ការងារក្រៅម៉ោងដែលទទួលបានប្រាក់ខែខ្ពស់ តើអ្នកហ៊ានធ្វើដែរទេ?

ក្នុងបរិបទជំងឺរាតត្បាតបង្កការលំបាកទូទាំងពិភពលោក មនុស្សជាច្រើនបាត់បង់ទាំងការងារ និងប្រភពចំណូល។

នៅប្រទេសជប៉ុនមានការងារក្រៅម៉ោងមួយចំនួនអាចរកប្រាក់បានឆាប់រហ័ស ប៉ុន្តែផ្ទុយទៅវិញក៏ត្រូវលះបង់ច្រើនដែរ។

ប្រសិនបើជាអ្នក តើអ្នកនឹងធ្វើការងារទាំងនោះដើម្បីរកប្រាក់ទេ?

សម្អាតបន្ទប់អ្នកស្លាប់

ការងារដំបូងគឺបោសសម្អាត រៀបចំសម្អាតបន្ទប់របស់អ្នកស្លាប់ទទួលបានប្រាក់ខែខ្ពស់។ ម្ចាស់បន្ទប់ទទួលមរណភាពមកពីស្លាប់ដោយចៃដន្យ គ្រោះថ្នាក់ឬធ្វើអត្តឃាត។

រូបភាព https://cash-studio.com/ayashii-urabaito/

ប៉ូលីសទទួលខុសត្រូវចាត់ចែងសាកសព ខណៈដែលការបោសសម្អាតបន្ទប់ និងរបស់របរជាភារកិច្ចរបស់អ្នកធ្វើការ​ក្រៅ​ម៉ោង។

ប្រសិនបើរកឃើញករណីស្លាប់លឿននោះការបោសសម្អាតក៏មានលក្ខណៈងាយស្រួល។ ប៉ុន្តែភាគច្រើនករណីស្លាប់មួយ​រយៈ​ពេលយូរទើបប្រទះឃើញសាកសព។ ពេលនោះក្លិនស្អុយភាយពេញបន្ទប់ទៅហើយ។

នៅពេលក្លិនជាប់ខ្លួនមិនងាយបំបាត់ក្លិនស្អុយឡើយ។ ក្នុងករណីដូចជាធ្វើអត្តឃាតឬត្រូវគេសម្លាប់ គ្រាន់​តែ​ធុំ​ក្លិន​ក៏​មានអារម្មណ៍ព្រឺសម្បុរទៅហើយ ស្រមៃមើលទិដ្ឋភាពអ្នកស្លាប់តាមពីក្រោយជាប់ពិតជាគួរអោយខ្លាចណាស់។

ការងារសម្អាតបន្ទប់អ្នកស្លាប់ទទួលបានប្រាក់ខែពី ១២០០០ យ៉េនដល់ ១៥០០០ យ៉េនក្នុងមួយថ្ងៃ។

ងូតទឹកអោយអ្នកស្លាប់

ការងារ “ងូតទឹកអោយអ្នកស្លាប់” ត្រូវគេចាត់ទុកដូចជានៅក្នុងរឿងព្រោះកម្រមាននរណាម្នាក់ជួលមនុស្សអោយធ្វើការ​នេះណាស់។

នៅសាកលវិទ្យាល័យនិស្សិតនឹងអនុវត្តការធ្វើកោសល្យវិច័យសាកសព។ ពេលនោះពួកគេត្រូវប្រគល់ភារកិច្ចសម្អាត​សាក​សព។

ទោះបីប្អូនស្រីរបស់ខ្ញុំជាពេទ្យធ្មេញតែក៏ធ្លាប់ពិនិត្យសាកសពផងដែរ។ កាលនៅរៀនប្អូនខ្ញុំនិយាយថានាង និងនិស្សិត ៣ នាក់ទៀតធ្លាប់វះកាត់សាកសព។

រូបភាព Youtube

នេះជាការងារសំខាន់សម្រាប់និស្សិតពេទ្យ ប៉ុន្តែអ្នកក្រៅស្តាប់ទៅគួរអោយភ្ញាក់ផ្អើលបន្តិច។

ជាទូទៅការងូតសម្អាតសាកសពធ្វើនៅមន្ទីរពេទ្យសាកលវិទ្យាល័យ។ ការងូតសម្អាតសាកសពនីមួយៗត្រូវការមនុស្ស ២ នាក់។

មុនពេលបំពេញការងារ អ្នកលាងសម្អាតត្រូវប្រាកដថាខ្លួនបានពាក់ស្រោមដៃ ពាក់ម៉ាស និងវ៉ែនតាការពារគ្រប់គ្រាន់។

បន្ទាប់ពីលាងសម្អាតរួចរាល់ ជំហានបន្តគេកោររោមរបស់សាកសព ពេលនោះគេយកសំឡីបិទរន្ធច្រមុះ និងមាត់ដើម្បីកុំអោយទឹកហូរចេញមកក្រៅ។ ការងារនេះមានរយៈពេលប្រហែល ៤ ម៉ោង ប្រាក់ខែពី ៣ ម៉ឺនទៅ ៥ ម៉ឺនយ៉េន។

នៅតែមានការសង្ស័យជាច្រើនជុំវិញការងារនេះ គេនិយាយថាអ្នកធ្វើការងារនេះត្រូវចុះកិច្ចសន្យាដើម្បី​ចៀស​វាង​លេច​ធ្លាយ​ព័ត៌មាន។ មិនដឹងថាជាការពិតដែរទេ?

ទោះជាយ៉ាងណាក៏ដោយមានការងារស្រដៀងគ្នា ហើយត្រូវបានបញ្ជាក់ដោយងូតទឹកអោយអ្នកស្លាប់មុនពេលបញ្ចុះ​​សព។

ជជែក និងកុហកបុរសលើបណ្តាញគេហទំព័រណាត់ជួប

គេហទំព័រណាត់ជួបកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងទូទាំងពិភពលោក។

ក្នុងចំណោមនារីដែលចង់រកគូស្រកររបស់ខ្លួន មួយចំនួនជាបុគ្គលិកស្រីដែលត្រូវគេជួលអោយធ្វើការក្រៅម៉ោង។

អ្នកទាំងនោះត្រូវគេចាត់ទុកជាបុគ្គលិក mail ឬបុគ្គលិកជជែក។

***តម្រូវការជ្រើសរើសមានដូចខាងក្រោម៖

ប្រាក់ខែ៖ ៣០០០ យ៉េន / ម៉ោងឬច្រើនជាងនេះ។

ប្រសិនបើមានកុំព្យូទ័រឬទូរស័ព្ទអាចធ្វើការពីចម្ងាយ។

កម្មកររោងចក្រថាមពលនុយក្លេអ៊ែរ

ដូចដែលអ្នកដឹងស្រាប់ហើយក្នុងឆ្នាំ ២០១១ គ្រោះថ្នាក់ដ៏ធំមួយបានកើតឡើងនៅឯរោងចក្រថាម​ពល​នុយ​ក្លេ​អ៊ែរ​ហ្វូគូស៊ីម៉ា។ ដំណើរការបោសសម្អាតសំណល់នៃគ្រោះថ្នាក់នេះនៅតែបន្ត។ ការងារបន្សាបតំបន់ដែលមានសារធាតុ​ពុល​មាន​ប្រាក់ខែពី ៣០ ម៉ឺនទៅ ៤០ ម៉ឺនយ៉េនក្នុងមួយខែ។

រូបភាព Ảnh https://www.afpbb.com/articles/-/3063699

ក្រៅពីនេះអំឡុងពេលធ្វើការអ្នកអាចស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ដូច្នេះអាចកាត់បន្ថយការចំណាយមួយចំនួន។ ការងារនេះអាចរកប្រាក់ច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។

ទោះបីប្រព័ន្ធការងារមានសុវត្ថិភាពល្អក្រោមជំនួយពីបុគ្គលិកពេទ្យក៏វានៅតែមានអារម្មណ៍គួរឱ្យខ្លាចណាស់ដែរ។

តេស្តថ្នាំ

នេះជាការងារផ្នែកវេជ្ជសាស្រ្ត ក្នុងកំឡុងពេលធ្វើតេស្តថ្នាំអ្នកគ្រាន់តែដេកលេងហ្គេម មើលយូធ្យូប។ បន្ទាប់ពីធ្វើតេស្តជាច្រើនដង ហើយកំណត់ថាមានសុវត្ថិភាព អ្នកវិទ្យាសាស្ត្រនឹងធ្វើតេស្តលើមនុស្ស។

រូបភាព https://diamond.jp/articles/-/179616

បន្ទាប់ពីទទួលថ្នាំអ្នកត្រូវស្នាក់នៅកន្លែងដែលបានកំណត់ពីរបីថ្ងៃ។

អ្នកនឹងទទួលបានប្រាក់ខែ ៤ ម៉ឺនយ៉េនដល់ ៨ ម៉ឺនយ៉េនក្នុងរយៈពេល ៣ ថ្ងៃ ២ យប់ និងចំនួន ១៤ ម៉ឺនយ៉េនដល់ ២១ ម៉ឺនយ៉េនក្នុងរយៈពេល ៨ ថ្ងៃ ៧ យប់។

ការងារនេះពិតជាងាយស្រួល ប៉ុន្តែយុវជនម្នាក់បើរើសយកការងារនេះពិតជាគួរអោយធុញទ្រាន់ណាស់មែនទេ។

ក្រៅពីការងារខាងលើមានការងារខុសច្បាប់មួយចំនួនដែលទទួលបានប្រាក់ខែខ្ពស់ ប៉ុន្តែ JAPO មិនលើកឡើងទេ។

តើអ្នកចង់ធ្វើការងារដែលទទួលបានប្រាក់ខែខ្ពស់ទាំងនេះទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: