១០ ចំណុច​ដែល​អ្នក​ប្រហែល​ជា​មិន​ទាន់​ដឹង​អំពី​​ស្រ្តី​ពេស្យា​នៅ​សម័យអេដូ

១/ Oiran (花魁) ជាស្រ្តីរកសុីផ្លូវភេទលំដាប់ខ្ពស់នៅតំបន់ Yoshiwara ក្បែរ Asakusa សព្វថ្ងៃ។ ទន្ទឹមនឹងនេះ​ ស្រ្តី​រក​សុី​ផ្លូវ​ភេទ​លំដាប់ទាបគេហៅថា Yuujyo (遊女) ។

២/ ពាក្យ Oiran មកពីប្រយោគ “Oira no tokoro no nee-san” (おいらの所の姉さん) ដែលមានន័យថា “បងប្អូន​ស្រីនៅកន្លែងរបស់ពួកយើង” ។ ក្រៅពីនេះមាននិយមន័យច្រើនផ្សេងទៀត។

៣/ ដើម្បីធ្វើជា Oiran ម្នាក់ត្រូវឆ្លងកាត់ ៣ ជំហាន។ ដំបូងពួកគេត្រូវធ្វើជា Kamuro (禿) បន្ទាប់មកក្លាយទៅជា Furisode shinzou ហើយជាចុងក្រោយគឺ Oiran ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចក្លាយជា Oiran នោះទេ អ្នកទាំងនោះត្រូវមានភាពទាក់ទាញ រឹងមាំ និងវាងវៃ។

៤/ Kamuro គឺជាពាក្យទូទៅសំដៅលើក្មេងស្រីដែលបម្រើ និងថែទាំ Oiran ក្មេងស្រីទាំងនោះមានអាយុប្រហែល ១០ ឆ្នាំ។

រូបភាព tsunagujapan

៤/ Shinzo(新造) គឺជាបុគ្គលដែលមានអាយុច្រើនជាង Kamuro និង Yuujo “អ្នកហាត់ការ” ។

Shinzou មាន ៤ ប្រភេទ៖

Bandou Shinzou គឺជាក្មេងស្រីដែលមិនមានភាពទាក់ទាញគ្រប់គ្រាន់ដើម្បីក្លាយទៅជា yuujyo ឬចាស់ពេក។ ពួក​គេ​ជា​អ្នក​ថែទាំ Oiran ។

Furisode Shinzou គឺជាអ្នកហាត់ការ Yuujo ហើយអាចក្លាយទៅជា Oiran នាពេលអនាគតដែលមានអាយុប្រហែល ១៥-១៦ ឆ្នាំ។ ក្មេងស្រីទាំងនោះមិនទទួលភ្ញៀវទេ។

Tomesode shinzou គឺជាក្មេងស្រីដែលមានអាយុស្មើនឹង Furisode shinzou ប៉ុន្តែមិនមានឱកាសក្លាយទៅជា Oiran ។ ក្មេងស្រីទាំងនោះត្រូវទទួលភ្ញៀវ។

ជាចុងក្រោយគឺ Taiko shinzou ជាអ្នកមានទេពកោសល្យ ដែលតែងតែសម្តែងឲ្យភ្ញៀវសប្បាយរីករាយក្នុងពិធី​ជប់​លៀង។ ក្មេង​ស្រី​ទាំង​នោះកម្រនឹងបម្រើផ្លូវភេទណាស់។

៥/ នៅពេលដែល Oiran ម្នាក់ស្នើឲ្យមានអ្នកបម្រើ នាងនឹងមកជាមួយ kamuro និង shinzou របស់ខ្លួន។ នេះត្រូវបានគេហៅថា oiran douchuu (花魁道中) ។

រូបភាព https://e-asakusa.jp/culture-experience/12415

៦/ ចង់ដេកជាមួយ Oiran ភ្ញៀវត្រូវជួប Oiran យ៉ាងហោចណាស់ ៣ ដង។

ជួបលើកទី ១ Oiran នឹងអង្គុយឆ្ងាយពីភ្ញៀវ ហើយមិនបរិភោគ ផឹក ឬជជែកជាមួយភ្ញៀវឡើយ។ នៅពេលនោះ Oiran នឹងសម្រេចថា ភ្ញៀវសមនឹងសេវារបស់ខ្លួនដែរអត់។ ភ្ញៀវម្នាក់នោះត្រូវបង្ហាញឲ្យ Oiran ឃើញថា ខ្លួនមានទ្រព្យសម្បត្ដិរួចហៅ yuujyo ជាច្រើននាក់ (ស្រ្តីពេស្យាលំដាប់ទាប) ហើយចំណាយប្រាក់យ៉ាងច្រើន។

ជួបលើកទី ២ Oiran នឹងអង្គុយជិតភ្ញៀវ បន្ទាប់មកធ្វើដូចជួបគ្នាលើកទីមួយគឺ Oiran មិនបរិភោគ មិនផឹក ឬនិយាយជាមួយភ្ញៀវឡើយ។ ភ្ញៀវនឹងហៅ yuujyo ជាច្រើនឲ្យចូលរួមពិធីជប់លៀងបង្ហាញពីអំណាច និងទ្រព្យសម្បត្តិ​របស់ខ្លួន។

ជួបលើកទី ៣ ភ្ញៀវនឹងក្លាយជា najimi (馴染み) មានន័យថា ភ្ញៀវដែលមកញឹកញាប់ បន្ទាប់មកភ្ញៀវម្នាក់នោះទទួលបានថាស និងចង្កឹះដែលមានឈ្មោះរបស់ខ្លួន។

៧/ នៅ Yoshiwara yuukaku – កន្លែងធ្វើការរបស់ Oiran ដែលនាងនឹងមានឋានៈខ្ពស់ជាងអតិថិជនរបស់ខ្លួន។ ដូចដែលអ្នកបានឃើញខាងលើ Oiran ជាអ្នករើសអតិថិជនមិនមែនផ្ទុយមកវិញនោះទេ។ នេះក៏ជារឿងធម្មតាចំពោះ yuujyo នារីលក់ខ្លួនលំដាប់ទាបដែរ។

ក្នុងអំឡុងពិធីជប់លៀង Oiran នឹងអង្គុយនៅ kamiza (上座) រីឯភ្ញៀវនឹងអង្គុយនៅ shimoza (下座) ។ នៅជប៉ុន​អ្នក​ដែលមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គមត្រូវអង្គុយនៅ kamiza ។ ទោះជាយ៉ាងណាក៏ដោយ ទម្លាប់នេះអនុវត្ត​តែនៅ Yoshiwara yuukaku ប៉ុណ្ណោះ។

៨/ Yuujyo បង្កើតសំលេងផ្ទាល់ខ្លួន

ដោយសារ Yuujyo មកពីគ្រប់ទិសទីទូទាំងប្រទេសជប៉ុន ដូច្នេះពួកគេបង្កើតសម្លេងដែលហៅថា kuruwa kotoba  ដើម្បីលាក់បាំងសម្លេងស្រុកកំណើតរបស់ខ្លួន។ នៅចុងប្រយោគតែងប្រើពាក្យ“Arinsu” ។

៩/ ដើម្បីក្លាយទៅជា Oiran ត្រូវរៀនអ្វីៗជាច្រើន

ក្មេងស្រីដែលក្លាយទៅជា Oiran នឹងទទួលបានការអប់រំប់តាំងពីពួកគេជា Kamuro ។ ពួកគេត្រូវរៀនភាសាជប៉ុនបុរាណ អក្សរផ្ចង់​ ពិធីតែ កំណាព្យ Tanka , igo koto និងឧបករណ៍ភ្លេង Shamisen ។

១០/ ម៉ូតសក់របស់ oiran គេហៅថា datehyougo (伊達兵庫)។

រូបភាព https://commons.wikimedia.org/wiki/File:Fukusuke_Nakamura_IV_as_Miuraya_Agemaki.jpg

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: