តើអ្នកធ្លាប់ឆ្ងល់ទេថាបាយគុកនៅជប៉ុនមានរសជាតិបែបណា?
ជាទូទៅមានពាក្យមួយឃ្លាដែលអ្នកតែងឃើញញឹកញាប់ក្នុងខ្សែភាពយន្ត Yakuza នោះគឺ 臭い飯 (Kusai meshi) ។ ប្រសិនបើដាក់ក្នុងការសន្ទនាត្រូវគេប្រើដូចខាងក្រោម៖
おい、俺の代わりに臭い飯、喰ってこい。
(Oi, ore no kawarini kusai meshi, kutte koi.)
អត្តន័យពាក្យ 臭い飯 សំដៅទៅលើ “បាយគុក” សរុបទៅមានន័យថាជាប់ពន្ធនាគារ។
ខ្ញុំគិតថាមនុស្សជាច្រើនគិតទោះបីពួកគេត្រូវចាប់ខ្លួនដោយសារប្រព្រឹត្តអំពើអាក្រក់ ប៉ុន្តែយ៉ាងហោចណាស់ក៏មានបាយហូប គ្រាន់តែពឹងលើពន្ធរបស់អ្នកដទៃ។
ពាក្យ 臭い飯 (kusai meshi) តាមន័យត្រង់សំដៅលើ “បាយស្អុយ” ដូច្នេះតើបាយគុកស្អុយដល់កម្រិតណា? ប្រសិនបើអ្នកចង់សាកទទួលទានបាយគុកអាចមកដល់ទីតាំងនេះ។
បាយគុក Abashiri នៅ Hokkaido មានតាំងពីសម័យមេជី ហើយសព្វថ្ងៃអគារចាស់មួយនេះត្រូវចាត់ទុកដូចជាសារមន្ទីរ។ អាចបរិភោគបាយគុកនៅទីនោះ។
រូបភាព https://www.hotpepper.jp/mesitsu/entry/hadakadenkyu/16-00010
ក្រឡេកមើលទៅហាក់ដូចជាគ្រប់ល្មមជីវជាតិ។
ម្ហូបចម្បងគឺត្រីអាំងអំបិលម្ទេស ឆៃថាវ និងសាឡាត់ មើម daikon ស្ងោរ និងស៊ុប miso ។
មុខម្ហូបផ្លាស់ប្តូរតាមថ្ងៃ ថ្ងៃខ្លះការី Hamburger និង Ramen ជាដើម។ មើលទៅមុខម្ហូបគួរឲ្យទាក់ទាញណាស់។
ប៉ុន្តែប្រសិនបើអ្នកចាប់អារម្មណ៍នឹងឃើញថាពណ៌អង្កររៀងចម្លែកបន្តិច។
នេះជា Mugimeshi ប្រភេទអង្ករដែលផ្សំពីអង្ករស ៧០% និងស្រូវសាលី ៣០% ។
កាលពីមុនអង្ករត្រូវគេចាត់ទុកជាទំនិញថ្លៃ ដូច្នេះប្រជាជនច្រើនតែប្រើ Mugimeshi ក្រោយមកទើបគេប្តូរទៅប្រើអង្ករស។ ទោះជាយ៉ាងណាក៏ដោយ Mugimeshi ជាជម្រើសល្អក្នុងការរក្សាតុល្យភាពអាហារូបត្ថម្ភ។
ពេលទទួលទានបាយសបរិមាណជាតិស្ករក្នុងឈាមនឹងកើនឡើងភ្លាមៗ ប៉ុន្តែចំពោះ Mugimeshi បរិមាណជាតិស្ករមិនខ្ពស់ពេក ថែមទាំងជំនួយការរំលាយអាហារផងដែរ ដូច្នេះយូរៗទៅត្រូវបានគេប្រើដូចជាអាហារបៃតង។ កាលពីមុនគេលក់អង្ករលាយព្រោះតម្លៃថោក ប៉ុន្តែសព្វថ្ងៃអង្ករប្រភេទនេះគេនិយមខ្លាំងណាស់ចំពោះអ្នកដែលយកចិត្តទុកដាក់របបអាហារជួយឲ្យសុខភាពល្អ។
ជាក់ស្តែងអ្នកដែលយកចិត្តទុកដាក់ជ្រើសផលិតផលបៃតងល្អចំពោះសុខភាពបែរជាទទួលទាន Kusaimeshi (ធាតុពិតគឺ Mugimeshi) ដូចជាមិនទំនង។
ទោះជាយ៉ាងណា បាយស្អុយគ្មានក្លិនដូចជាគេហៅនោះទេ។ ប្រសិនបើមិនមែនក្លិនបាយស្អុយ តើពាក្យនេះមកពីណា?
កាលពីមុនអង្ករដែលចម្អិនបាយគុកគេប្រើអង្ករចាស់ (អង្ករទុកយូរ ផុតកំណត់) ដូច្នេះគេប្រើពាក្យ Kusaimeshi ។ ប៉ុន្តែសព្វថ្ងៃបាយគុកគេមិនប្រើអង្ករចាស់ទៀតទេ។
បច្ចុប្បន្នអាហារក្នុងពន្ធនាគារត្រូវបានរៀបចំដោយថវិកាចំនួន ៤២០ យ៉េនក្នុងមួយថ្ងៃ។ ចំនួននេះមិនថ្លៃពេកហើយក៏មិនទាបពេកដែរ។ ទោះជាយ៉ាងណា បាយគុកមិនឆ្ងាញ់ទេ គ្រាន់តែល្អចំពោះសុខភាពប៉ុណ្ណោះ។
ព្រោះថាបើអ្នកទោសឈឺនឹងបង្កបញ្ហាច្រើនមកលើអ្នកគ្រប់គ្រង ដូច្នេះសុខភាពទុកជាអាទិភាព។ អាហារល្អចំពោះសុខភាពតែងតែសាបជាងអាហារដូចជា Fastfood និងRamen ខាងក្រៅ។ នោះហើយជាមូលហេតុពេលអ្នកទោសចេញពីគុកចង់ទទួលទានអាហារគ្រប់រសជាតិ។
មិនដឹងថាជីវិតក្នុងគុកល្អជាងនៅខាងក្រៅដែរអត់ទេ ប៉ុន្តែបើនិយាយពីអាហារូបត្ថម្ភ ប្រហែលល្អចំពោះសុខភាព។
Kengo Abe