លោកឪពុកកែរូបថតកូនស្រីដូចព្រះនាងតូចមកពីពិភពអាថ៌​កំបាំង

ជាមួយនឹងទេពកោសល្យកែរូបថតរបស់ខ្លួន លោកឪពុកជនជាតិជប៉ុនម្នាក់បានបង្វែរកូនស្រីអោយក្លាយជាព្រះនាង​ដែលមកពីពិភពអាថ៌កំបាំង។

ថ្មីៗនេះលើបណ្តាញសង្គម Twitter ជប៉ុនបានចែករំលែករូបថតក្មេងស្រីតូចម្នាក់ឈរកណ្តាលព្រិលស។

នេះជាស្នាដៃរបស់អ្នកប្រើគណនី Twitter ដែលមានឈ្មោះថា Kogame (@TauonQ) ។ លោក Kogame និយាយថានេះ​ជាគំនិតរបស់កូនស្រីគាត់ ក្មេងស្រីចង់ថតរូបដែលមានស្ទីលបែបនេះ។

រូបភាព https://soranews24.com/

លោក Kogame គឺជាអ្នកថតរូបដែលមានជំនាញម្នាក់ ហើយក៏ជាអ្នកមានទេពកោសល្យក្នុងការកែរូបថតស្អាតៗដែរ។ រូបថតវេទមន្ត និងគួរឱ្យចាប់អារម្មណ៍ទាំងនេះគឺជាស្នាដៃរបស់គាត់។ ក្រៅពីសមត្ថភាពកែសម្រួលរូបភាព ត្រូវមានតារាម៉ូដែលគួរឱ្យស្រឡាញ់ចូលរួមបង្កើតភាពទាក់ទាញផងដែរ។

ក្រៅពីរូបថតខាងលើលោក Kogame ធ្លាប់បានចែករំលែករូបភាពកូនស្រីរបស់គាត់ដោយផ្អែកលើប្រធានបទផ្សេង​គ្នា។ ប៉ុន្តែជាទូទៅចាប់យកពន្លឺដែលធ្វើអោយម៉ូដែល និងទិដ្ឋភាពជុំវិញលេចធ្លោ។

រូបថតរបស់លោក Kogame មុននឹងកែសម្រួលមានលក្ខណៈស្អាតរួចទៅហើយ ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ស្នាដៃកែរូប​ថត​ហាក់ដូចនៅក្នុងពិភពមួយផ្សេង។

សូមរង់ចាំមើលរូបភាពរបស់ឪពុកកូនទាំងពីរនេះបន្តទៀត។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: