ឧបករណ៍ច្រៀងខារ៉ាអូខេថ្មីដំណោះស្រាយមិនរំខានអ្នកជិតខាង​

ខារ៉ាអូខេមានប្រភពមកពីប្រទេសជប៉ុន ហើយវាក្លាយជាការកំសាន្តសប្បាយដ៏ពេញនិយមជុំវិញពិភពលោក។

តើយូរប៉ុណ្ណាហើយអ្នកមិនបានទៅច្រៀងខារ៉ាអូខេ?

ដោយសារស្ថានភាពជំងឺកូវីដ១៩ បន្តរាតត្បាត ហេតុ​នេះចំណូលចិត្តច្រៀងខារ៉ាអូខេហាក់ដូចជាត្រូវផ្អាកបណ្តោះអាសន្ន មិនត្រឹម​តែប៉ុណ្ណឹងទោះច្រៀងពិរោះឬអត់ សម្លេងអាចនឹងរំខានដល់អ្នកជិតខាង។

ទោះជាយ៉ាងណាមិនងាយលះបង់ចំណង់ចំណូលចិត្តច្រៀងរបស់ខ្លួនឡើយ។ ច្រៀងល្មមស្តាប់ម្នាក់ឯងមិនអីទេ ប៉ុន្តែ​មិនអាចច្រៀងឡើងតុងខ្ពស់។

មានបញ្ហាច្រើនណាស់ …

ប្រសិនបើអ្នកចូលចិត្តច្រៀងខារ៉ាអូខេតែអៀនខ្លាចឪពុកម្តាយ បងប្អូនរបស់ខ្លួនស្តាប់ឮឬខ្លាចរំខានដល់អ្នក​ជិតខាង យើងនឹងណែ​នាំ​ឧបករណ៍​មួយសម្រាប់អ្នក។

រូបភាព https://www.japantrendshop.com/utaet-voice-training-silent-karaoke-mic-p-3990.html

Proidea Utaet គឺជាឧបករណ៍ច្រៀងខារ៉ាអូខេផ្ទាល់ខ្លួន និយាយអោយខ្លី “ច្រៀងស្តាប់ម្នាក់ឯង” ។

ចុងម្ខាងរបស់វាមានរាងដូចជីឡាវរីឯចុងម្ខាងទៀតជាកាសស្តាប់។ ជាមួយនឹង Proidea អ្នកអាចច្រៀងខារ៉ាអូខេដោយ​ស្ងាត់ស្ងៀម។ របៀបប្រើងាយបំផុតគ្រាន់តែពាក់កាស ហើយដាក់ចុងម្ខាងទៀតចូលមាត់។

រូបភាព https://www.jod.co.jp/shopdetail/000001382993/

ដូច្នេះអ្នកអាចច្រៀងបទចម្រៀងដែលខ្លួនចូលចិត្តដូចជាបទរ៉េប និងបទចម្រៀងដែលធ្វើឱ្យអ្នកអៀនខ្មាស់ពេលច្រៀងនៅចំពោះមុខអ្នកដទៃ អ្នកអាចច្រៀងខុសឬបែកសម្លេងប៉ុន្មានដងក៏បានអោយតែអ្នកអាចទ្រាំនឹងសម្លេង​របស់​ខ្លួន។

រូបភាព https://www.japantrendshop.com/utaet-voice-training-silent-karaoke-mic-p-3990.html

ទោះបីនិយាយថាឧបករណ៍ច្រៀងខារ៉ាអូខេដោយស្ងាត់តែ Proidea Utaet តាមពិតអាចកាត់បន្ថយសម្លេងត្រឹមតែ ៧០% គ្រប់ល្មមមិនរំខានដល់អ្នកដទៃ។ ដូច្នេះបើអ្នកប្រើឧបករណ៍នេះកុំភ្លេចខ្លួនជ្រុលសម្លេង។

ប្រសិនបើអ្នកឆ្ងល់ពីកម្រិតសម្លេងឧបករណ៍នេះយ៉ាងណា ចូរទស្សនា Review របស់ Youtuber Hajime ខាងក្រោម។

Review សាកល្បងលើសម្លេង។

ប្រសិនបើអ្នកជិតខាងរបស់អ្នកចូលចិត្តច្រៀងខារ៉ាអូខេវាក៏អាចជាអំណោយដ៏ល្អផងដែរ។ ប៉ុន្តែត្រូវជូនអំណោយយ៉ាង​ណា​អោយសមរម្យ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: