ល្បែងវ័យកុមារភាព “ស្រមោល” ដែលនិយមខ្លាំងនៅសម័យអេដូ

នៅឆ្នាំ ១៨៤២ គ្រូគំនូរឈើឆ្លាក់ Ukiyo-e Utagawa Hiroshige បានបង្កើតលំហូរគំនូរ Omocha-e សម្រាប់បង្រៀន​កុមារ​ពីរបៀបបង្កើតស្រមោល។

ពាក្យ Omocha-e ប្រែថាគំនូរប្រដាប់ប្រដាក្មេងលេង ជាប្រធានបទមួយក្នុងចំណោមស៊េរី Ukiyo-e តែរហូតមក​ដល់​សព្វថ្ងៃស្នាដៃដែលនៅសល់មិនច្រើនទេ។ Omocha-e គឺជា Ukiyo-e ផ្តោតសំខាន់ចំពោះកុមារដែលប្រើសម្រាប់លេង។ នៅក្នុងនោះមានគំនូរបង្ហាញពី​របៀប​ប្រើដៃឬផ្នែកខ្លះលើរាងកាយ និងឧបករណ៍សាមញ្ញមួយចំនួនដើម្បីធ្វើ​ត្រាប់តាមបាតុភូត វត្ថុ និងសត្វតាមរយៈស្រមោល។

រូបភាពhttps://www.thisiscolossal.com/

“បង្កើតស្រមោល” គឺជាល្បែងដែលពេញនិយមខ្លាំងចំពោះកុមារសម័យនោះ។ គេមិនប្រើជញ្ជាំងទេ ប្រជាជនប្រើទ្វារ Shoji ។ មនុស្សម្នាក់ឈរនៅពីក្រោយ Shoji ធ្វើត្រាប់អ្វីម្យ៉ាង ខណៈដែលម្នាក់ទៀត​នៅ​ពី​មុខ​ទាយ​ថា​វាជា​អ្វី។

តើអ្នកដឹងទេថាវិចិត្រករកំពុងបង្ហាញអំពីអ្វី?

រូបភាពមួយចំនួនមើលទៅស្មុគស្មាញ និងប្រើឧបករណ៍ច្រើន ដូច្នេះមិនមែនសម្រាប់ណែនាំកុមារលេងធ្វើត្រាប់តាមនោះទេ ប៉ុន្តែផ្តោលើការកំសាន្តសប្បាយ។

ល្បែងនេះមិនត្រឹមតែបំផុសគំនិតដល់អ្នកបង្កើតប៉ុណ្ណោះទេ ថែមទាំងអ្នកទាយរូបភាពផងដែរ។

បច្ចុប្បន្ននេះជីវិតផ្សារភ្ជាប់នឹងបច្ចេកវិទ្យាជឿនលឿន កុមារមានល្បែងកំសាន្តដែលគួរអោយចាប់អារម្មណ៍ជាងនេះដូចជាមើលវីដេអូលើ Youtube ឬលេងល្បែងផ្គុំរូប LEGO ។ ប៉ុន្តែកាលពីមុនយើងម្នាក់ៗប្រហែលជាធ្លាប់លេងស្រមោលពេលដាច់ភ្លើង។ ខ្ញុំជឿជាក់ថា​មិន​ថា​កុមារ​ជំនាន់​ឆ្នាំ ១៨៤២ ឬ ២០២១ នឹងរីករាយជាមួយរបៀបលេងបែបនេះទាំងច្នៃប្រឌិត និងមិនផ្អែកលើបច្ចេកវិទ្យាផងនោះ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: