រថភ្លើង SHINKANSEN ដាក់កញ្ចប់បញ្ចុះតម្លៃពិសេសរួមទាំងសណ្ឋាគារ

Shinkansen ជាខ្សែរថភ្លើងល្បឿនលឿនលំដាប់ពិភពលោករបស់ជប៉ុន។ បច្ចុប្បន្ននេះ Shinkansen មានខ្សែរថ​ភ្លើង​ខុសៗគ្នាជាច្រើន ប៉ុន្តែខ្សែរថភ្លើងដែលល្បីជាងគេគឺ Tokaido Shinkansen ដែលដំណើរការដោយ JR Tokai ។

ខ្សែរថភ្លើងធ្វើដំណើរពី Tokyo, Nagoya, Kyoto និង Shin-Osaka ទទួលភ្ញៀវច្រើនទាំងអ្នកធ្វើដំណើរទេសចរណ៍ និង​ទៅ​ធ្វើការ។ ដោយសារមនុស្សតែងតែច្រើន ដូច្នេះខ្សែរថភ្លើងនេះកម្រនឹងទម្លាក់ថ្លៃណាស់ ហើយថែមទាំងដំណើរការ​យ៉ាង​រលូន។

ពេលធ្វើដំណើរពីតូក្យូទៅអូសាកាអ្នកអាចជ្រើសរើសជិះយន្តហោះ។ ហើយប្រសិនបើអ្នកជិះយន្ដហោះអ្នកត្រូវទៅអា​កាស​យានដ្ឋានមុនពេលដើម្បីពិនិត្យមើលឥវ៉ាន់ លើសពីនេះទៅទៀតអាកាសយានដ្ឋានឆ្ងាយពីទីក្រុងជាងស្ថានីយ៍ Shinkansen ដូច្នេះជម្រើសល្អនៅតែជា Shinkansen ។

ក្រុមហ៊ុនអាកាសចរណ៍មានការបញ្ចុះតម្លៃសំបុត្រច្រើន ការបញ្ចុះតម្លៃមួយចំនួនរួមបញ្ចូលទាំងការធ្វើដំណើរត្រ​ឡប់​មកវិញត្រឹម ១០,០០០ យ៉េន ប៉ុន្តែសំបុត្ររថភ្លើង Shinkansen តែងតែលក់ក្នុងតម្លៃថេរប្រហែល ៣២,០០០ យ៉េន​រួមទាំងការធ្វើដំណើរត្រឡប់មកវិញ។

អាជីវកម្មមានស្ថេរភាពបែបនេះធ្វើអោយមនុស្សជាច្រើនច្រណែនជាពិសេសក្នុងកំឡុងជំងឺរាតត្បាត។

ទោះជាយ៉ាងណានៅទីបំផុតខ្សែរថភ្លើង Shinkansen ក៏ដាក់ចេញកញ្ចប់ក្នុងតម្លៃថោកហើយ។

រូបភាព https://gunosy.com/articles/eIJSJ?s=s

អ្នកអាចជិះ Shinkansen ដោយគ្មានដែនកំណត់ក្នុងអំឡុងពេលនេះ។

កម្មវិធី JAPAN RAIL PASS ធ្លាប់មានដែរ ប៉ុន្តែលើកនេះមានការច្នៃប្រឌិនជាច្រើន ជាពិសេសផ្នែកសណ្ឋា​គារ។ JAPAN RAIL PASS កាលពីមុនបើកសម្រាប់តែភ្ញៀវទេសចរណ៍ ប៉ុន្តែឥឡូវនេះនរណាក៏អាចចូលរួមបានដែរ។

ការធ្វើដំណើរដូចតទៅ៖ ចេញដំណើរពីស្ថានីយ៍តូក្យូចូល Shin-Yokohama មានអាហារថ្ងៃត្រង់ចិន ទទួលទានអាហារ​ពេលល្ងាចនៅ Nagoya ហើយត្រឡប់មកសណ្ឋាគារវិញ។ ថ្ងៃបន្ទាប់ឈានចូលក្យូតូហើយបន្ទាប់មកបន្តទៅ Shin-Osaka ។ និយាយអញ្ចឹងប្រសិនបើអ្នកឃើញស្ថានីយ៍ណាមើលទៅគួរអោយចាប់អារម្មណ៍អ្នកអាចចុះពាក់កណ្តាល​ផ្លូវ។

ខ្សែរថភ្លើងមួយចំនួនមានរយៈពេលរហូតដល់ ២០ យប់ ប៉ុន្តែមានស្ថានីយ៍តែ ១៧ ប៉ុណ្ណោះពី Tokyo និង Shin-Osaka ។ អ្នកក៏អាចចុះហើយចូលគេងនៅស្ថានីយ៍ Shinkansen ផងដែរ។

អ្នកដែលទៅធ្វើការអាចរីករាយនឹងដំណើរកំសាន្តពីតូក្យូទៅ Shinagawa ដោយរថភ្លើង Shinkansen ។ ទោះជាយ៉ាងណាជិះរថភ្លើងធម្មតាលឿនជាង។

កម្មវិធីបញ្ចុះតម្លៃនេះថោកព្រោះអ្នកអាចជិះ Shinkansen គ្រប់ពេល ហើយក៏មានសណ្ឋាគារផងដែរ។ បន្ធូរអារម្មណ៍អង្គុយលើ​កៅ​អី​ពណ៌​ខៀវ​របស់ Shinkansen ពិតជាពិសេសណាស់។

បច្ចុប្បន្នកម្មវិធីផ្តោតសំខាន់ទៅលើ Tokaido Shinkansen ដែលដំណើរការដោយ JR Tokai ប៉ុន្តែនៅមានខ្សែរថ​ភ្លើង Shinkansen ជាច្រើនផ្សេងទៀត។ ខ្សែរថភ្លើង Shinkansen លាតសន្ធឹងពី Hokkaido ទៅ Kyushu រីឯក្រុម​ហ៊ុនជាច្រើនគ្រោងនឹងផ្តល់កម្មវិធីស្រដៀងគ្នានេះ។

សេដ្ឋកិច្ចកំពុងជួបការលំបាកដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសវិស័យទេសចរណ៍។

ប៉ុន្តែចំពោះអ្នកដែលកំពុងរស់នៅប្រទេសជប៉ុននេះជាឳកាសពិសេស។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: