កម្មវិធីទូរទស្សន៍ជប៉ុនដែលប្លែកបំផុតថតតែសកម្មភាពនារីរត់ឡើងទួល
Zenryokuzaka របស់ TV Asahi ដំណើរការរយៈពេល ១៥ ឆ្នាំមកហើយ ដែលជាកម្មវិធីទូរទស្សន៍មួយក្នុងចំណោមកម្មវិធីទូរទស្សន៍យូរជាងគេ និងប្លែកបំផុត។
ជារៀងរាល់យប់វេលាម៉ោង ១ៈ២០ នាទីព្រឹកពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ មនុស្សរាប់ពាន់នាក់នាំគ្នាទស្សនា TV Asahi ដើម្បីតាមដានភាគថ្មីនៃកម្មវិធី Zenryokuzaka ដែលជាកម្មវិធីប្លែកថតតែសកម្មភាពនារីរត់ឡើងទួល។
រូបភាព https://www.odditycentral.com/: Zenryokuzaka/TV Asahi
វីដេអូនីមួយៗមានរយៈពេលមិនលើសពី ៦ នាទីរាប់បញ្ចូលទាំងណែនាំបើក និងបិទកម្មវិធី ដោយផ្តោតតែទៅលើតួអង្គឯកនៅពេលនាងរត់តាមផ្លូវ។
Zenryokuzaka គឺជាកម្មវិធីមួយដែលមានមាតិកាប្លែកៗ ចាក់ផ្សាយអំឡុងពេលអ្នកទស្សនាតិច ប៉ុន្តែបានក្លាយជាកម្មវិធីដែលពេញនិយម និងយូរជាងគេនៅជប៉ុនអស់រយៈពេល ១៥ ឆ្នាំកន្លងមកនេះ។
កម្មវិធី Zenryokuzaka មានតួអង្គចូលរួមផ្សេងគ្នា ច្រើនតែជាតួអង្គនារីវ័យក្មេង តួអង្គលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយឬអ្នកសម្តែងដែលថតនៅកន្លែងខុសៗគ្នា។
រូបភាព https://natalie.mu/music/news/396934
បច្ចុប្បន្នជិត ៣០០០ វីដេអូត្រូវបានបង្ហោះលើគេហទំព័រ YouTube ដូច្នេះឃើញថានៅប្រទេសជប៉ុនមានទួលច្រើន។
ក្រៅពីផ្លាស់ប្តូរតួអង្គកម្មវិធី Zenryokuzaka ស្ទើរតែគ្មានអ្វីប្តូរទេ។ នៅពេលអ្នកចូលរួមចាប់ផ្តើមរត់នោះ MC Mitsuru Fukikoshi នឹងពោលពាក្យដដែលៗថា “នេះប្រាកដជាទួលដែលធ្វើឱ្យអ្នកចង់រត់ឡើង” ដោយប្រើសម្លេងពិសេស។
មិនដឹងថាហេតុអ្វីកម្មវិធីនេះពេញនិយមឡើយ ប៉ុន្តែប្រហែលជារឿងចម្លែកនៃចំណង់ចំណូលចិត្តរបស់ប្រជាជនជប៉ុន។ ប្រហែលមនុស្សជាច្រើនចង់មើលឃើញនារីវ័យក្មេងព្យាយាមតាំងចិត្តរត់ឡើងទួលឬពេញចិត្តពេលឃើញពួកគេបែកញើស និងឮសម្លេងដកដង្ហើមពេលរត់ឡើងទួល។
កម្មវិធីនេះមានរយៈពេលយូរមកហើយ ប៉ុន្តែថ្មីៗនេះវាបានក្លាយជាប្រធានបទដ៏ក្តៅគគុកលើអុីនធឺណេត ដោយសារតែ TV Asahi កំពុងធ្វើការផ្លាស់ប្តូរធំចំពោះកម្មវិធីនេះលើកដំបូងក្រោយរយៈពេល ១៥ ឆ្នាំ។
កម្មវិធីសម្តែងដែលថតក្នុងវគ្គមួយមានតួឯកប្រុសគឺ Ryosuke Miura ដែលត្រូវបានគេស្គាល់តាមរយៈតួអង្គ Ankh / Shingo Izumi ក្នុងរឿង Kamen Rider OOO ។
អ្នកផលិតនៃកម្មវិធី Zenryokuzaka ប្រកាសថានារីវ័យក្មេងនៅតែទទួលបានការយកចិត្តទុកដាក់ ប៉ុន្តែប្រហែលមនុស្សជាច្រើនបដិសេធវត្តមានតួអង្គប្រុសរបស់សាធារណជន។
AD