លោកតា Kohei Jinno បាត់បង់ផ្ទះសម្បែងដោយសារការរុះរើសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក
នៅពេលត្រូវរុះរើផ្ទះលើកទីមួយដោយសារព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ១៩៦៤ លោក Kohei Jinno មានភាពសោកសៅយ៉ាងខ្លាំង ប៉ុន្តែមានមោទនភាពចំពោះការរួមចំណែករបស់ខ្លួនសម្រាប់ប្រទេសជាតិ។
ទោះយ៉ាងណាក្រោយរយៈពេល ៥០ រឿងនេះកើតឡើងម្តងទៀតពេលដែលផ្ទះរបស់គាត់ត្រូវរុះរើជាលើកទីពីរ។ ឥឡូវនេះលោកមានអាយុ ៨០ ឆ្នាំ ឥរិយាបថក៏ផ្លាស់ប្តូរទាំងស្រុង។
រូបភាព https://www.abc.net.au/
លោក Kohei Jinno អាយុ ៨៧ ឆ្នាំបាននិយាយថា “ពិតជាមិនងាយចាកចេញ” ព្រោះនោះជាកន្លែងដែលយើងរស់នៅជាយូរមកហើយ។
នៅឆ្នាំ ២០១៣ ដើម្បីបម្រើដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២០ រដ្ឋាភិបាលទីក្រុងតូក្យូបានសម្រេចរុះរើសង្កាត់ Kasumigaoka ដែលមានប្រហែល ២០០ គ្រួសារ។ ក្នុងនោះមនុស្សមួយចំនួនរស់នៅជាងពាក់កណ្តាលជីវិតទៅហើយ រួមទាំងមនុស្សចាស់ដូចជាលោក Kohei Jinnon ។
លោក Kohei Jinno មានប្រសាសន៍ថា៖ “ប្រសិនបើពួកគេនិយាយថាស្នើសុំឱ្យផ្លាស់ទៅកន្លែងផ្សេង សូមលោកសហការជាមួយពួកយើង ប៉ុន្តែពួកគេធ្វើដូចយើងជាម្ចាស់ផ្ទះអូឡាំពិក ដូច្នេះអ្នកត្រូវតែចាកចេញ” ។
នេះជាលើកទី ២ ហើយដែលក្រុមគ្រួសាររបស់លោកត្រូវផ្លាស់ប្តូរទីលំនៅដោយសារតែព្រឹត្តិការណ៍អូឡាំពិក។ ផ្ទះរបស់លោក Kohei Jinno ត្រូវគេកម្ទេចចោលដើម្បីធ្វើផ្លូវកីឡដ្ឋាន និងឧទ្យាន។ គ្រួសារបួននាក់រើទៅនៅផ្ទះជួលប្រកបមុខរបរលាងឡាន។
មួយឆ្នាំក្រោយមកលោក Kohei Jinno បានផ្លាស់ទៅតំបន់លំនៅដ្ឋានសង្គម ហើយបើកហាងលក់ថ្នាំជក់ឡើងវិញ។
លោក Kohei Jinno និយាយថា “ខ្ញុំមិនដែលខ្វះអ្នកនិយាយគ្នានោះទេ” ។
រូបភាព https://www.abc.net.au/news/2021-07-02/tokyo-man-evicted-twice-olympic-construction/100264270
“ខ្ញុំដាក់កៅអីអង្គុយមួយល្មមសម្រាប់មនុស្ស ៣ ឬ ៤ នាក់អង្គុយ ក្មេងៗតែងតែមកកាន់ហាងរួចយកលំហាត់ទៅផ្ទះ ពេលខ្លះក្មេងៗសុំយោបល់ប្រសិនបើពួកគេមានបញ្ហា” ។
នៅឆ្នាំ ២០១៣ រដ្ឋាភិបាលទីក្រុងតូក្យូបានប្រកាសរុះរើអគារផ្ទះល្វែង ប៉ុន្តែរហូតដល់ឆ្នាំ ២០១៦ ក្រុមគ្រួសាររបស់លោក Kohei Jinno ទើបចាកចេញ។ ក្រុមគ្រួសារគាត់បានផ្លាស់ទៅរស់នៅក្នុងតំបន់លំនៅដ្ឋានសង្គម ប៉ុន្តែអ្នកជិតខាងចាស់ប្តូរកន្លែងខុសៗគ្នាទៅហើយ។
លោក Kohei Jinno និយាយទាំងក្រៀមក្រំថា “យើងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១៧០.០០០ យ៉េន។ តើអាចធ្វើអ្វីបានចំពោះប្រាក់ប៉ុណ្ណឹង? ខ្ញុំគ្រាន់តែញញឹម។ ត្រូវចំណាយ ១ លានយ៉េនទើបគ្រប់សម្រាប់ការផ្លាស់ទៅ” ។
លោកនិយាយបន្ត តែសុំអោយលាក់ឈ្មោះចំពោះប្រព័ន្ធផ្សព្វផ្សាយ “យើងត្រូវបានបង្រៀនអោយមានសុជីវធម៌តាមដែលអាចធ្វើទៅបាន ប៉ុន្តែចំពោះមនុស្សមួយចំនួនដែលនៅក្នុងសង្កាត់រយៈពេលយូរ មន្រ្តីហាក់ដូចជាមិនខ្វល់” ។
នៅចុងឆ្នាំ ២០១៨ លោកស្រី Yasuko ភរិយារបស់លោក Kohei Jinno ពេលនោះហាក់ដូចជាមនុស្សឯកកោ និងធ្លាក់ទឹកចិត្តយ៉ាងខ្លាំងបន្ទាប់ពីផ្ទះត្រូវរុះរើជាលើកទីពីរ លោកស្រីបានទទួលមរណភាពក្នុងជន្មាយុ ៨៤ ឆ្នាំ។ ដោយសាររឿងនេះលោកតា Kohei Jinno កាន់តែសោកសៅ គាត់ផ្លាស់ទៅនៅជាមួយកូនប្រុសនៅភាគខាងលិចទីក្រុងតូក្យូ ប៉ុន្តែនៅតែនឹកកន្លែងចាស់។
រូបភាព https://www.thetimes.co.uk/article/olympics-biggest-loser-elderly-man-dreads-seeing-home-demolished-again-zzg6lv570kf
ប៉ុន្មានខែម្តងលោក Kohei Jinno ត្រឡប់ទៅមើលកន្លែងចាស់ដែលឥឡូវជាពហុកីឡាដ្ឋាន។ ទីលំនៅចាស់របស់គាត់បានក្លាយជាឧទ្យានតូចមួយដែលមាននិមិត្តសញ្ញាអូឡាំពិក ជាកន្លែងដែលភ្ញៀវទេសចរណ៍មកថតរូបអនុស្សាវរីយ៍។
យោងតាមសារព័ត៌មាន Reuters ជីវិតរបស់លោក Kohei Jinno ហាក់ដូចជាជួបវាសនាហៅថាអូឡាំពិក។ ទោះបីជាជីវិតរបស់គាត់ត្រូវអូឡាំពិករំខាន ក៏គាត់នៅតែសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងប្រារព្ធធ្វើឡើងដោយជោគជ័យ។
ទោះយ៉ាងណារាល់ពេលដែលគាត់ត្រលប់ទៅផ្ទះចាស់ ក្រឡេកមើលដើមឈើនៅតាមដងផ្លូវដែលមិនមានអ្វីផ្លាស់ប្តូរទាល់តែសោះ ចិត្តរបស់គាត់វិលវល់ជាមួយនឹងអារម្មណ៍សោកសៅ ភាពឯកោ និងទុក្ខព្រួយ។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅគ្រោងធ្វើឡើងក្នុងខែកក្កដា និងសីហាឆ្នាំ ២០២០ ប៉ុន្តែដោយសារតែជំងឺកូវីដ១៩ រីករាលដាល រដ្ឋាភិបាលជប៉ុនត្រូវបង្ខំឱ្យពន្យារពេល ១ ឆ្នាំ។
មានការរិះគន់ និងយោបល់ជាច្រើនដែលអំពាវនាវឱ្យរដ្ឋាភិបាលលុបចោលការប្រកួតកីឡាអូឡាំពិកក្នុងបរិបទជំងឺកូវីដ១៩ ធ្វើអោយខូចខាតសេដ្ឋកិច្ច។ យោបល់ទាំងនោះកាន់តែច្រើនពេលដែលចំនួនករណីឆ្លងថ្មីកើនឡើងវិញក្នុងប៉ុន្មានសប្តាហ៍ដែលឈានចូលពិធីបើកសម្ភោធ។
Yuki