វគ្គបណ្តុះបណ្តាលជំនាញ និងល្បិចរបស់ Ninja ក្នុងការប្រយុទ្ធ

ប្រសិនបើអ្នកចូលចិត្តលក្ខណៈដូច Ninja ឬចង់សាកល្បងទទួលយកបទពិសោធគប់ Shuriken បំបាំងកាយនោះមានកន្លែងមួយកំពុងរង់ចាំអ្នក។

នៅទីនេះជាមជ្ឈមណ្ឌលព័ត៌មាន Ninja Tokyo & Dojo នៅ Asakusa – ជាសង្កាត់ចំណាស់ជាងគេនៅតូក្យូ។

មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយក្រុមប្រឹក្សា Ninja ជប៉ុន – ជាភ្នាក់ងារដែលមានសិទ្ធិអំណាច​ខ្ពស់បំផុតទាក់ទងនឹង Shinobi ។ មជ្ឍមណ្ឌលព័ត៌មាន Ninja Tokyo & Dojo គឺជាកន្លែងល្អបំផុតក្នុងការស្វែង​យល់អំពីវប្បធម៌របស់ “អ្នកចម្បាំងស្រមោល” ក៏ដូចជាកន្លែងរៀន និងអនុវត្តតាមជំនាញរបស់ Ninja ។

រូបភាព Soranews24

អ្នកដែលនៅក្នុងរូបភាពនេះគឺជា Ninja ម្នាក់មានឈ្មោះថា Tsuyoshi Igarashi នឹងណែនាំអ្នកក្នុងវគ្គបណ្តុះបណ្តាល​របស់គាត់។ វគ្គបណ្តុះបណ្តាលនីមួយៗមានរយៈពេល ៤០ នាទីរួមទាំងការអនុវត្តគប់ Shuriken សញ្ញាដៃរបស់ Ninja Kujikuri រៀនអំពីឧបករណ៍យកការណ៍របស់ Ninja ។

ទន្ទឹមនឹងនោះក៏មានបង្រៀនថ្នាក់ Nindo រយៈពេល ៦០ នាទី នៅក្នុងនោះអ្នកនឹងរៀនធ្វើចលនាស្ងាត់ និងការធ្វើ​សមាធិ។ ប្រសិនបើអ្នកចង់រៀនច្រើនជាងនេះ អ្នកអាចរើសយកថ្នាក់ Nindo រយៈពេល ៩០ នាទីដែលបន្ថែមរបៀប​ប្រើ Kodachi (ដាវខ្លី) វគ្គបង្កើនការយល់ដឹង និងបង្រៀនលម្អិតជំនាញបំបាំងកាយ។

ថ្នាក់បណ្តុះបណ្តាលរយៈពេល ៤០ នាទីក្នុងតម្លៃ ២២០០ យ៉េន ថ្នាក់ Nindo ទាំងពីរក្នុងតម្លៃ ៧៧០០ និង ៩៩០០ យ៉េន បន្ទាប់ពីចូលរួមថ្នាក់រៀនអ្នករក្សាទុកឈុត Ninja របស់ខ្លួន។

អាសយដ្ឋាន៖ Tokyo-to, Taito-ku, Kaminarimon 2-17-8, ជាន់ទី ៦ អគារ Yamano Asakusa

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: