អោយប្រាកដលោកតាអាយុ ៨០ ឆ្នាំលួចទទួលវ៉ាក់សាំងចំនួន ៤ ដង

នៅប្រទេសជប៉ុនកម្មវិធីទទួលវ៉ាក់សាំងបានចាប់ផ្តើម និងកំពុងមានស្ថេរភាពបន្តិចម្តងៗ។ រដ្ឋាភិបាលរៀបចំផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាល មនុស្សចាស់ និងមនុស្សពេញវ័យ។ ប្រព័ន្ធនេះបង្កភាពចម្រូងចម្រាស ប៉ុន្តែយើង​​មិនលើកឡើងប្រធានបទនេះឡើយ។

កាលពីថ្ងៃទី ៨ ខែកក្កដាទីប្រជុំជន Teshikaga នៅ Hokkaido បានប្រកាសថាអ្នកស្រុកម្នាក់លួចទទួលវ៉ាក់សាំង​កូវីដ១៩ ចំនួន ២ ដងបន្ថែមទៀត ដែលសរុបចាក់វ៉ាក់សាំងចំនួន ៤ ដងនៅចន្លោះខែមេសា និងខែកក្កដា។ ដោយ​ដឹងថាបុរសចំណាស់មានអាយុ ៨០ ឆ្នាំ ការងាររបស់គាត់តម្រូវអោយធ្វើដំណើរទៅមន្ទីរពេទ្យក្រៅក្រុងញឹកញាប់។ ដោយសារតែលក្ខណៈពិសេសនៃការងាររបស់ខ្លួន គាត់មានសិទ្ធិទទួលការចាក់វ៉ាក់សាំង។

បន្ទាប់ពីទទួលប័ណ្ណចាក់ណែនាំថាគាត់មានសិទ្ធិទទួលវ៉ាក់សាំងលើកទី ២ សម្រាប់មនុស្សចាស់ គាត់បន្តទទួលវ៉ាក់សាំង ២ ដងទៀត។ លោកនិយាយថា “ខ្ញុំគិតថាចាក់ថ្នាំកាន់តែច្រើនកាន់តែល្អ” ។

ដោយសារទីប្រជុំជន Teshikaga មានប្រជាជនតែ ៧៦០០ នាក់ប៉ុណ្ណោះ ដូច្នេះករណីនេះត្រូវគេរកឃើញហើយរៀបចំឃ្លាំមើលភ្លាមៗ។ រហូតមកដល់ពេលនេះស្ថានភាពកាយសម្បទារបស់លោកតាគ្មានអ្វីខុសធម្មតាទេ។

រូបភាព Soranews24

នៅក្នុងខ្សែភាពយន្ត ការប្រើថ្នាំជ្រុលអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់មនុស្សឬធ្វើអោយអ្នកទទួលថ្នាំមានកម្លាំង​ខ្លាំង។ ប៉ុន្តែជាក់ស្តែងផលវិបាកអាចនឹងធ្ងន់ធ្ងរបើចាក់វ៉ាក់សាំងលើសពីកម្រិតដែលបានណែនាំ។ ទោះបីជាមិនមានបញ្ហាអ្វីចំពោះសុខភាព ក៏គាត់នៅតែត្រូវបង់ប្រាក់ចំនួន ៥ លាន​យ៉េនសំណងពិការភាពវ៉ាក់សាំងប្រចាំឆ្នាំសម្រាប់ការរំលោភច្បាប់។

សង្ឃឹមថាអ្នកវិទ្យាសាស្ត្រទទួលបានបទពិសោធតាមរយៈករណីនេះ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: