សម្រស់នារីជប៉ុនសក់វែងខ្មៅរលោងក្រោមស្នាដៃរបស់លោក Masayuki Miyata

វិចិត្រករ Kirie លោក Masayuki Miyata (សិល្បៈកាត់ក្រដាស) ដ៏ល្បីល្បាញកើតថ្ងៃទី ៣០ ខែតុលាឆ្នាំ ១៩២៦ នៅទីក្រុង​តូក្យូ​ប្រទេសជប៉ុន។

រូបភាព https://www.patternz.jp/kirie

ដើមឡើយលោក Juninchiro Tanizaki ដែលជាអ្នកនិពន្ធអក្សរសិល្ប៍ជប៉ុនសម័យទំនើបដ៏ឆ្នើមម្នាក់ប្រទះឃើញទេពកោសល្យខាងគូរគំនូររបស់លោក Masayuki Miyata ។ តាំងពីពេលនោះមកការងាររបស់គាត់ធ្វើជាអ្នក​គូរ​សៀវ​ភៅ។ ក្នុងអំឡុងពេលធ្វើការជាមួយ Juninchiro Tanizaki វិចិត្រករ Masayuki Miyata បានបន្ថែមរូបរាង​សៀវ​ភៅរបស់អ្នកនិពន្ធឱ្យកាន់តែមានលក្ខណៈពិសេស​ជា​មួយ​នឹង​គំនូរ​ដោយសិល្បៈកាត់ក្រដាស។

ស្នាដៃរបស់លោក Masayuki Miyata បង្ហាញអំពី Man’yoshu ។

Man’yoshu ( 万葉集 – ១ ម៉ឺនស្លឹកឈើ) ជាការប្រមូលកំណាព្យបុរាណជប៉ុនដែលត្រូវបានចងក្រងឆ្នាំ ៧៥៩ ក្រោយ​គ.សក្នុងអំឡុងសម័យ Nara ។ នេះជាផ្នែកមួយនៃអក្សរសាស្ត្រកំណាព្យដែលគួរឱ្យគោរពបំផុតរបស់ប្រទេស​ជប៉ុន។ Man’yoshu ត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាស្នាដៃពិសេសរបស់ជប៉ុន សូម្បីតែប្រៀបទៅនឹងស្នាដៃក្រោយៗទៀត​ក្នុងការជ្រើសរើសយកប្រធានបទសំខាន់ ដោយលើកតម្កើងគុណធម៌របស់សុីនតូ (真: makoto) និងភាពក្លាហាន (masuraoburi) ។ លើសពីនេះពាក្យពេចន៍ក្នុង Man’yoshu មានភាពទាក់ទាញយ៉ាងខ្លាំងចំពោះអ្នកនិពន្ធ។

រូបភាព https://www.patternz.jp/kirie

លោក Masayuki Miyata មិនបានធ្វើតាមវិធីចាស់នៃសិល្បៈ Kirie ប៉ុន្តែបង្កើតលក្ខណៈផ្ទាល់ខ្លួនដែលមានឈ្មោះ​ថា Tosei-ga ។

ដែលបង្ហាញអំពី Genji Monogatari

Genji Monogatari (源氏物語 – រឿង Genji) គឺជាស្នាដៃអក្សរសិល្ប៍បុរាណជប៉ុនដែលសរសេរដោយអភិជនស្រី និងអ្នកបម្រើស្រី Murasaki Shikibu ដើមឆ្នាំនៃសតវត្សរ៍ទី ១១ ក្នុងអំឡុងសម័យ Heian ។ Genji Monogatari ត្រូវបាន​គេ​ស្គាល់ថាជាប្រលោមលោកដំបូងបង្អស់លើពិភពលោកឬជាប្រលោមលោកចិត្តសាស្ត្រដំបូងគេ។

រូបភាព https://www.patternz.jp/kirie

ជំនួសដោយការយកកន្ត្រៃកាត់លោក Masayuki Miyata ប្រើផ្លែកាំបិទពិសេសល្មមដើម្បីធានាគុណភាពក្រដាសជប៉ុន។

រូបភាព https://www.patternz.jp/kirie

ស្នាដៃរបស់លោក Masayuki Miyata ត្រូវបានកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នករិះគន់សិល្បៈជាច្រើន ដែលរក្សាទុកនៅក្នុងទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ សារមន្ទីរ Vatican សេតវិមាន និងសាលសិល្បៈមានកេរ្តិ៍ឈ្មោះជាដើម បានក្លាយជាប្រភពនៃការបំផុសគំនិតគ្មានទីបញ្ចប់សម្រាប់សិល្បករសម័យទំនើប។

រូបភាព https://www.patternz.jp/kirie

ការិយាល័យសិល្បៈអនុស្សាវរីយ៍ Masayuki Miyata ត្រូវបានបង្កើតឡើងនៅបណ្ណាល័យសៀងហៃ វិទ្យាស្ថានស្រាវជ្រាវសិល្បៈរបស់លោក Masayuki Miyata ត្រូវបានបើកក្នុងសាលាសិល្បៈ សារធាតុផ្សំក្រដាសរួមទាំងឡាមដែលគាត់ធ្លាប់​ប្រើ។

រូបភាព https://www.patternz.jp/kirie

លោក Masayuki Miyata ចំណាយទឹកចិត្តក្នុងការលើកកម្ពស់សម្រស់នារី។ សម្រស់ស្រ្តីជប៉ុនដែលបង្ហាញក្នុងស្នាដៃរបស់លោកមានភាពស្រស់ស្អាតបែបអាសុី ជាមួយនឹងសក់វែងខ្មៅភ្លឺរលោងដូចសរសៃរសូត្រ ស្នាមញញឹមអឹមអៀន មិនសិចស៊ីតែមានភាពទាក់ទាញ។

រូបភាព https://www.patternz.jp/kirie

លោក Masayuki Miyata បានទទួលមរណភាពនៅថ្ងៃទី ៥ ខែមករាឆ្នាំ ១៩៩៧ ប៉ុន្តែស្នាដៃរបស់គាត់ក៏ដូចជាស្នា​ដៃ​របស់សិល្បករឆ្នើមដទៃទៀតមិនដែលបាត់បង់ភាពទាក់ទាញឡើយ បំផុសការស្រមើលស្រមៃដ៏សម្បូរបែបចំពោះទស្សនិក​ជន និងជម្រុញដល់សិល្បករវ័យក្មេងជំនាន់ក្រោយជាច្រើនជំនាន់។

Yukiguni (雪国 – ដែនព្រិល) គឺជាប្រលោមលោករបស់អ្នកនិពន្ធជនជាតិជប៉ុន Yasunari Kawabata ។ ប្រលោម​លោកនេះត្រូវគេចាត់ទុកជាអក្សរសាស្ត្របុរាណជប៉ុន ហើយជាប្រលោមលោកមួយក្នុងចំណោមប្រលោមលោកទាំងបីដែលដកស្រង់ដោយគណៈ​កម្មា​ធិការ​ណូបែលឆ្នាំ ១៩៦៨ នៅពេលដែល Kawabata ទទួលរង្វាន់ណូបែលអក្សរសាស្ត្រក្នុងនាមជាអ្នកនិពន្ធដំបូងរបស់ជប៉ុន។ Yasunari Kawabata ត្រូវបានគេស្គាល់ជាអ្នកនិពន្ធពាក្យលាត​មនោ​សញ្ចោតនាសមសួន។ Yukiguni គឺជារឿងរ៉ាវនិយាយពីស្នេហារវាងកូនប្រុសអ្នកមានតូក្យូ និង Geisha នៅទីប្រជុំជនជ្រោះទឹកក្តៅ (onsen) ដាច់ស្រយាលនៃទីក្រុង Yuzawa ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: