែដកចេញចាក់ចូលទើបឈឺដល់ថ្នាក់នឹងឬ?”
រហូតដល់អ្នកខ្លះនិយាយថា “តើអ្នកអាចជូនខ្ញុំប្រតិទិនចូលឆ្នាំថ្មីដោយភ្ជាប់រូបថតទឹកមុខទាំង ១២ ក្នុងស៊េរីនេះទេ?”
មនុស្សម្នាក់នេះមើលទៅដូចជាស្ងប់ស្ងាត់ណាស់ តិចសន្លប់តាំងពីកាលក៏មិនដឹងផងនោះ គ្រាន់តែភ្នែកនៅបើក។
ភាគច្រើនមតិយោបល់សុទ្ធតែលាន់មាត់សរសើរទឹកមុខគួរអោយអស់សំណើចរបស់អ្នកចំបាប់ពេលទទួលវ៉ាក់សាំង។ ជាការពិតមិនថាមាឌធំប៉ុនណាទេ ឈឺរៀងជ្រួញចិញ្ចើមអញ្ចឹងហើយ។
តើនរណាខ្លះធ្លាប់ឆ្លងកាត់បទពិសោធទទួលវ៉ាក់សាំងកូវីដ១៩ ? តើអ្នកមានយោបល់អ្វី?
Sacchan