ភ្លៀងធ្លាក់ខ្លាំងជន់លិចដីបាក់ស្រុតរហូតត្រូវជម្លៀសប្រជាជន ២៤៥,០០០ នាក់ជាបន្ទាន់ក្នុងខេត្តចំនួន ៣ នៅកោះ Kyushu
នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ទំព័រ NHK បានរាយការណ៍ថាជប៉ុនបញ្ជាឱ្យជម្លៀសប្រជាជនជាង ២៤៥,០០០ នាក់ក្នុងខេត្តមួយចំនួននៅភាគខាងត្បូងដោយសារភ្លៀងធ្លាក់ខ្លាំងអាចបង្កទឹកជំនន់ និងបាក់ស្រុតដី។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានចេញសេចក្តីប្រកាសអាសន្នកម្រិតទឹកភ្លៀងខ្ពស់បំផុតក្នុងខេត្តចំនួន ៣ លើកោះ Kyushu រួមមាន Kagoshima, Miyazaki និង Kumamoto ។ តាមសេចក្តីប្រកាសនេះស្នើឱ្យអាជ្ញាធរមូលដ្ឋានមួយចំនួនជម្លៀសប្រជាជនទៅកន្លែងដែលមានសុវត្ថិភាព។
រូបភាព https://www.japantimes.co.jp/
ទីភ្នាក់ងារឧតុនិយម (JMA) បានប្រកាសតំបន់ជាច្រើននៅភាគនិរតីអាចនឹងមានភ្លៀងធ្លាក់ខុសពីធម្មតាដែលជាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងទសវត្ស។ ពួកគេជម្រុញឱ្យប្រជាជននៅកន្លែងទាំងនោះយកចិត្តទុកដាក់លើសុវត្ថិភាព។
ថ្នាក់ដឹកនាំទីភ្នាក់ងារបានអោយដឹងថាកម្រិតទឹកក្នុងទន្លេកំពុងកើនឡើងយ៉ាងគ្រោះថ្នាក់ ទន្លេមួយចំនួនក្នុងខេត្ត Kagoshima និង Miyazaki អាចប្រឈមនឹងហានិភ័យជន់លិច។
រូបភាព https://www-bbc-com.translate.goog/
នៅព្រឹកថ្ងៃទី ១០ ខែកក្កដា មានអ្នកស្រុកម្នាក់ថតវីដេអូបង្ហាញពីទិដ្ឋភាពទឹកហូរកាត់តំបន់លំនៅដ្ឋាន។ អាជ្ញាធរជម្រុញប្រជាជនអោយមានការប្រុងប្រយ័ត្នពេលនៅក្បែរទន្លេដែលមានកម្រិតទឹកខ្ពស់ ហើយត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យទឹកជំនន់នៅតំបន់ទំនាប។
មន្ត្រីនៅលើកោះ Kyushu និយាយថាពួកគេទទួលបានរបាយការណ៍បាក់ស្រុតដី និងទឹកជំនន់នៅទីនោះបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ផ្លូវ និងផ្ទះមួយចំនួនត្រូវទឹកជន់លិច។ ទីភ្នាក់ងារនេះព្យាករណ៍ថាព្យុះភ្លៀងអាចនឹងវាយប្រហារ Kyushu រហូតដល់ល្ងាចថ្ងៃទី ១០ ខែកក្កដា។
បរិមាណទឹកភ្លៀងដែលរំពឹងទុកក្នុងរយៈពេល ២៤ ម៉ោងគិតរហូតដល់ម៉ោង៦ ព្រឹកថ្ងៃទី ១១ ខែកក្កដាកើនឡើងដល់ ២០០ មីលីម៉ែត្រភាគខាងជើង Kyushu និង ១៥០ មីលីម៉ែត្រភាគខាងត្បូង Kyushu ។
កាលពីសប្តាហ៍មុនភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Atami ខេត្ត Shizuoka ដែលបណ្តាលឱ្យបាក់ស្រុតដីយ៉ាងហោចណាស់ធ្វើអោយមនុស្ស ៩ នាក់ស្លាប់ និងមនុស្សជាច្រើននាក់បាត់ខ្លួន។ ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកមនុស្ស ២០ នាក់ដែលកំពុងបាត់ខ្លួននៅឡើយ។
នៅខេត្ត Kagoshima ប្រមាណ ១០ គ្រួសារត្រូវជាប់គាំងដោយសារបាក់ផ្លូវ។ ឈមណ្ឌលជម្លៀសប្រមាណ ១០០ កន្លែងត្រូវបានសាងសង់ក្នុងខេត្ត។
Satsuma កត់សម្គាល់បរិមាណទឹកភ្លៀង ៩៦,៥ មីលីម៉ែត្រឈានដល់កម្រិតកំណត់ត្រា។ Ebino នៅខេត្ត Miyazaki ទទួលបរិមាណទឹកភ្លៀង ៨៣,៥ មីលីម៉ែត្រក្នុងមួយម៉ោង។
AD