Mitsuye Endo ស្រ្តីដែលតស៊ូរហូតឈនដល់បញ្ចប់ការជាប់ឃុំរបស់ជនជាតិអាមេរិកសញ្ជាតិជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី ២
Mitsuye Endo ជានារីក្លាហានម្នាក់ ដែលជាដើមបណ្តឹងតែមួយគត់ឈ្នះករណីប្តឹងបញ្ចប់ការជាប់ឃុំឃាំងរបស់ជនជាតិអាមេរិកសញ្ជាតិជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ។
ជីវិតមុនពេលចូលជំរុំឃុំឃាំង
Endo កើតថ្ងៃទី ១០ ខែឧសភាឆ្នាំ ១៩២០ នៅ Sacramento រដ្ឋ California ឪពុកម្តាយជាជនអន្តោប្រវេសន៍ជប៉ុន។ នាងបានបញ្ចប់ការសិក្សានៅវិទ្យាល័យ Sacramento ។
- Endo ចូលរៀននៅសាលាលេខាធិការ ហើយចាប់ផ្តើមធ្វើការជាមួយក្រសួងយានយន្ត California
- បន្ទាប់ពីជប៉ុនវាយប្រហារចូលកំពង់ផែ Pearl Harbor ក្នុងឆ្នាំ ១៩៤១ ក្រុមប្រឹក្សាបុគ្គលិករដ្ឋ California បានបណ្តេញនិយោជិកជនជាតិអាមេរិកសញ្ជាតិខ្មែរនានិទាឃរដូវ
- នៅថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ១៩៤២ លោកប្រធានាធិបតី Franklin D. Roosevelt បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិលេខ ៩០៦៦ ដែលជាលទ្ធផល “តាំងទីលំនៅថ្មី និងការជាប់ឃុំឃាំងរបស់ជនជាតិអាមេរិកសញ្ជាតិជប៉ុនជាង ១២ ម៉ឺននាក់”
- Endo និងក្រុមគ្រួសារត្រូវគេបញ្ជូនទៅមណ្ឌលសន្និបាត Sacramento ក្រោយមកត្រូវបញ្ជូនចូលជំរុំឃុំឃាំងនៅ Tule Lake រដ្ឋ California ។
រូបភាព https://twitter.com/DenshoProject/status/1391845425779417088/photo/1
តួនាទីរបស់ Mitsuye Endo ក្នុងបណ្តឹង៖
យោងទៅតាម Densho Encyclopedia បានអោយដឹង Endo ជានិយោជិកម្នាក់ក្នុងចំណោមបុគ្គលិក ៦៣ នាក់ ដែលចំនួនបុគ្គលិកប្រមាណពី ៣០០ ទៅ ៥០០ នាក់ ស្វែងរកយុត្តិធម៌ក្រោមការគាំទ្រពីសម្ព័ន្ធភាពពលរដ្ឋជនជាតិអាមេរិកសញ្ជាតិជប៉ុន និងជំនួយពីមេធាវី James Purcell ។ ខណៈពេលដែលការសម្រេចផ្លាស់ទីលំនៅ និងឃុំខ្លួនជាថ្មីបង្កឱ្យមានភាពចម្រូងចម្រាសក្នុងកំឡុងពេល Endo ត្រូវឃុំឃាំង មេធាវី Purcell ជួយ “ប្រឆាំងនឹងសេចក្តីសម្រេចឃុំខ្លួនតាមរយៈពាក្យបណ្តឹង habeas corpus” ។ (Habeas Corpus គឺជាច្បាប់ហាមឃាត់ការឃុំឃាំងដោយខុសច្បាប់ដែលត្រូវគេស្គាល់ផងដែរថាជាច្បាប់ការពារខ្លួនដែលត្រូវបានអនុម័តដោយសភាអង់គ្លេសក្នុងឆ្នាំ ១៦៧៩ ក្រោមសម័យព្រះរាជា Charles II)) ។
ចំពោះករណីរបស់ Endo ៖ ដោយសារតែ Endo ធ្លាប់ធ្វើជាជំនួយការស្មៀនរដ្ឋ California បងប្រុសរបស់នាងក្នុងយោធា រីឯរូបនាងមិនដែលបានទៅប្រទេសជប៉ុនទេ ដោយធ្វើឱ្យ Endo ក្លាយជាករណីពិសេសក្នុងការប្រឆាំង “ការឃុំខ្លួន” ។
Endo គឺជាដើមបណ្តឹងតែមួយគត់ដែលរើសយកស្នាក់នៅក្នុងពន្ធនាគារ ដើម្បីធានាថាករណីនេះនឹងចូលជាធរមានទោះបីជាទីភ្នាក់ងារផ្លាស់ប្តូរទីតាំងសង្រ្គាម (WRA) ដោយផ្អែកលើហេតុផលថានាងមិនអាចវិលត្រឡប់ទៅឆ្នេរសមុទ្រខាងលិចវិញ។
រូបភាព https://calisphere.org/item/d5c27251e67b97d159f598c577014e81/
ហើយ Endo ជា “អ្នកប្រឆាំងស្រីតែម្នាក់គត់” នៃបទបញ្ជាលេខ ៩០៦៦ ដែលរឿងក្តីនេះត្រូវដាក់ទៅតុលាការកំពូល។ បណ្តឹងដំបូងរបស់នាងត្រូវបដិសេធដោយគ្មានការពន្យល់ក្រោយរយៈពេល ១ ឆ្នាំនៅតុលាការស្រុក ប៉ុន្តែមេធាវី Purcell បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។
សាលាឧទ្ធរណ៍បានបញ្ជូនបណ្តឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់សម្រាប់សេចក្តីសម្រេចចុងក្រោយ បន្ទាប់មកសេចក្តីសម្រេចមានប្រយោជន៍ចំពោះ Endo ។ សេចក្តីសម្រេចនេះក៏បានបញ្ចប់ការជាប់ឃុំជនជាតិជប៉ុនពីព្រោះជនជាតិអាមេរិកសញ្ជាតិជប៉ុនត្រូវបានគេទទួលស្គាល់ថាជា “មនុស្សស្មោះត្រង់” ។
ចៅក្រមតុលាការកំពូល Frank Murphy បានប្រកាសថា “ការឃុំខ្លួនប្រជាជនមានកំណើតជប៉ុនដោយមិនគិតពីភក្ដីភាពឬអត់ មិនត្រឹមតែមិនត្រូវបានអនុញ្ញាតដោយសភាឬខាងនីតិប្រតិបត្តិប៉ុណ្ណោះទេ ហើយថែមទាំងជាឧទាហរណ៍ប្រើរដ្ឋធម្មនុញ្ញសម្រាប់រើសអើងជាតិសាសន៍ផងដែរ” ។
រូបភាពលោក Fred Korematsu – ជាអ្នកជំទាស់នឹងដីកាឃុំខ្លួនរបស់ជនជាតិអាមេរិកសញ្ជាតិជប៉ុននៅក្នុងជំរុំឃុំឃាំងកំឡុងសង្គ្រាមលោកលើកទី ២ ប៉ុន្តែបរាជ័យ។ ករណី Korematsu ត្រូវបានពិចារណាដោយអ្នកប្រាជ្ញច្បាប់រដ្ឋធម្មនុញ្ញអាមេរិកវាយតម្លៃជាករណីអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក (រូបភាព https://www.luatkhoa.org)
លោកស្រី Endo ក៏ជាដើមបណ្តឹងតែមួយគត់ដែលឈ្នះក្នុងរឿងក្តីទាក់ទងនឹងជំរុំឃុំឃាំងជាមួយនឹងសាលក្រមឯកច្ឆន្នមានប្រយោជន៍ចំពោះដើមបណ្តឹង។ ភាពជោគជ័យរបស់នាងឈានដល់ការបញ្ចប់ការជាប់ឃុំឃាំងរបស់ជនជាតិអាមេរិកសញ្ជាតិជប៉ុន ហើយបាន “បង្ខំឱ្យរដ្ឋាភិបាលទទួលស្គាល់លក្ខណៈមិនស្របច្បាប់នៃសកម្មភាពរបស់ពួកគេ” ។
លទ្ធផល៖
សមាជិកព្រឹទ្ធសភាអាមេរិក Brian Schatz បានស្នើប្រគល់មេដាយសេរីរបស់ប្ររធានាធិបតីនៅឆ្នាំ ២០១៥ ក្នុងលិខិតមួយផ្ញើជូនប្រធានាធិបតី Obama អោយ Endo ដោយពណ៌នានាងគឺជា “មនុស្សសាមញ្ញម្នាក់ដែលធ្វើការសម្រេចមិនធម្មតា លះបង់សេរីភាពផ្ទាល់ខ្លួនដើម្បីធានាសិទ្ធិរបស់ជនជាតិអាមេរិកសញ្ជាតិជប៉ុនចំនួន ១២ ម៉ឺននាក់ត្រូវចាប់ដាក់គុកដោយអយុត្តិធម៌ ហើយមិនទទួលបានផលប្រយោជន៍ពីនីតិវិធីត្រឹមត្រូវ” ។
Endo ជួបស្វាមីរបស់នាងឈ្មោះ Kenneth Tsutsumi នៅឯមណ្ឌលផ្លាស់ទីលំនៅសង្រ្គាម Topaz ។ គាត់បានចាប់ផ្តើមធ្វើជាលេខាធិការនៃគណៈកម្មការទំនាក់ទំនងជាតិសាសន៍។ ប្តីប្រពន្ធនេះបានផ្លាស់ទៅរស់នៅទីក្រុង Chicago ក្នុងឆ្នាំ ១៩៤៦ និងមានកូន ៣ នាក់។ លោកស្រី Endo ទទួលមរណភាពដោយសារជំងឺមហារីកកាលពីថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០០៦ ជន្មាយុ ៨៥ ឆ្នាំ។
Sacchan