វិធីពន្យាកំណើតដែលគួរឲ្យខ្លាចបំផុតរបស់ស្រី្តពេស្យាសម័យបុរាណ
តើអ្នកធ្លាប់ឆ្ងល់ទេថាស្ត្រីសម័យបុរាណធ្វើយ៉ាងណាដើម្បីពន្យាកំណើត? ប្រសិនបើ Yuujo (ស្រ្តីពេស្យា) មានផ្ទៃពោះពួកគេនឹងត្រូវអ្នកគ្រប់គ្រងស្តីបន្ទោស ហើយថែមទាំងវាយធ្វើបាបទៀតផង។ ប្រសិនបើត្រូវវាយដំមិនអាចទទួលភ្ញៀវបានទេ។ នៅពេលដែល Yuujo មានផ្ទៃពោះនាងត្រូវឈប់សម្រាកពីការងារមួយរយៈ រឿងនេះធ្វើឲ្យផ្ទះបនខាតបង់ប្រាក់ជាច្រើន។
រូបភាព https://www.collectorsweekly.com/articles/the-tragic-life-of-the-courtesan-in-japans-floating-world/
វិធីពន្យារកំណើតរបស់ Yuujo
១. លាងសម្អាត
បន្ទាប់ពីរួមភេទរួច Yuujo នឹងលាងសម្អាតតាមដែលអាចធ្វើទៅបាន។
២. ប្រើក្រដាសឬស្សី
ពួកគេរុំក្រដាសឫស្សីរួចដាក់ចូលទៅក្នុងទ្វារស្រ្តីសម្រាប់សម្អាត។ មនុស្សស្រីមួយចំនួនថែមទាំងធ្វើបែបនេះនៅចំពោះមុខភ្ញៀវដែលពួកគេមិនចូលចិត្ត ដើម្បីកុំឲ្យភ្ញៀវនោះត្រឡប់មកវិញ។
៣. ប្រើ Moxa (Mugwort)
ដុតរុក្ខជាតិប្រភេទនេះហើយដាក់ក្រោមផ្ចិត។ គេនិយាយថាវិធីសាស្ត្រនេះអាចពន្យាកំណើតរយៈពេល ១ ឆ្នាំ។
៤. ស្រោមអនាម័យ “ស្នែង”
តាមរបៀបនេះភ្ញៀវប្រើស្នែងរបស់សត្វធ្វើជាស្រោមអនាម័យ។ ប្រភេទស្នែងដែលគេនិយមប្រើគឺស្នែងគោ។ គេកម្រប្រើវិធីសាស្ត្រនេះណាស់ ហើយពួកគេក៏តែងតែប្រើសម្ភារៈទន់ផ្សេងដែរ។
រូបភាព https://www.collectorsweekly.com/articles/the-tragic-life-of-the-courtesan-in-japans-floating-world/
ជាការពិតណាស់ វិធីសាស្ត្រទាំងនេះមិនមែនសុទ្ធតែមានប្រសិទ្ធិភាពឡើយ ដូច្នេះប្រសិនបើ Yuujo មានផ្ទៃពោះតើពួកគេត្រូវធ្វើយ៉ាងណា?
វិធីដែលល្អបំផុតគឺសម្រាលកូន ពួកគេត្រូវបញ្ជូនទៅកន្លែងបម្រុងទុកសម្រាប់ Yuujo ដែលឈឺ ឬមានផ្ទៃពោះ។ បន្ទាប់ពីសម្រាក និងសម្រាលកូនរួច Yuujo នឹងត្រលប់ទៅធ្វើការវិញ។ ម្យ៉ាងវិញទៀត មិនមែន Yuujo ទាំងអស់សុទ្ធតែមានសំណាងទទួលបានការថែទាំឡើយ។ ការថែទាំសម្រាប់តែ Yuujo ដែលស្រស់ស្អាត ហើយទទួលភ្ញៀវច្រើនប៉ុណ្ណោះ។
ស្រ្តី Yuujo មួយចំនួននឹងទុកកូន ហើយមានតែ Yuujo លំដាប់ខ្ពស់ទេដែលអាចធ្វើដូច្នេះ ព្រោះពួកគេមានភ្ញៀវជាអ្នកមាន និងស្មោះត្រង់ព្រមផ្គត់ផ្គង់ដល់ទារក។
ផ្ទះបនជាអ្នកសម្រេចទុកក្មេងហើយថែទាំពួកគេ។ ចំពោះក្មេងស្រីនឹងត្រូវបណ្តុះបណ្តាលឲ្យក្លាយជា Yuujo ម្នាក់ រីឯក្មេងប្រុសនឹងក្លាយជាអ្នកចម្អិនម្ហូប ស្អាត បម្រើ Yuujo ជាដើម អ្នកខ្លះថែមទាំងក្លាយជាបុរស Yuujo ឬ Geisha ប្រុស ប៉ុន្តែភាគច្រើនត្រូវគេបោះបង់ចោល។
តើអ្នកធ្លាប់ឆ្ងល់ទេថាមានឪពុកមកទទួលស្គាល់កូន? ក៏មានដែរ ប៉ុន្តែកម្រណាស់។ តាមពិតឪពុកគ្មានសិទ្ធិទេ ចំពោះផ្ទះបនទើបជាអ្នកដែលមានសិទ្ធិសម្រេចវាសនារបស់ក្មេងនោះ។
Fun fact: ភាគច្រើនករណីមានផ្ទៃពោះមកពី Yuujo លេងសើចជាមួយមិត្តរួមការងារបុរសជាជាងទទួលភ្ញៀវ។
ស្នាដៃរបស់វិចិត្រករ Utagawa Toyokuni ដែលគូរគំនូរ Yuujo កំពុងរៀបចំបន្ទាប់ពី “ទទួលភ្ញៀវ”
ប្រសិនបើមិនរើសយកសម្រាលកូន (ឬគ្មានសិទ្ធិទុកកូន) Yuujo មានតែរំលូនកូន។ ពួកគេអាចប្រើថ្នាំរំលូតកូនមុនពេលពោះកាន់តែធំ។ ប៉ុន្តែបើមិនផឹកមុនពេលនោះ ការរំលូតកូននឹងកាន់តែគួរឲ្យភ័យខ្លាចជាងនេះ។
Yuujo នឹងត្រូវគេបញ្ជូនចូលទៅក្នុងបន្ទប់មួយ ចាប់ចងដាក់ដេកនៅក្រោម។ មានមនុស្សម្នាក់ត្រៀមថ្នាំដែលចម្រាញ់ចេញពីឱសថជាច្រើនប្រភេទឧទាហរណ៍ដូចជាម្សៅម្លូរ ជីអង្កាមស្ងោរ និងបារតបន្តិច។ ក្រៅពីនេះ មានគ្រឿងផ្សំមួយចំនួនទៀតដូចជាឫសសាគូរ៉ា ម្ទេស ផ្លែទទឹម និងសារធាតុបាសជាដើម។ មិនថារូបមន្តអ្វីទេបារតតែងតែជាផ្នែកដែលមិនអាចខ្វះបាន។
ពួកគេប្រើវត្ថុម្យ៉ាងដែលមើលទៅដូចជាចង្កឹះលូកចូលទៅក្នុងស្បូនរបស់ Yuujo ដើម្បីយកទារកចេញ។
វិធីចុងក្រោយដែល Yuujo បោះបង់កូនរបស់ខ្លួនគឺផ្តល់កំណើតហើយបន្ទាប់មក “សងទារក” វិញ។ ការសម្រាលកូនយ៉ាងហោចណាស់មានសុវត្ថិភាពជាងការរំលូតកូនខាងលើ។
បន្ទាប់ពីឆ្មបជួយសម្រាលកូនឲ្យ Yuujo រួច ពួកគេនឹងសួរសំណួរដដែលថា “តើនាងចង់ទុកទារក ឬសងទារកវិញ” ពាក្យសងទារកមានន័យថា បញ្ជូនត្រឡប់ទៅពិភពព្រលឹងវិញ្ញាណ ដើម្បីឲ្យទារកមានឳកាសចាប់ជាតិជាថ្មី។ វិធីសងទារកជាទូទៅគឺច្របាច់ក ឬថប់ដង្ហើម។
ជាការពិតណាស់ បើម្តាយទុកទារកក៏គ្មានសិទ្ធិអ្វីដែរ ប៉ុន្តែភាគីផ្ទះបនទើបជាអ្នកមានសិទ្ធិសម្រេចវាសនារបស់ក្មេងនោះ។ ពួកគេអាច ឬមិនយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ Yuujo នៅទីបំផុតការរកសុីទើបសំខាន់ជាងគេ។
កាលសម័យនោះមនុស្សស្ទើរតែគ្រប់គ្នាយល់ថាសងទារកជារឿងធម្មតា សូម្បីតែអ្នកដែលមិនធ្វើការនៅកន្លែងនោះក៏គិតដូច្នោះដែរ។ នៅពេលដែល “សងទារក” ពួកគេសង្ឃឹមថាទារកនឹងមានសំណាងចាប់ជាតិក្នុងលក្ខខណ្ឌល្អជាង។
មនុស្សជាច្រើនគិតថា លក់កូនទៅឲ្យផ្ទះបនទើបជារឿងអាក្រក់ជាជាង “សងទារក” ទៅទៀត។
ទោះជាយ៉ាងណា នៅពាក់កណ្តាលសម័យអេដូ ប្រជាជនចាប់ផ្តើមផ្លាស់ប្តូរគំនិតរបស់ខ្លួន។ មូលហេតុអាចបណ្តាលមកពីចំនួនប្រជាជនក្នុងរយៈពេលនោះថយចុះ។ រដ្ឋាភិបាលបានបញ្ជាឲ្យពិន័យចំពោះករណី “សងទារក” វិញ។
Japo Cambodia